ព័ត៌មានជាតិ
អគ្គមេបញ្ជាការរង៖ ការហ្វឹកហ្វឺនកងទ័ព គឺបានឆ្លើយតបក្នុងការពង្រឹងសមត្ថភាពដល់កងទ័ព
អគ្គមេបញ្ជាការរង និងជានាយសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ បានបញ្ជាក់ថា ការបើកវគ្គបំប៉ន ហ្វឹកហ្វឺនដល់នាយទាហាន ជាការឆ្លើយតបតាមសេចក្តីត្រូវការក្នុងការចូលរួមពង្រឹងសមត្ថភាព គុណភាព និងជំនាញដល់យោធិន សំដៅលើកកម្ពស់ខឿនការពារជាតិ។

ការថ្លែងរបស់អគ្គមេបញ្ជាការរងនេះ ធ្វើឡើងក្នុងពិធីបើកវគ្គបំប៉នវិក្រឹត្យការនាយទាហាន ជំនាន់ទី៧ និងបិទវគ្គនាយទាហានបន្តវេន ជំនាន់ទី១៤ នៅវិទ្យាស្ថានទ័ពជើងគោក ស្ថិតក្នុងភូមិសាស្ត្រតំបន់ថ្លុកតាសេក ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ នាថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៣។
នៅក្នុងពិធីបើកវគ្គ និងបិទវគ្គនេះ បើតាមសេចក្តីរាយការណ៍របស់ឧត្តមសេនីយ៍ឯក ម៉ម យឿន នាយកវិទ្យាស្ថានទ័ពជើងគោក និងឧត្តមសេនីយ៍ទោ អ៊ុក រតន: នាយករង ទទួលបន្ទុកការងារហ្វឹកហ្វឺន បានឱ្យដឹងថា វគ្គបំប៉នវិក្រឹត្យការនាយទាហាន ជំនាន់ទី៧នេះ មានសិកា្ខកាមជានាយទាហានមកពីគ្រប់បណ្ដាអង្គភាពប្រភេទទ័ពនៃកងយោធពលខេមរភូមិន្ទ ចូលហ្វឹកហ្វឺនចំនួន១៣០នាក់ ដែលមានរយៈពេលសិក្សា៤ខែ ស្មើ១២២ថ្ងៃ។

ជាអធិបតីក្នុងពិធីនេះ លោកនាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង និងជានាយសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ បានថ្លែងថា វគ្គបំប៉នវិក្រឹត្យការនាយទាហាន ជំនាន់ទី៧ និងវគ្គហ្វឹកហ្វឺននាយទាហានបន្តវេន ជំនាន់ទី១៤ ដែលកំពុងរៀបចំនាពេលនេះ គឺពិតជាបានឆ្លើយតបតាមសេចក្តីត្រូវការក្នុងការពង្រឹងសមត្ថភាព គុណភាព និងជំនាញដល់យោធិន។ លោក ថា តាមរយៈនេះ នឹងធ្វើឱ្យយោធិនបានយល់ច្បាស់អំពីតួនាទី និងភារកិច្ចរបស់ខ្លួនក្នុងការបម្រើជាតិដោយស្មោះត្រង់ ដាច់ខាតជាមួយជាតិ សាសនា ព្រះមហាក្សត្រ និងរាជរដ្ឋាភិបាលស្របច្បាប់ ក៏ដូចជាការធានាការអនុវត្តយ៉ាងម៉ឺងម៉ាត់នូវបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល ក្រសួងការពារជាតិ និងអគ្គមេបញ្ជាការ ដែលបានដាក់ចេញ។

នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ក៏បានផ្តាំផ្ញើដល់និស្សិតនាយទាហានគ្រប់ជំនាន់ទាំងអស់ ដែលកំពុងបំពេញកម្មសិក្សានៅទីនេះ ត្រូវចូលរួមឱ្យបានសកម្ម ក្នុងការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលថ្មី អាណត្តិទី៧ ដែលមានបាវចនា៥ គោលដៅ៦ និងអាទិភាព៥ ជាពិសេសជាពិសេសការពារឱ្យបាននូវអធិបតេយ្យភាពកម្ពុជា បូរណភាពទឹកដី ការពារឱ្យបាននូវសុខសន្តិភាព ស្ថិរភាពជាតិ៕
-
ព័ត៌មានជាតិ៤ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម៤ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


