ព័ត៌មានជាតិ
សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងប្រកាសគោលនយោបាយ ពាក់ព័ន្ធនឹងវិស័យអចលនទ្រព្យ នៅថ្ងៃទី ១៣ វិច្ឆិកា
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានឲ្យដឹងថា សម្ដេច បានពិភាក្សាជាមួយលោក សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ ចំពោះសំណើរបស់សមាគមអចលនទ្រព្យ ពាក់ព័ន្ធនឹងចំណុចមួយចំនួន។

ការឲ្យដឹងនេះ ធ្វើឡើងក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករ-និយោជិត នៅតាមបណ្តារោងចក្រ សហគ្រាសដែលមានមូលដ្ឋាន ក្នុងស្រុកកណ្តាលស្ទឹង និងក្រុងតាខ្មៅ ខេត្តកណ្តាល នាព្រឹកថ្ងៃទី ២ ខែវិច្ឆិកា ឆ្នាំ ២០២៣នេះ។ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា នៅថ្ងៃទី ១៣ ខែវិច្ឆិកាខាងមុខ សម្ដេច នឹងប្រកាសនូវគោលនយោបាយ ពាក់ព័ន្ធនឹងវិស័យអចលនទ្រព្យ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា «មិញជជែកជាមួយឯកឧត្ដម សាយ សំអាល់ រឿងសំណើរបស់សមាគមអចលនទ្រព្យ រឿងមួយនោះ ថ្ងៃទី ១៣ (វិច្ឆិកា) ខ្ញុំ នឹងប្រកាស តាមពិតមានគោលនយោបាយមួយ ដែលយើងចំហ តែអត់សូវមានអ្នកប្រើ ប្រហែលជាអត់ទាន់សូវដឹង ចឹងយើងនឹងផ្សព្វផ្សាយឲ្យប្រើ ព្រោះដើម្បីផលប្រយោជន៍ទាំងអស់»។
សូមជម្រាបថា កាលពីថ្ងៃទី ២៣ ខែតុលា ឆ្នាំ ២០២៣ លោកឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ បានលើកពីវិធានការចាំបាច់មួយចំនួន ដើម្បីកែលម្អ និងលើកស្ទួយវិស័យអចលនទ្រព្យ ក្នុងកិច្ចប្រជុំជាមួយសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា។
នៅក្នុងកិច្ចប្រជុំនេះ លោក សាយ សំអាល់ បានបញ្ជាក់ថា វិស័យអចលនទ្រព្យ គឺជាវិស័យដែលធំ និងចាំបាច់របស់កម្ពុជា ដែលទាក់ទងដល់សន្តិសុខ នយោបាយ និងសុវត្ថិភាពរបស់ប្រទេស។ លោកថា «យើងទាំងអស់គ្នា ត្រូវរួមគិតដោះស្រាយ ដើម្បីផ្តល់សុវត្ថិភាព និងការពារវិស័យឧស្សាហកម្មនេះ សំដៅឈានទៅសម្រេចឲ្យបាន នូវគោលនយោ បាយលំនៅឋានសមរម្យ ជូនប្រជាពលរដ្ឋកម្ពុជា»។
នៅក្នុងកិច្ចប្រជុំនេះ ក៏បានលើកឡើងពីវិធានការចាំបាច់មួយចំនួន ដើម្បីកែលម្អ និងលើកស្ទួយវិស័យអចលនទ្រព្យ រួមមាន៖ ពិភាក្សាលើការជួលអចិន្ត្រៃយ៍សម្រាប់ជនបរទេស, ពិនិត្យ និងស្នើធនាគារជាតិ ពិចារណាឡើងវិញ លើការផ្ដល់លំហូរសាច់ប្រាក់ និងការអនុវត្តការប្រាក់, ស្វែងរកវិធីគៀងគរទុនវិនិយោគពីបរទេស និងបើកទំព័រសករាជថ្មី ជាដៃគូយុទ្ធសាស្រ្តរួមគ្នារវាងក្រសួង និងអ្នកអភិវឌ្ឍន៍ ដើម្បីជជែកពិភាក្សា និងដាក់ចេញនូវវិធានការនានា ដើម្បីទ្រទ្រង់វិស័យអចលនទ្រព្យ៕
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


