Connect with us

សន្តិសុខសង្គម

ម្ដាយចុងប្រើហិង្សាលើកូនអាយុទើប២ឆ្នាំរហូតបែកប្លោកនោមស្លាប់

បានផុស

នៅ

​ស្ត្រីជាម្តាយចុងម្នាក់ដោយសារខឹងកូនអាយុទើបតែ២ឆ្នាំចាក់សាប៊ូលេងបង្កហិង្សាវាយទាត់ធាក់រហូតស្លាប់។ យោងតាមរបាយការណ៍សមត្ថកិច្ចដែលទទួលបាននៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ ហេតុការណ៍ឃាតកម្មនោះបានកើតឡើងកាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦​ ចំណុចបន្ទប់ជួល ភូមិដំណាក់ត្រយឹង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

របាយការណ៍ដដែលបានបញ្ជាក់ថា កុមារដែលត្រូវបានម្តាយចុងវាយស្លាប់មានឈ្មោះ ឌី ភត្រា ភេទប្រុស អាយុ២ឆ្នាំជនជាតិខ្មែរ។

តាមការបំភ្លឺរបស់ឈ្មោះ ទេព វណ្ណឌី ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរព្រូឡាន ត្រូវជាឪពុកជនរងគ្រោះបានឱ្យដឹងថា នៅមុនពេលកេីតហេតុ រូបគាត់កំពុងធ្វើការងារធម្មតាដូចសព្វដង ក្រោយមកស្រាប់តែឈ្មោះ ហឿន ស្រីណាន់ ភេទស្រីអាយុ២៤ឆ្នាំ​ មុខរបរនៅផ្ទះ ត្រូវជាប្រពន្ធក្រោយ បានទូរស័ព្ទទៅប្រាប់គាត់ថា កូនស្លាប់។ ក្រោយពេលទទួលបានព័ត៌មានភ្លាមៗ គាត់ក៏បានមកផ្ទះ ពេលមកដល់វិញក៏ឃើញកូនស្លាប់ពិតប្រាកដមែន។ ពេលនោះគាត់ក៏បានរាយការណ៍ទៅសមត្ថកិច្ចដើម្បីចុះពិនិត្យ។

តាមការពិនិត្យ និងកោសល្យវិច័យរបស់សមត្ថកិច្ចនគរបាលជំនាញ និងអង្គការការពារកុមារ បានឲ្យដឹងថា ជនរងគ្រោះស្លាប់ដោយអំពើឃាតកម្ម។ ផ្អែកតាមការពិនិត្យលេីសាកសពជនរងគ្រោះ មានសភាព បែកប្លោកនោមខាងឆ្វេង និងឈាម កកពេញក្នុងពោះ។

នៅចំពោះមុខសមត្ថកិច្ច​ ជនសង្ស័យឈ្មោះ ហឿន ស្រីណាន់ ត្រូវជាម្ដាយចុងបានសារភាពថា ខ្លួនពិតជាបានវាយទាត់ធាក់ ទៅលើជនរងគ្រោះបណ្ដាលឲ្យស្លាប់ពិតប្រាកដមែន។ បច្ចុប្បន្នម្ដាយចុងដែលជាជនដៃដល់ ត្រូវបាននគរបាល ឃាត់ខ្លួនដេីម្បីបន្តនីតិវិធី ចំណែកសពត្រូវបាននគរបាលប្រគល់ទៅអោយឪពុកយកទៅធ្វើបុណ្យតាមប្រពៃណី៕

អត្ថបទ៖ សុខា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម