ព័ត៌មានជាតិ
សម្តេច ហ៊ុន ម៉ាណែត ៖ ការប្រឡងចូលមន្រ្តីនឹងយកគំរូតាមក្រសួងអប់រំ«ចេះគឺជាប់»
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានលើកឡើងថា គោលនយោបាយកំណែទម្រង់របស់រាជរដ្ឋាភិបាលអាណត្តិថ្មី គឺផ្តោតដំបូងទៅលើកំណែទម្រង់មុខងារសាធារណៈ និងការប្រឡងជ្រើសរើសមន្រ្តីចូលក្របខណ្ឌ។

សម្តេចមានប្រសាសន៍ដូច្នេះថា« ដំបូងយើងត្រូវប្រឡងរៀបចំយន្តការថ្នាក់កណ្តាល ស្រដៀងឯកឧត្តម ហង់ជូន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ ធ្វើការប្រឡងបាក់ឌុបដែរ ខ្ញុំធ្វើការប្រឡងចូលទាហានក៏ដូចគ្នា ធ្វើយ៉ាងណា ដើម្បីធានាឱ្យបាននូវភាពត្រឹមត្រូវមានតម្លាភាព យុត្តិធម៌ ធានាថា «អ្នកចេះគឺជាប់» នេះហើយជាគោលការណ៍របស់យើង»។
សម្តេចបានគូសបញ្ជាក់ថា ចាប់ពីពេលនេះទៅ គឺមានយន្តការតែមួយ នៃការជ្រើសរើសគ្រប់ក្រសួងទាំងអស់ គឺត្រូវប្រឡងជ្រើសរើសមន្រ្តីក្របខណ្ឌយន្តការថ្នាក់ជាតិឱ្យបានយុត្តិធម៌។ ដោយឡែកមន្រ្តីកិច្ចសន្យាប្រគល់សិទ្ធិជូនក្រសួងស្ថាបនសាមីបន្តធ្វើនិតិវិធី ប៉ុន្តែត្រូវធានានូវតម្លាភាព និងយុត្តិធម៌ផងដែរ។
បើតាមសម្តេច ហ៊ុន ម៉ាណែត ការរៀបចំថ្មីនេះ ត្រូវតែរក្សាកម្លាំងចាស់ និងថ្មី ដើម្បីធ្វើការជាមួយគ្នា។ សម្តេចសង្កត់ធ្ងន់ថា នឹងបន្តពិនិត្យមើលដើម្បីពង្រឹងការប្រើប្រាស់មន្រ្តីឱ្យមានប្រសិទ្ធភាព កុំឱ្យមានតែបរិមាណ តែគ្មានគុណភាព ពោលគឺប្រព័ន្ធលើកទឹកចិត្តធ្វើយ៉ាងណាឱ្យចំគោលដៅតែម្តង។ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា លើកឡើងបែបនេះ នៅក្នុងពិធីចុះជួបសំណេះសំណាលជាមួយកម្មករ និយោជិត នៅតាមបណ្តារោងចក្រ សហគ្រាស ដែលមានមូលដ្ឋាននៅក្នុងស្រុកសំរោងទង ខេត្តកំពង់ស្ពឺ នាថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៣៕

-
ព័ត៌មានជាតិ២ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៦ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ២៣ នាទី agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា


