ព័ត៌មានជាតិ
អាមេរិក ជាទីផ្សារធំជាងគេរបស់កម្ពុជា បន្ទាប់ពីវៀតណាម និងចិន
សហរដ្ឋអាមេរិក គឺជាប្រទេសដែលបានទទួលទិញទំនិញច្រើនជាងគេពីកម្ពុជា បន្ទាប់ពីប្រទេសវៀតណាម និងចិន។

គិតត្រឹមរយៈពេល ៨ខែ ឆ្នាំ ២០២៣ កម្ពុជា បាននាំទំនិញចេញទៅទីផ្សារអាមេរិក មានទំហំទឹកប្រាក់ជាង ៦.១ពាន់លានដុល្លារ ខណៈនាំចេញទៅវៀតណាម សម្រេចបានជាង ១.៨ពាន់លានដុល្លារ និងនាំចេញទៅចិន មានចំនួនជាង ៩៣៩លានដុល្លារ។ នេះបើតាមរបាយការណ៍អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។
សម្រាប់ខែ សីហា ឆ្នាំ ២០២៣ ការនាំចេញរបស់កម្ពុជា ទៅអាមេរិកសម្រេចបានជាង ៩៣៣លានដុល្លារ កើនឡើង ២៩.៨ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០២២ មានចំនួន ៧២៥លានដុល្លារ។ ដោយឡែកក្នុងរយៈពេលដូចគ្នានេះ ការនាំចេញទៅទីផ្សារវៀតណាម សម្រេចបានជាង ២៥៣លានដុល្លារ កើនឡើង ៧៧.៥ភាគរយ និងនាំចេញទៅចិន បានចំនួនជាង ១២៥លានដុល្លារ កើនឡើង ២១ភាគរយ។
អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានលើកឡើងថា អាមេរិក គឺជាទីផ្សារដ៏ធំរបស់កម្ពុជា ដែលសភាពាណិជ្ជកម្ម បានយកចិត្តទុកដាក់ខ្ពស់ ដើម្បីពង្រីកទីផ្សាររបស់កម្ពុជាថែមទៀត ដោយបង្កើនការនាំចេញទំនិញពីកម្ពុជា ឱ្យបានច្រើនទៅកាន់ទីផ្សារអាមេរិក។
បើតាមអ្នកឧកញ៉ា លឹម ហេង ទោះបីជាសព្វថ្ងៃនេះប្រព័ន្ធអនុគ្រោះពន្ធ GSP ត្រូវបានព្យួរយ៉ាងណាក្តី ពាណិជ្ជកម្មកម្ពុជា-អាមេរិក នៅមានស្ថានភាពល្អប្រសើរ ដោយសារកម្ពុជា ជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក ដូច្នេះនៅមានភាពអនុគ្រោះពន្ធ MFN ធ្វើឱ្យការនាំចេញពីកម្ពុជា ទៅអាមេរិក បង់ពន្ធនៅមានកម្រិតទាប ដែលអាចប្រកួតប្រជែងជាមួយបណ្តាប្រទេសផ្សេងៗនាំចេញទៅអាមេរិក។

សូមបញ្ជាក់ថា ភាគច្រើននៃផលិតផលកម្ពុជានាំទៅអាមេរិក មានដូចជា សម្លៀកបំពាក់ ផលិតផលធ្វើដំណើរ ស្បែកជើង គ្រឿងបង្គុំអេឡិចត្រូនិកអគ្គិសនី និងកង់ ខណៈទំនិញអាមេរិកនាំមកកម្ពុជាមានដូចជា រថយន្ត ឧបករណ៍អេឡិចត្រូនិក គ្រឿងម៉ាស៊ីន ផលិតផលប្រើបច្ចេកវិទ្យាទំនើបៗ និងឱសថជាដើម៕
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


