ព័ត៌មានជាតិ
ក្រសួងស្ថាប័នចំនួន៧ប្រកាសជ្រើសរើសមន្ត្រីក្របខ័ណ្ឌចំនួន២៣០កន្លែងសម្រាប់ឆ្នាំ២០២១
ក្រសួងស្ថាប័នចំនួន៧បានប្រកាសជ្រើសរើសក្របខ័ណ្ឌមន្ត្រីរាជការស៊ីវិលចំនួន២៣០កន្លែងឲ្យចូលបម្រើការងារក្របខ័ណ្ឌសម្រាប់ឆ្នាំ២០២១នេះ។
យោងតាមឯកសារមន្ត្រីសាធារណៈចុះថ្ងៃ០៣ ខែកុម្ភៈឆ្នាំ២០២១នេះបានឲ្យដឹងថា ក្រសួងស្ថាប័នចំនួន៧ដែលត្រូវការជ្រើសរើសមន្ត្រីក្របខ័ណ្ឌនោះរួមមានក្រសួងមុខងារសាធារណៈជ្រើសរើស៨កន្លែង ក្រសួងទំនាក់ទំនងរដ្ឋសភានិងព្រឹទ្ធសភានិងអធិការកិច្ចចំនួន៥កន្លែង ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទចំនួន១៣៣កន្លែង ក្រសួងធនធានទឹកនិងឧត្តុនិយមចំនួន២៨កន្លែង ក្រសួងពាណិជ្ជកម្មចំនួន៣៦កន្លែង ក្រសួងរ៉ែនិងថាមពល៨កន្លែង និងរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលចំនួន១២កន្លែង។
ចំពោះការទទួលពាក្យនៅតាមក្រសួងស្ថាប័នទាំង៧ខាងលើ នឹងឈប់ទទួលពាក្យនៅថ្ងៃទី៥ខែមីនាឆ្នាំ២០២១ខាងមុខ និងការបរិច្ឆេទនៃការប្រឡងនឹងជួនដំណឹងនៅពេលក្រោយ។
គួរបញ្ជាក់ថាឆ្នាំ២០២១រដ្ឋាភិបាលជ្រើសរើសមន្ត្រីក្របខ័ណ្ឌចំនួន៦១០៦នាក់ ក្នុងនោះក្រសួងចំនួនពីរត្រូវការច្រើនជាងគេរួមមានក្រសួងសុខាភិបាលត្រូវការ១៣០០នាក់ និងក្រសួងអប់រំយុវជននិងកីឡាត្រូវការចំនួន៣៦០០នាក់។
ការជ្រើសរើសក្របខ័ណ្ឌថ្មីឆ្នាំ២០២១នេះគ្រប់ក្រសួងស្ថាប័នត្រូវអនុវត្តផ្អែកត្រឹមចំនួនផែនការក្នុងឆ្នាំ២០២០ដែលបានផ្អាកកន្លងមកតែប៉ុណ្ណោះលើកលែងក្រសួងស្ថាប័នចំនួន៣រួមមានក្រសួងរៀបចំដែនដីនគររូបនីយកម្មនិងសំណង់ ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិនិងរាជបណ្ឌិត្យសភាកម្ពុជា នៃទីស្តីការគណៈរដ្ឋមន្ត្រីដែលបានអនុវត្តជ្រើសរើសរួចហើយមិនអាចជ្រើសរើសក្របខ័ណ្ឌថ្មីបន្ថែមក្នុងឆ្នាំ២០២១ឡើយ៕
អត្ថបទ ៖ សំអឿន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៤ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម៣ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


