សេដ្ឋកិច្ច
កម្ពុជានាំចេញទៅវៀតណាមបានជាង $៣០០ លាន កើន ២១% នៅខែមករា
ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-វៀតណាម សម្រេចបានទឹកប្រាក់ជាង ៧១៩ លានដុល្លារ នៅក្នុងខែមករា ឆ្នាំ ២០២៦ កើនឡើង ៧,៣% ធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន ក្នុងនោះកម្ពុជានាំចេញទៅវៀតណាមមានទំហំទឹកប្រាក់ ៣៣៧ លានដុល្លារ កើន ២១% ចំណែកឯវៀតណាមនាំចូលមកវិញមានតម្លៃ ៣៨២ លានដុល្លារ ធ្លាក់ចុះ ២,៥%។ យោងតាមអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (GDCE) ចេញផ្សាយនៅថ្ងៃទី ១០ ខែកុម្ភៈ ឆ្នាំ ២០២៦។

ផលិតផលសំខាន់ៗ ដែលកម្ពុជា នាំទៅវៀតណាម រួមមានដូចជា ស្រូវ កៅស៊ូ ស្វាយចន្ទី ដំឡូងមី ពោត ចេក ស្វាយ ថ្នាំជក់ចំណែកវៀតណាម នាំមកវិញ មានដូចជា សម្ភារសំណង់ គ្រឿងម៉ាស៊ីន ប្រេងឥន្ធនៈ ខបករណ៍អេឡិចត្រូនិក-អគ្គិសនី ជីកសិកម្ម គ្រឿងទេស និងបន្លែ ផ្លែឈើ ជាដើម។
លោកបណ្ឌិត ហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជាយល់ឃើញថា កម្ពុជានាំចេញកសិផលទៅវៀតណាម មានកំណើន ដោយសារតែកិច្ចព្រៀមព្រៀងពាណិជ្ជកម្មអន្តរជាតិមួយចំនួន គឺផ្អែកលើកត្តាអាកាសធាតុដែលបានធ្វើឱ្យប៉ះពាល់ដល់ការប្រមូលផលនៅវៀតណាម និងប្រទេសថៃ ដែលធ្វើឱ្យកម្ពុជានាំចេញបានច្រើន ជាពិសេសកសិផលស្បៀងអាហារ។

កម្ពុជា-វៀតណាម ប្ដេជ្ញាខិតខំប្រឹងប្រែងបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីដល់ ២០ ពាន់លានដុល្លារ នៅពេលខាងមុខឆាប់ៗ ឆ្លុះបញ្ចាំងពីការរីកចម្រើននៃទំនាក់ទនងសហប្រតិបត្តិការរវាងភាគីទាំងពីរ។
យោងតាមក្រសួងពាណិជ្ជកម្ម នៅក្នុងឆ្នាំ ២០២៥ ទំហំពាណិជ្ជកម្មកម្ពុជា-វៀតណាម សម្រេចបានទឹកប្រាក់ ៧,៧ ពាន់លានដុល្លារ ធ្លាក់ចុះជិត ១% ធៀបនឹងឆ្នាំ ២០២៤ ដែលមានទំហំ ៧,៨ ក្នុងនោះកម្ពុជានាំចេញទៅវៀតណាមមានទំហំទឹកប្រាក់ប្រមាណ ៣,៧២ ពាន់លានដុល្លារ កើនឡើង ០,៨២% ចំណែកឯវៀតណាមនាំចូលមកវិញ មានតម្លៃ ៤ ពាន់លានដុល្លារ ធ្លាក់ចុះ ២,៥៣%៕
អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានជាតិ១៧ ម៉ោង agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
សន្តិសុខសង្គម៥ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ២ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


