Connect with us

ព័ត៌មានជាតិ

ចាប់​ឃាតក ដែល​អារក​សម្លាប់​ស្ត្រីម្នាក់ក្នុងចម្ការស្វាយបានហើយ​

បានផុស

នៅ

ឃាតក​ដែលបានធ្វើ​សកម្មភាព​អារ ក​ សម្លាប់​ស្ត្រី​វ័យ​ចំណាស់​ម្នាក់ក្នុង​ចម្ការ​ស្វាយ នៅ​ឃុំ​ត្រែង​ត្រយឹង​ ស្រុក​ភ្នំស្រួច​ កាលពី​ប៉ុន្មានថ្ងៃមុននោះ ​ត្រូវបាន​កម្លាំង​នគរបាល​ព្រហ្មទណ្ឌនៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ស្ពឺ ស្រាវជ្រាវ​ឈានដល់​ការ​ឃាត់ខ្លួន​បានហើយ​​ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅតុលាការ​ផ្តន្ទាទោស​តាមច្បាប់។​

តាមពិត​ឃាតក​ដៃដល់​ គឺជាប្តីរបស់​ជនរងគ្រោះ​ផ្ទាល់​ ហើយ​មូលហេតុ​ផ្តើមឡើង​ដោយសារ​ទំនាស់​ពាក្យសម្តី​គ្នា​រឿង​ដែល​ជនរងគ្រោះ​ជំពាក់​លុយធនាគារ​ច្រើន​កន្លែង ខ្ចី​ពីមួយ ទៅ​សង​មួយ មិន​សល់​លុយ​ទើប​ឈានទៅដល់​ជ្រុលដៃ​សម្លាប់​ជនរងគ្រោះ​តែម្តង។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នគរបាល​ព្រហ្មទណ្ឌបាន​ប្រាប់ថា នៅ​ថ្ងៃទី​០៣ ខែកុម្ភៈ ឆ្នាំ​២០២១​នេះ ក្រោម​ការដឹកនាំ​របស់​លោក​ឧត្តមសេនីយ៍​ទោ សម សាមួន ស្នងការ​នគរបាល​ខេត្ត និង​ក្រោម​ការ​សម្របសម្រួល​និតិវិធី​ដោយ​លោកស្រី ចាត សូរស្មី ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តកំពង់ស្ពឺ កម្លាំង​នគរបាល​ផ្នែក​ព្រហ្មទណ្ឌ​បាន​បន្ត​ស្រាវជ្រាវ​ឈានដល់​ការឃាត់ខ្លួន​ជនសង្ស័យ​ដែល​អារ ក​ សម្លាប់​ជនរងគ្រោះ​តែម្តង។​

ជនសង្ស័យជាប្តី​ដែល​អារ ក​ សម្លាប់​ប្រពន្ធ​ខ្លួនឯង​នោះមានឈ្មោះ ពុធ ថាន អាយុ៧០​ឆ្នាំ ស្នាក់នៅ​ក្នុង​ចម្ការ​ស្វាយ ភូមិ​ព្រៃទទឹង ឃុំ​ក្រាំង​ដីវ៉ា​យ ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ ។​

ជនសង្ស័យបាន​ឆ្លើយ​សារភាពថា មូល​ហេតុដែល​សម្លាប់​ប្រពន្ធ​ផ្តើមឡើង​ដោយសារ​ទំនាស់​ពាក្យ​សម្តី​គ្នា​រឿង​ប្រពន្ធ​ជំពាក់​លុយ​ធនាគារ​ច្រើន​កន្លែង គឺ​ខ្ចី​ពី​ធនាគារ​មួយ ​ទៅ​សង​ធនាគារ​មួយ សង​មិន​ចេះអស់ មិន​សល់​លុយ ទើប​ឈានទៅដល់​ជ្រុលដៃ​សម្លាប់​ប្រពន្ធ​តែម្តង ។​

សូមរម្លឹកថា កាលពី​ថ្ងៃទី​០១ ខែមករា ឆ្នាំ​២០២១ កន្លងមកនេះ នៅវេលា​ម៉ោង​១១និង​៣០​នាទី មាន​ករណី​ឃាតកម្ម​មួយ​កើតឡើងនៅក្នុង​ដី​ចម្ការ​ស្វាយរបស់​ឈ្មោះ ផាន់នី ភេទ​ស្រីអាយុ៥៣​ឆ្នាំ ស្ថិត​ក្នុង​ភូមិ​ព្រៃទទឹង ឃុំ​ក្រាំង​ដី​វ៉ា​យ ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ លើ​ស្ត្រី​ឈ្មោះ ជឹម ផា ភេទ​ស្រី អាយុ ៥៥​ឆ្នាំ មុខរបរចាំ​ចម្ការ​ស្វាយ ស្ថិតនៅ​ភូមិ​-​ឃុំ​ខាងលើ ។​

សព​ជនរងគ្រោះ​មាន​ស្ថានភាព​ ដេកស្លាប់​ក្នុង​ចម្ការ​ខាងលើ ចម្ងាយ​២០​ម៉ែត្រ ពី​ខាងកើត​រោង​ចាំ​ចម្ការ​, ស្លាកស្នាម​ឈាម​ប្រឡាក់​ក្នុង​អង្រឹង ក្នុង​រោង​ចាំ​ចម្ការ​, ស្នាម​អូស​សាកសព​ចេញពី​អង្រឹង ទៅ​ខាង​កើត​ចម្ងាយ ២០​ម៉ែត្រ​ពី​អង្រឹង និង​ស្នាម​អារ ក​ សម្លាប់។​

បច្ចុប្បន្ន​ជនសង្ស័យ​សមត្ថកិច្ច​កំពុង​សាកសួរ និង​រៀបចំកសាង​សំណុំរឿង​ដើម្បី​បញ្ជូន​បន្តទៅ​តុលា​ការ​អនុវត្ត​តាមនិតិ​វិធី​ច្បាប់៕​

អត្ថបទ ៖ ភួង រដ្ឋា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥០ នាទី មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៦ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម