ព័ត៌មានជាតិ
ចង់ចូលបម្រើការងាររដ្ឋ ឬជួរមន្ត្រីក្របខណ្ឌស៊ីវិល គួរចេះជំនាញអ្វីខ្លះ?
ការចាប់យកជំនាញមកសិក្សានៅសាកលវិទ្យាល័យ ពិតជាមានសារៈសំខាន់ណាស់សម្រាប់សិស្សានុសិស្ស ជាពិសេសអ្នកដែលចង់ឈានជើងចូលបម្រើការងារក្នុងជួររដ្ឋាភិបាល ឬក្នុងជួរមន្ត្រីរាជការ នៅតាមក្រសួងស្ថាប័ននានាទាំងនៅរាជធានីភ្នំពេញ និងតាមបណ្ដាខេត្ត-ក្រុងនានា។

ពិតណាស់ មានមហាជនទូទៅ ឬសិស្សនិស្សិត ជាច្រើន ដែលស្រលាញ់និងមានបំណងចង់ចូលធ្វើជាមន្ត្រីក្របខណ្ឌ បម្រើការតាមក្រសួង ស្ថាប័ន និងអង្គភាពនានារបស់រាជរដ្ឋាភិបាល។ ដូច្នេះ ការត្រៀមខ្លួនក៏ដូចជាស្វែងយល់ពីជំនាញដែលអាចនឹងក្លាយជាឱកាសនៃការជ្រើសរើសរបស់ក្រសួង ជារឿងចាំបាច់បំផុតដែលត្រូវសិក្សាស្វែងយល់។

យ៉ាងណាមិញ ដោយផ្នែកលើការចេញសេចក្ដីប្រកាសពីការជ្រើសរើសបេក្ខជន សិស្ស-និស្សិត មន្ត្រី របស់ក្រសួងចំនួន ៣ដូចជា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ក្រសួងការបរទេស និងសហប្រតិបត្តិការ អន្តរជាតិ និងក្រសួងរ៉ែ និងថាមពល ក្នុងឆ្នាំ២០២៣នេះ បានគូសបញ្ជាក់ពីជំនាញជាច្រើនត្រូវជ្រើសរើស។
ខាងក្រោមនេះ ជាមុខជំនាញមួយចំនួន ដែលជាអាទិភាពក្នុងការជ្រើសរើសតាមរយៈក្រសួងទាំង ៣ ដូចជា៖
១.ក្រសួងការបរទេស និងសហប្រតិបត្តិការ អន្តរជាតិ
យោងតាមសេចក្ដីប្រកាសរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការ អន្តរជាតិ ចុះកាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣ ស្តីពីការជ្រើសរើសមន្ត្រីក្រប ខណ្ឌ«ក» រាល់បេក្ខជន-បេក្ខនារី ដែលចង់ចូលប្រឡងប្រជែង ទាមទារឱ្យមានលក្ខណសម្បត្តិលើមុខជំនាញដូចជា ភាសាអង់គ្លេស, ទំនាក់ទំនងអន្តរជាតិ, នីតិសាស្ត្រ, សេដ្ឋកិច្ច, នយោបាយអន្តរជាតិ, ពាណិជ្ជកម្មអន្តរជាតិ, ហិរញ្ញវត្ថុ, គណនេយ្យ, ស្ថាបត្យកម្ម និងព័ត៌មានវិទ្យា ជាដើម។

២.ក្រសួងរ៉ែ និងថាមពល
សេចក្ដីជូនដំណឹងចុះកាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ កន្លងទៅថ្មីៗនេះ របស់ក្រសួងរ៉ែ និងថាមពល ស្តីពីការជ្រើសរើសបេក្ខជនឱ្យចូលបម្រើការងារជាមន្ត្រីរាជការស៊ីវិល ក្របខណ្ឌថ្មី ក្រប ខណ្ឌ«ក» បញ្ជាក់ថា មុខជំនាញជាអាទិភាព មានដូចជា សេដ្ឋកិច្ច, ហិរញ្ញវត្ថុ គណនេយ្យ, នីតិសាស្ត្រ និងរដ្ឋបាលសាធារណៈ។

៣.ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
កាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ កន្លងទៅ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានប្រកាសពីការជ្រើសរើសមន្ត្រីក្របខណ្ឌទាំងពីរគឺក្រប ខណ្ឌ«ក, ខ» ដើម្បីឱ្យចូលបម្រើការងារនៅអគ្គនាយកដ្ឋានរតនាគារជាតិ នៃក្រសួងតាមអង្គភាពនីមួយៗ។ យ៉ាងណាមិញ មុខជំនាញដែលក្រសួងសេដ្ឋកិច្ច បានសម្រេចជ្រើសរើសលើបេក្ខជនដូចជា គណនេយ្យ, ហិរញ្ញវត្ថុ, ធនាគារ, គ្រប់គ្រង, សេដ្ឋកិច្ច, រដ្ឋាភិបាលធុរកិច្ច, ព័ត៌មានវិទ្យា នីតិសាស្ត្រ និងអ្វីដែលខ្វះមិនបានគឺភាសាបរទេស(អង់គ្លេស)។

ដោយផ្អែកលើសេចក្ដីជូនដំណឹងពីការជ្រើសរើសមន្ត្រីតាមក្របខណ្ឌ របស់ក្រសួងទាំង ៣ ដែលបានរៀបរាប់ បានគូសបញ្ជាក់ពីមុខជំនាញ ដែលក្រសួងតម្រូវឱ្យបេក្ខជន-បេក្ខនារី ត្រូវមាន ក្នុងឆ្នាំ២០២៣ ដូចជា ភាសាអង់គ្លេស, ទំនាក់ទំនងអន្តរជាតិ, នីតិសាស្ត្រ, សេដ្ឋកិច្ច, នយោបាយអន្តរជាតិ, ពាណិជ្ជកម្មអន្តរជាតិ, ហិរញ្ញវត្ថុ គណនេយ្យ, ស្ថាបត្យកម្ម, ព័ត៌មានវិទ្យា, រដ្ឋបាល សាធារណ, គណនេយ្យ, ហិរញ្ញវត្ថុ ធនាគារ, គ្រប់គ្រង និងរដ្ឋាភិបាលធុរកិច្ច ជាដើម។
មិនតែប៉ុណ្ណោះ ការបង្ហាញពីមុខជំនាញនៃការជ្រើសរើស ដើម្បីអាចក្លាយជាមន្ត្រីក្របខណ្ឌឆ្នាំ២០២៣ អាចក្លាយជាតម្រុយល្អមួយ ដល់បេក្ខជនជំនាន់ក្រោយៗ ឱ្យពួកគេរើសជំនាញមកសិក្សាដែលមានអាទិភាពខ្ពស់ ស្របតាមការត្រូវការនៅតាមក្រសួងស្ថាប័ន របស់រាជរដ្ឋាភិបាល៕
-
ព័ត៌មានជាតិ៥ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមកពីថៃវិញ សង្ឃ២២អង្គ ត្រូវប៉ូលិសស្រីលង្កា ឃាត់ខ្លួន ជាមួយគ្រឿងញៀនជាង ១០០គីឡូក្រាម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបាក់ច្រាំងទន្លេនៅសង្កាត់ច្បារអំពៅទី ២ នាំទាំងប្រព័ន្ធលូបង្ហូរទឹកទៅជាមួយ


