សេដ្ឋកិច្ច
កម្ពុជានាំចេញទៅកាណាដាជាង ១១៦ លានដុល្លារ នៅខែមករា
ការនាំចេញទំនិញរបស់កម្ពុជាទៅប្រទេសកាណាដា សម្រេចបាននូវទំហំទឹកប្រាក់ជាង ១១៦ លានដុល្លារ នៅក្នុងខែមករា ឆ្នាំ ២០២៦ កើនឡើង ៦,៥% ធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ ២០២៥ ឆ្លុះបញ្ចាំងពីការរក្សាបាននូវទីផ្សារសំខាន់ៗរបស់កម្ពុជា។

យោងតាមអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (GDCE) នៅក្នុងខែមករា ឆ្នាំ ២០២៦ ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-កាណាដា សម្រេចបានជាង ១១៨ លានដុល្លារ កើនឡើង ៧,៦% ក្នុងនោះកម្ពុជានាំចេញទៅកាណាដាមានតម្លៃ ១១៦ លានដុល្លារ កើនឡើង ៦,៥% ចំណែកកាណាដានាំចូលមកវិញមានតម្លៃ ជាង ២ លានដុល្លារកើន ១៥៥%។
រដ្ឋាភិបាលកាណាដាបានផ្តល់ប្រព្រឹត្តកម្មអនុគ្រោះពាណិជ្ជកម្មដល់បណ្តាប្រទេសមានការអភិវឌ្ឍតិចតួច រួមទាំងកម្ពុជាផងដែរ ដែលការណ៍នេះបានចូលរួមចំណែកបង្កើនការនាំចេញរបស់កម្ពុជាទៅកាណាដា ធ្វើឱ្យកាណាដាក្លាយជាទីផ្សារធំទី៦ របស់កម្ពុជា។
លោក លឹម វិសាល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា មានប្រសាសន៍កាលពីពេលថ្មីៗនេះថា បច្ចុប្បន្នមានក្រុមហ៊ុនកាណាដាមួយចំនួនបានទទួលជោគជ័យនៅកម្ពុជា ដូចជាធនាគារ National Bank of Canada ដែលជាម្ចាស់ភាគហ៊ុនរបស់ធនាគារ ABA និងក្រុមហ៊ុនធានារ៉ាប់រង Manulife ជាដើម។

រាជរដ្ឋាភិបាលកម្ពុជា ប្ដេជ្ញាជំរុញបញ្ចប់ការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-កាណាដាឱ្យបានឆាប់ ដើម្បីលើកកម្ពស់ការដោះដូរពាណិជ្ជកម្ម។
លោក ប៉ែន សុវិជាតិ រដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម មានប្រសាសន៍ថា កម្ពុជានៅតែរក្សាបានទីផ្សារសំខាន់ៗរបស់ខ្លួន ដែលជាទីផ្សារពិភពលោក ធានារនូវការផ្គត់ផ្គង់ បង្កើតសក្ដានុភាពកម្ពុជា ក្នុងខ្សែច្រវាក់តម្លៃ និងខ្សែច្រវាក់ផ្គត់ផ្គង់ និងរក្សាបាននូវជំនឿចិត្តពីអ្នកបញ្ជាទិញ។
ទំនិញដែលកម្ពុជានាំចេញទៅកាណាដា មានផលិតផលសម្លៀកបំពាក់ ស្បែកជើង សម្ភារធ្វើដំណើរ កង់ និងគ្រឿងបង្គុំអេឡិចត្រូនិក អគ្គិសនី ចំណែកទំនិញកាណាដា នាំចូលមកវិញរួមមាន គ្រឿងអេឡិចត្រូនិក និងរថយន្តជាដើម។
យោងតាមក្រសួងពាណិជ្ជកម្ម នៅក្នុងឆ្នាំ ២០២៥ ទំហំពាណិជ្ជកម្មកម្ពុជា-កាណាដា សម្រេចបាន ១,៣ ពាន់លានដុល្លារ កើនជិត ១៤% ក្នុងនោះកម្ពុជានាំចេញ ១,២ ពាន់លានដុល្លារ កើនឡើង ១៤,៥៨% ចំណែកឯកាណាដានាំចូលមកវិញមានតម្លៃ ៦៣ លានដុល្លារ កើន ៣%៕
អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


