ព័ត៌មានជាតិ
ក្រសួងសុខាភិបាល រកឃើញករណីជំងឺឆ្លងភ្នែកក្រហម កើតថ្មីគួរឱ្យកត់សម្គាល់ ក្នុងខេត្តមួយចំនួន
គិតត្រឹមថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣ ក្រសួងសុខាភិបាល រកឃើញករណីជំងឺឆ្លងភ្នែកក្រហម កំពុងកើតថ្មីគួរឱ្យកត់សម្គាល់ នៅបណ្តាខេត្តមួយចំនួន ក្នុងព្រះរាជាណាចក្រកម្ពុជា។ នេះបើយោងតាមសេចក្តីប្រកាស របស់ក្រសួងសុខាភិបាល នៅថ្ងៃនេះ។

ជុំវិញករណីជំងឺឆ្លងភ្នែកក្រហមនេះ ក្រសួងសុខាភិបាលបញ្ជាក់ថា ក្រុមឆ្លើយតបបន្ទាន់ របស់ក្រសួងសុខាភិបាល មន្ទីរសុខាភិបាល ស្រុកប្រតិបត្តិ មន្ទីរពេទ្យបង្អែក និងមណ្ឌលសុខភាព កំពុងប្រតិបត្តិការចុះអង្កេត ឆ្លើយតប តាមដាន ផ្តល់ការព្យាបាល និងអប់រំដល់បងប្អូនប្រជាពលរដ្ឋ ពីវិធីបង្ការការឆ្លងរាលដាលផងដែរ ដើម្បីទប់ស្គាត់ការឆ្លងបន្តក្នុងសហគមន៍។
បើតាមក្រសួងសុខាភិបាល ជំងឺឆ្លងភ្នែកក្រហម បង្កឡើងដោយមូលហេតុចម្បង២ គឺបាក់តេរី និងវីរុស និងអាចឆ្លងលឿនណាស់ ពីមនុស្សម្នាក់ទៅមនុស្សម្នាក់ ព្រោះបាក់តេរី និងវីរុស អាចឆ្លងបានតាមខ្យល់ តាមការក្អក និងកណ្តាស់ ពីអ្នកជំងឺ។ ចំពោះរោគសញ្ញានៃជំងឺនេះ រួមមាន៖
_ នៅផ្នែកសនៃភ្នែក ឡើងពណ៌ផ្កាឈូក
_ ហើមត្របកភ្នែក ជាពិសេសនៅពេលព្រឹក មានហូរទឹកភ្នែកច្រើនជាងមុន
_ រកាំភ្នែកដោយសារមានអារម្មណ៍ថា មានអ្វីនៅក្នុងភ្នែក ឬចង់ញីភ្នែក
_ រមាស់ភ្នែក រលាក ឬក្រហាយភ្នែក មានអាចម៍ភ្នែក(ពណ៌ខ្ទុះ ឬពណ៌ទឹកបាយ) និងឈឺគ្រាប់ភ្នែក-ល-។

ដើម្បីបង្ការជំងឺឆ្លងនេះ ក្រសួងសុខាភិបាល ណែនាំឱ្យលាងដៃឱ្យបានញឹកញាប់ និងទឹកក្តៅឧណ្ហៗយ៉ាងហោចណាស់ ២០នាទី ឬប្រើទឹកអាល់កុលលាងដៃ មុននិងក្រោយពេលសម្អាត ឬដាក់ថ្នាំបន្តក់ភ្នែកលើភ្នែកអ្នកជំងឺ។ ប្រសិនបើប្រើអាល់កុលលាងដៃ មានជាតិអាល់កុល យ៉ាងតិច ៦០% ដើម្បីលាងសម្អាតដៃ និងត្រូវប្រាកដថារាល់សម្ភារៈដែលប្រើប្រាស់ ស្អាតល្អ និងលាងដៃជានិច្ចក្រោយពេល ជួយបន្តក់ថ្នាំភ្នែកឱ្យអ្នកមានជំងឺភ្នែកក្រហម។
មួយវិញទៀត ចៀសវាងប៉ះពាល់ភ្នែក ដោយមិនបានលាងដៃ និងប្រើប្រាស់របស់របរ ដូចជាខ្នើយ ភួយ ស្រោមពូក និងកន្សែង រួមទាំងសម្ភារៈផ្សេងៗទៀត ដូចជាគ្រឿងសម្អាងរបស់អ្នកជំងឺជាដើម ជៀសវាងការឆ្លង។
លើសពីនេះ ត្រូវរក្សាគម្លាតឱ្យឆ្ងាយពីអ្នកជំងឺ ព្រោះថា ជំងឺភ្នែកក្រហម បង្កដោយវីរុស និងបាក់តេរី វាអាចឆ្លងតាមខ្យល់ តាមការក្អក និងកណ្តាស់ ពីអ្នកជំងឺ៕

-
កីឡា៥ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៥ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង
-
សន្តិសុខសង្គម១ សប្តាហ៍ agoបារីជិត១០០ប៊ិច ត្រៀមដឹកគេចពន្ធទៅថៃ ត្រូវបានសមត្ថកិច្ចបង្ក្រាបបានទាន់ពេល ខណ:ក្រុមឈ្មួញគ្មានញញើតច្បាប់


