ព័ត៌មានជាតិ
បញ្ជាការដ្ឋានទ័ពពិសេសត្រៀមកម្លាំងជាង ១០០ នាក់ ចុះជួយប្រជាពលរដ្ឋជួបគ្រោះមហន្តរាយ
បញ្ជាការដ្ឋានទ័ពពិសេសនៅព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣នេះ បានរៀបចំសម្ភារៈសង្គ្រោះគ្រោះមហន្តរាយ មានរថយន្តចំនួន ០៥គ្រឿង រថយន្តសង្គ្រោះ ០២គ្រឿង ទូក ១៥គ្រឿង អូប័រ ០៣គ្រឿង អាវសង្គ្រោះ ១២០អាវ ច្រវ៉ា ៣៦ច្រវ៉ា និងសម្ភារៈសង្គ្រោះមួយចំនួនទៀត បានលើកទុកដាក់លើរថយន្តរួចជាស្រេច ដើម្បីត្រៀមជួយប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ និងគ្រោះមហន្តរាយផ្សេងៗដែលកើតឡើងជាយថាហេតុ។

លោកឧត្តមសេនីយ៍ត្រី ស៊ុ សំណាង មេបញ្ជាការបញ្ជាការដ្ឋានទ័ពពិសេសបានឱ្យដឹងថា ការត្រៀមកម្លាំង ១កងអនុសេនាធំរុករក និងសង្គ្រោះលេខ៩១១ ចំនួន ១២០នាក់ និងសម្ភារៈសង្គ្រោះខាងលើនេះធ្វើឡើងតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក៏ដូចជាបទបញ្ជារបស់ថ្នាក់ដឹកនាំ ក្រសួងការពារជាតិ អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ និងបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ អគ្គមេ បញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ក្នុងការចុះជួយប្រជាពលរដ្ឋនៅពេលមានសំណូមពរចាំបាច់ណាមួយ។

ក្នុងរយពេលពេល ២ថ្ងៃនេះ គឺថ្ងៃទី២៩ និង៣០ ខែកញ្ញា ឆ្នាំ២០២៣នេះ លោកឧត្តមសេនីយ៍ត្រី ស៊ុ សំណាង លោកបានបញ្ជាកម្លាំងក្រុមរុករក និងសង្គ្រោះចំនួន ២០នាក់ ដឹកនាំដោយលោកវរៈសេនីយ៍ឯក នុត ចាន់ម៉ូរ៉ា នាយរងសេនាធិការបញ្ជាការដ្ឋានទ័ពពិសេសចុះជួយរុករកសាកសពក្មេងប្រុស ដែលលោតធ្វើអត្តឃាតពីលើស្ពានជ្រោយចង្វាផងដែរ៕





-
ចរាចរណ៍១ ថ្ងៃ ago
ស្នងការខេត្តប៉ៃលិន បំភ្លឺជុំវិញករណីគ្រោះថ្នាក់ចរាចណ៍បណ្តាលឱ្យស្លាប់ភាគីជិះម៉ូតូ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
មាស សុខសោភា ស្នើមហាជនទុកផ្លូវឱ្យខ្លួននិងតាសក់ស ក្រោយដឹងរឿងអតីតស្វាមីប្តឹង និងនៅតែមានការវែកញែក
-
ចរាចរណ៍៣ ថ្ងៃ ago
Update៖ អ្នកបង្កគ្រោះថ្នាក់បុករះនៅមុខក្រសួងមហាផ្ទៃ ជានាយការិយាល័យគណនេយ្យ ចំណុះផែនការងារភស្តុភារ និងហិរញ្ញវត្ថុ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
-
ចរាចរណ៍៣ ថ្ងៃ ago
Update៖ អ្នកបើករថយន្ដបុករះនៅមុខក្រសួងមហាផ្ទៃ ស្ថិតក្រោមជាតិអាល់កុល 0,35mg/L
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ឃាត់ខ្លួនប្រធានផ្សារទួលពង្រ និងបក្ខពួក ពាក់ព័ន្ធករណីដើរយកភាស៊ីពីអាជីវករលក់ដូរតាមរ៉ឺម៉កម៉ូតូ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
រតនគិរី៖ ជនជាតិដើមភាគតិច ស្នើរដ្ឋាភិបាលសាងសង់ស្ពានឆ្លងកាត់ទន្លេសម្រួលដល់ការធ្វើដំណើរ
-
កីឡា២ ថ្ងៃ ago
លោក អេ ភូថង ប្រាប់ថា មិនដឹងរឿងផ្ទាល់ខ្លួនរបស់ ធឿន ធារ៉ា ខណៈបែកធ្លាយវីដេអូជក់បារីអេឡិចត្រូនិក
-
ព័ត៌មានជាតិ១៥ ម៉ោង ago
មន្ត្រីសុខាភិបាល អំពាវនាវឱ្យពលរដ្ឋចាក់វ៉ាក់សាំង Pfizer ដើម្បីការពារវីរុសបំប្លែងថ្មី JN.1