ព័ត៌មានជាតិ
ពូថ្លៃរំលោភក្មួយស្រី អាយុ៩ឆ្នាំ ត្រូវសមត្ថកិច្ចឃាត់ខ្លួន
ជនសង្ស័យម្នាក់ ដែលជាប់ពាក់ព័ន្ធនឹងករណី រួមភេទលើអនីតិជនអាយុក្រោម១៥ឆ្នាំ ត្រូវបានកម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនខេត្ត បញ្ជូនខ្លួនទៅកាន់សាលាដំបូងកាលពីព្រឹកថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២១។
លោកវរសេនីយ៍ឯក ស៊ុន សុវណ្ណ អធិការនគរបាលស្រុកសង្កែ បានឲ្យដឹងថា ជនសង្ស័យដែលត្រូវបានកម្លាំងសមត្ថកិច្ចចាប់ខ្លួននេះ មានឈ្មោះ ហួត ហៃ ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅភូមិ រាំងក្រោល ឃុំរាំងកេសី ស្រុកសង្កែ ខេត្តបាត់ដំបង ដោយសារតែបុគ្គលរូបនេះ បានរួមភេទជាមួយអនីតិជន នៅចំណុចភូមិរាំងក្រោល ឃុំរាំងកេសី ស្រុកសង្ក។

ចំណែកក្មេងស្រីរងគ្រោះមានឈ្មោះ ឌ ស ក អាយុ៩ឆ្នាំ នៅភូមិឃុំជាមួយគ្នា និងត្រូវជាក្មួយថ្លៃរបស់ជនសង្ស័យផ្ទាល់តែម្តង និងរស់នៅក្បែរគ្នា ផងដែរ។ តាមចម្លើយឆ្លើយសារភាពរបស់ជនសង្ស័យ បាននិយាយថា នៅមុនពេលកើតហេតុ គឺនៅព្រឹកថ្ងៃទី២ ខែកុម្ភៈ ក្មេងស្រីដែលត្រូវជាក្មួយថ្លៃ បានដើរមកលេងជាមួយកូនរបស់ខ្លួនដូចសព្វមួយដង លុះឃើញឱកាសស្ងាត់ខ្លួនក៏បានលួងលោមក្មេងនោះ ព្រមទាំងបានចាប់ស្រាតខោ ហើយបង្ខំរួមភេទតែម្តងរហូតបានសម្រេច ប៉ុន្តែរឿងនេះត្រូវបានបែកការ ទើបក្រុមគ្រួសារក្មេងប្តឹង ក៏ត្រូវសមត្ថកិច្ចចាប់ខ្លួនតែម្តង។ បច្ចុប្បន្ន កម្លាំងការិយាល័យជំនាញ បានរៀបចំឯកសារព្រមទាំងបានបញ្ជូនខ្លួនជនល្មោភកាមរូបនោះ ទៅកាន់សាលាដំបូងខេត្តហើយ ដើម្បីផ្ដន្ទាទោសតាមផ្លូវច្បាប់ ៕

អត្ថបទ៖ សោ និយមរ័ត្ន
សូមចុចអាន៖ សមត្ថកិច្ចស្ទាក់ចាប់រថយន្ត១គ្រឿងលួចដឹកជ្រូកចូលកម្ពុជាតាមច្រករបៀងថៃ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សន្តិសុខសង្គម៤ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច១ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


