សមត្ថកិច្ចស្ទាក់ចាប់រថយន្ត១​គ្រឿងលួចដឹកជ្រូកចូលកម្ពុជាតាមច្រករបៀងថៃ
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

សមត្ថកិច្ចស្ទាក់ចាប់រថយន្ត១​គ្រឿងលួចដឹកជ្រូកចូលកម្ពុជាតាមច្រករបៀងថៃ

Published

on

សកម្មភាពលួចនាំចូលជ្រូកខុសច្បាប់នៅតែបន្តកើនតមានឡើង សត្វជ្រូកចំនួន១៦ក្បាល ឈ្មួញលួចដឹកចេញពីច្រករបៀងប្រទេសថៃតាមរថយន្តត្រូវកំលាំងជំនាញឃាត់យកទៅអនុវត្តតាមច្បាប់។

ការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបន្ទាយមានជ័យ បានស្ទាក់ចាប់រថយន្តតូរីសមួយគ្រឿងដឹកជ្រូក ១៦ ក្បាលចូលកម្ពុជាដោយខុសច្បាប់ កាលពីរសៀលថ្ងៃទី ៣ ខែកុម្ភៈ ស្ថិនៅភូមិកំពង់ស្វាយ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។


តាមការឆ្លើយសារភាពប្រាប់ពីម្ចាស់រថយន្តបានប្រាប់ឲ្យដឹងថាសត្វជ្រូកខាងលើ បានលួចនាំចូលតាមច្រករបៀង ក្នុងមូលដ្ឋានឃុំអូរបីជាន់ ស្រុកអូរជ្រៅ ដឹកយកទៅលក់ចែកចាយនៅតាមបណ្តាខេត្តមួយចំនួន ដោយគ្មានលិខិតអនុញ្ញាតអ្វីទាំងអស់។

បន្ទាប់មកមន្រ្តីជំនាញបាននាំយកវត្ថុតាងខាងលើ មកកាន់ការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ត ដើម្បីអនុវត្តនីតិវិធីច្បាប់ជាបន្ត។

ក្រោយពីឃាត់រថយន្តដឹកជ្រូកហើយ ក្រុមការងារបាននាំយកវត្ថុតាងនិងបទល្មើសខាងលើនេះទៅ រក្សាទុកនៅទីតាំង​ចត្តាឡីស័កនៅការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបន្ទាយមានជ័យដើម្បីចាត់ការទៅតាមនិតិវិធីច្បាប់បន្ត៕

អត្ថបទ៖ វ៉ាន់ ណាង

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services