ព័ត៌មានជាតិ
តើឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប មានជីវៈចម្រុះអ្វីខ្លះ?
ឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប ស្ថិតនៅក្រោមការគ្រប់គ្រងរបស់រាជបណ្ឌិត្យសភាកម្ពុជា ដែលសម្បូរដោយជីវៈចម្រុះជាច្រើននៅទីនោះ និងសម្បូរដោយដើមឈើច្រើនប្រភេទ សុទ្ធសឹងតែជាប្រភេទដើមឈើកម្រ និងជិតផុតពូជ។

ឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប ត្រូវបានបង្កើតឡើងតាមព្រះរាជក្រឹត្យ ចុះថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៤ មានផ្ទៃក្រឡា ១១៤៣៥ហិកតា មានទីតាំងស្ថិតនៅឃុំឆែប១ និងឃុំឆែប២ ស្រុកឆែប ខេត្តព្រះវិហារ។ នៅក្នុងបទប្បញ្ញត្តិទូទៅ “ឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប” ជាឧទ្យានជាតិផ្នែកបុរាណវិទ្យា ប្រវត្តិសាស្ត្រ វប្បធម៌ និងធម្មជាតិ ក្នុងគោលបំណងធានានិរន្តរភាពនៃការសិក្សាស្រាវជ្រាវផ្នែកបុរាណវិទ្យា និងការពារបេតិកភណ្ឌជាតិ បរិស្ថាន និងធនធានធម្មជាតិក្នុងតំបន់តាមភូមិសាស្ត្រជាក់ស្តែង។
ឧទ្យាននេះ មានធនធានជីវៈចម្រុះជាច្រើនដែលបម្រើជាប្រយោជន៍ដល់ពលរដ្ឋនៅទីនោះ និងអាចទាក់ទាញភ្ញៀវទេសចរបានទៀតផង។ ការស្រាវជ្រាវរបស់រាជបណ្ឌិត្យសភាកម្ពុជាឆ្នាំ២០១៨ បានបង្ហាញថា បានសិក្សាស្រាវជ្រាវ និងរុករកឃើញស្ថានីយបុរាណ និងវត្ថុបុរាណនៅឧទ្យាននោះ មានដូចជា ទួលសន្លុង (ទួលឡស្លដែក) ចំនួន ៥៤ ត្រពាំងសន្លុងចំនួន២៩ ត្រពាំងបុរាណចំនួន៦៦ និងបុរាណវត្ថុមួយចំនួនទៀត។

ក្រៅពីនេះ ក៏មានធនធានមរតកធម្មជាតិ ដែលគ្របដណ្តបទាំងក្នុងព្រៃស្រោង និងព្រៃរបោះ មានដើមឈើធំៗដូចជា ដើមស្រឡៅ ត្រាច បេង ផ្ចឹក កកោះ ធ្នង់ នាងនួនជាដើម ហើយមានប្រភេទឈើដូចជា ដើមរកា ខ្វាវ ត្រសេក ដើមជ្រៃ ដើមច្រេះ ដើមធ្លក ដើមចំបក់ ដើមខ្ទុំ ដើមក្រឡាញ់ ដើមពពេល ដើមស្តៅ ដើមព្រីង និងមានដើមឈើជាច្រើនទៀត។ នៅឧទ្យាននេះ ក៏សម្បូរដោយដើមឫស្សីជាច្រើនប្រភេទដូចគ្នា។

ទាក់ទងជាមួយនឹងឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប កាលពីពេលថ្មីៗនេះ ពោល គឺនៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣ លោកបណ្ឌិត សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងក្នុងកម្មវិធីសម្ពោធវចនានុក្រមខ្មែរ ឆ្នាំ២០២២ថា បាននាំគោទឹកដោះ ១០០ក្បាល ដែលមានពូជពីប្រទេសដាណឺម៉ាក តាមរយៈប្រទេសថៃ និងបានសហការជាមួយថៃក្នុងការជួយលើផ្នែកបច្ចេកទេសផងដែរ។ មិនតែប៉ុណ្ណោះ ក៏បានអភិរក្សសត្វក្របី ចិញ្ចឹមពពែ និងចៀមជាដើម។

លោកបណ្ឌិតបន្ថែមថា នៅទីនោះ មានគម្រោងកែច្នៃពីផលិតផលទឹកដោះគោ ទៅជាផលិតផលជាច្រើនប្រភេទដូចជា ទឹកដោះគោជូរ ប៊ឺ ឈីស ជាដើម។ គម្រោងនេះ នឹងប្រមូលទិញទឹកដោះគោពីប្រជាជន ដើម្បីកាត់បន្ថយការនាំចូលទឹកដោះគោពីបរទេស។ តាមរយៈគម្រោងនេះ នឹងជួយឱ្យប្រជាជនមានមុខរបរ ឈប់បរបាញ់សត្វព្រៃ ឈប់កាប់ឈើ និងងាកមកអភិរក្សព្រៃឈើឡើងវិញ ព្រមទាំងអាចទាក់ទាញភ្ញៀវទេសចរបានច្រើនថែមទៀត។

លោកបណ្ឌិត សុខ ទូច បញ្ចាក់ថា នាពេលអនាគត រាជបណ្ឌិត្យសភាកម្ពុជា គ្រោងប្រែក្លាយឧទ្យាននេះ ទៅជាឧទ្យានគំរូ ទាំងការអភិរក្សសត្វព្រៃ ព្រៃឈើ វប្បធម៌ និងទេសចរណ៍ជាដើម៕



-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ