ព័ត៌មានជាតិ
ក្រសួងអប់រំ ណែនាំនីតិវិធីគ្រប់គ្រងហិរញ្ញវត្ថុ សម្រាប់គម្រោងកែលម្អការអប់រំចំណេះទូទៅ
ក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំបើកសិក្ខាសាលា ស្តីពី ការណែនាំនីតិវិធីគ្រប់គ្រងហិរញ្ញវត្ថុ សម្រាប់គម្រោងកែលម្អការអប់រំចំណេះទូទៅ (GEIP) ចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ ក្នុងគោលបំណងចែករំលែក និងបណ្តុះបណ្តាលមន្ត្រីជំនាញទទួលបន្ទុកហិរញ្ញវត្ថុ នៅតាមអង្គភាពអនុវត្តគម្រោងទាំងអស់ ពីការអនុវត្តនីតិវិធីគ្រប់គ្រងហិរញ្ញវត្ថុ ប្រកបដោយប្រសិទ្ធភាព ភាពត្រឹមត្រូវ និងឆ្លើយតបនឹងគោលនយោបាយកំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ របស់ក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងស្របនឹងចក្ខុវិស័យ ”យុទ្ធសាស្ត្របញ្ចកោណ” ដំនាក់កាលទី១ របស់រាជរដ្ឋាភិបាល។

ពិធីបើកសិក្ខាសាលា ត្រូវបានរៀបចំឡើងក្រោមអធិបតីភាព បណ្ឌិតសភាចារ្យ ណាត ប៊ុនរឿន រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា និងជានាយកគម្រោងកែលម្អការអប់រំចំណេះទូទៅ និងមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំគម្រោង ប្រធានអង្គភាពអនុវត្តគម្រោង មន្ត្រីជំនាញទទួលបន្ទុកហិរញ្ញវត្ថុ ពីគ្រប់អង្គភាពអនុវត្តគម្រោង សរុបចំនួន ៤៥នាក់។

គម្រោងកែលម្អការអប់រំចំណេះទូទៅ គ្របដណ្តប់លើសាលាមធ្យមសិក្សាចំនួន ៤២០ សាលាបឋមសិក្សាចំនួន ១ ០០០ និងសាលាមត្តេយ្យចំនួន ២១៣។ សាលាទាំងនេះមានទីតាំងនៅគ្រប់ខេត្ត និងស្រុកទូទាំងប្រទេស។ គម្រោងកែលម្អការអប់រំចំណេះទូទៅ នឹងធ្វើឱ្យប្រសើរឡើងនូវគុណភាពនៃការអប់រំ និងការរៀនសូត្ររបស់សិស្ស។ ដើម្បីសម្រេចបាននូវលទ្ធផលនេះ គម្រោងកែលម្អការអប់រំចំណេះទូទៅ នឹងជួយនាយកសាលា និងគ្រូបង្រៀន តាមរយៈការលើកកម្ពស់កម្មវិធីគុណវុឌ្ឍិគណៈគ្រប់គ្រងសាលារៀន និងគ្រូបង្រៀន ដើម្បីឱ្យការបង្រៀន ការដឹកនាំ និងការគ្រប់គ្រងសាលារៀនកាន់តែមានប្រសិទ្ធភាព។ គម្រោងកែលម្អការអប់រំចំណេះទូទៅ នឹងកសាងសមត្ថភាពរបស់សហគមន៍ដើម្បីដឹកនាំសាលារៀន ឱ្យក្លាយជាសាលារៀនរបស់សហគមន៍។

គម្រោង GEIP គាំទ្រដល់ ក្រសួងអប់រំ យុវជន និងកីឡា ដើម្បីអនុវត្តកម្មវិធីកំណែទម្រង់របស់រាជរដ្ឋាភិបាល តាមរយៈយុទ្ធសាស្ត្រសាលារៀនសហគមន៍ (SCS) ដែលហៅថា ការគ្រប់គ្រងតាមសាលារៀន (SBM) ក្រោមការគាំទ្រថវិការួមគ្នា រវាងឥណទានកម្ចីពីធនាគារពិភពលោក និងហិរញ្ញប្បទានឥតសំណង នៃមូលនិធិដៃគូអប់រំជាសាកល (GPE) រួមទាំងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា៕

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


