ព័ត៌មានជាតិ
កំពង់ផែកោះកុង ស្វាគមន៍នាវាដំបូងចូលចតផ្លាស់ប្ដូរទំនិញ
នៅថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ ២០២៣ នេះ លោកស្រី អ៊ី នារីនេត អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតីក្នុងពិធីកាត់ខ្សែបូ ដាក់ឲ្យដំណើរការសាកល្បង និងទទួលស្វាគមន៍នាវាទីមួយ ចូលមកកាន់កំពង់ផែកោះកុង ផត មេនចម៉ិន ឯ.ក ស្ថិតនៅភូមិកោះស្តេច ឃុំកោះស្តេច ស្រុកគិរីសាគរ ខេត្តកោះកុង។

នាឱកាសនោះដែរ លោកស្រីអភិបាលរងខេត្ត បានសម្ដែងភាពរីករាយចំពោះការបើកដំណើរការសាកល្បង និងទទួលស្វាគមន៍នាវាទីមួយ ចូលមកកាន់កំពង់ផែកោះកុង ផត មេនចម៉ិន ឯ.ក។

លោកស្រី អ៊ី នារីនេត បានមានប្រសាសន៍ថា ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិត និងនយោបាយឈ្នះ ឈ្នះ របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ប្រទេសជាតិទាំងមូល ទទួលបានសន្តិភាព និងស្ថិរភាពនៅទូទាំងប្រទេស ធ្វើឲ្យប្រជាពលរដ្ឋទាំងអស់មានសេចក្ដីត្រេកអរ ទទួលបានសេចក្ដីសុខ និងមានឱកាសអភិវឌ្ឍន៍លើគ្រប់វិស័យ។

លោកស្រី អ៊ី នារីនេត បានបន្ថែមថា នយោបាយឈ្នះ ឈ្នះ របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បាននាំមកនូវការបញ្ចប់ទាំងស្រុងនូវសង្គ្រាមស៊ីវិលនៅកម្ពុជា និងបានធ្វើឲ្យកម្ពុជាទទួលបានសុខសន្តិភាពពេញលេញ មានការអភិវឌ្ឍលើគ្រប់វិស័យ ជាពិសេសវិស័យហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ ស្ពាន និង កំពង់ផែ ព្រមទាំងមានការទទួលស្គាល់ និងស្មើមុខស្មើមាត់ជាមួយបណ្ដាប្រទេសក្នុងតំបន់ និងពិភពលោក។ ក្រោមម្លប់សន្តិភាពនេះហើយ បាននាំឲ្យខេត្តកោះកុង មានលទ្ធភាពកសាងហេដ្ឋារចនាសម្ព័ន្ធជាច្រើន។

លោកស្រីអភិបាលរងខេត្ត ជឿជាក់ថា កំពង់ផែថ្មីមួយនេះ នឹងដើរតួនាទីយ៉ាងសំខាន់ដើម្បីសម្រួលដល់ការដឹកជញ្ជូនទំនិញ ឬ ផលកសិកម្ម របស់ប្រជាពលរដ្ឋ ដែលបាននិងកំពុងតែប្រកបរបរកសិកម្មនៅមូលដ្ឋាន។ ក្នុងនោះ សំដៅលើកកម្ពស់ជីវភាពប្រជាកសិករក្នុងខេត្តកោះកុង ឲ្យកាន់តែមានភាពល្អប្រសើរ និងទទួលបានជីវភាពធូរធារជាងមុន ព្រោះថា ផ្លូវ ស្ពាន និងកំពង់ផែ គឺជាសរសៃឈាម សេដ្ឋកិច្ចដ៏សំខាន់ចាំបាច់បំផុតមិនអាចខ្វះបាន ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងការលើកស្ទួយជីវភាពប្រជាពលរដ្ឋ។

គួរជម្រាបថា កាលពីថ្ងៃទី ២៩ ខែសីហា ដល់ថ្ងៃទី ០២ ខែកញ្ញា ឆ្នាំ ២០២៣ កន្លងទៅ លោកស្រីអភិបាលរងខេត្តកោះកុង បានដឹកនាំប្រតិភូខេត្តកោះកុង ទៅបំពេញទស្សនកិច្ចនៅតំបន់លានយើងកាំង នៃសាធារណរដ្ឋប្រជាមានិតចិន ក្នុងពិធីពិព័រណ៍ភស្ដុភារអន្តរជាតិផ្លូវសូត្រចិន ក្នុងគោលបំណងលើកកម្ពស់មិត្តភាព រវាងកំពង់ផែទាំងពីរ (កំពង់ផែលានយីងកាំង និងកំពង់ផែកោះកុង ផត មេនចម៉ិន) និងដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិរវាងខេត្តកោះកុង និងកំពង់ផែលានយីងកាំង៕
អត្ថបទ ៖ សិរីវឌ្ឍនៈ





-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២៣ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ