ព័ត៌មានជាតិ
ក្រសួងអប់រំ នឹងរៀបចំសន្និសីទសារព័ត៌មានស្តីពីដំណើរការប្រឡងបាក់ឌុបនៅថ្ងៃទី២៧តុលាខាងមុខ
ក្រសួងអប់រំយុវជននិងកីឡា នឹងរៀបចំសន្និសីទសារព័ត៌មានស្តីពីដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុបនៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣ខាងមុខ។
យោងតាមលិខិតរបស់ក្រសួងអប់រំយុវជននិងកីឡា បានឱ្យដឹងថា សន្និសីទសារព័ត៍មាននេះប្រព្រឹត្តិទៅក្រោមអធិបតីភាព លោកបណ្ឌិតសភាចារ្យ ហង់ ជូនណារ៉ុន ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡា ដោយចាប់ផ្តើមនៅវេលាម៉ោង៨ព្រឹក ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣ នៅទីស្តីការក្រសួង។

លោកបណ្ឌិត កាន់ ពុទ្ធី អ្នកនាំពាក្យក្រសួងអប់រំយុវជននិងកីឡា បានមានប្រសាសន៍នៅរសៀលថ្ងៃទី២៣តុលានេះថា «ក្រសួងពិតជាធ្វើសន្និសីទសារព័ត៌មានស្តីពីដំណើរការប្រឡងបាក់ឌុបនៅថ្ងៃទី២៧តុលាខាងមុខមែន ហើយរាល់ចម្ងល់ទាក់ទិននឹងដំណើរការប្រឡងបាក់ឌុបសូមសួរនៅក្នុងសន្និសីទខាងលើ»។ លោកបានបន្តថា យោងតាមស្ថិតិបណ្តោះអាសន្ន ប្រឡងបាក់ឌុបឆ្នាំនេះមានបេក្ខជនដែលបានចុះឈ្មោះ សរុប ១៣៧ ៤១៣នាក់ ស្រី ៧៣ ២៧៩នាក់ ក្នុងនោះ បេក្ខជនថ្នាក់វិទ្យាសាស្ត្រ ៤១ ៣៧៩នាក់ ស្រី ២៤ ៧៨៩នាក់ និងថ្នាក់វិទ្យាសាស្ត្រសង្គម ៩៦ ០៣៤នាក់ ស្រី ៤៨
៤៩០នាក់ចែកជា២២៧មណ្ឌល ក្នុងនោះមណ្ឌលថ្នាក់វិទ្យាសាស្ត្រ ៧២ និងមណ្ឌលថ្នាក់វិទ្យាសាស្ត្រសង្គម ១៥៥ចែកជា៥ ៥៤៣បន្ទប់ក្នុងនោះថ្នាក់វិទ្យាសាស្ត្រ ១ ៦៨២បន្ទប់ និងវិទ្យាសាស្ត្រសង្គម ៣ ៨៦១បន្ទប់។ លោកបណ្ឌិត បានបន្តថា ការប្រឡងឆ្នាំនេះ នៅតែបន្តអនុវត្តតាមគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន។

សម្រាប់ឆ្នាំនេះ ក្រសួងអប់រំយុវជននិងកីឡា បានរៀបចំការប្រឡងមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុបនឹងប្រព្រឹត្តទៅរយៈពេល២ថ្ងៃ គឺថ្ងៃទី០៦ និង០៧ ខែវិច្ឆិកា ឆ្នាំ២០២៣ និងប្រកាសលទ្ធផលប្រឡងនៅថ្ងៃទី២៩ វិច្ឆិកា ឆ្នាំ២០២៣។
គួរបញ្ជាក់ថា ប្រឡងបាក់ឌុបថ្ងៃទី៥ធ្នូ ឆ្នាំ២០២២ មានបេក្ខជនប្រឡងជាប់ចំនួន៩០៩៥០នាក់ ត្រូវជា៧២,៣៣%នៃបេក្ខជនមកប្រឡងចំនួន១២៥៧៣៥នាក់បេក្ខជនប្រឡងធ្លាក់ចំនួន៣៤៧៨៥នាក់។ក្នុងនោះមានបេក្ខជនជាប់និទ្ទេសAចំនួន១០៤៩នាក់និទ្ទេសB ចំនួន៧២៣២នាក់និទ្ទេសCចំនួន១៩០៥៣នាក់និទ្ទេសDចំនួន៣១១៦៦នាក់និងនិទ្ទេសEមានចំនួន៣២៤៥០នាក់៕
អត្ថបទ៖ សំអឿន


-
ព័ត៌មានជាតិ៤ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៤ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម៤ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


