ព័ត៌មានជាតិ
ទណ្ឌិតជាង៩០០នាក់ គ្រោងស្នើបន្ធូរបន្ថយ និងលើកលែងទោសក្នុងបុណ្យឯករាជ្យជាតិ និងបុណ្យអុំទូក
នៅក្នុងឱកាសបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា និងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នាពេលខាងមុខ ទណ្ឌិតចំនួនប្រមាណជាង៩០០នាក់ ដែលកំពុងជាប់ឃុំនៅតាមពន្ធនាគារទូទាំងប្រទេស គ្រោងស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោស។

បើតាមសេចក្ដីជូនដំណឹងរបស់ក្រសួងយុត្តិធម៌ នៅព្រឹកថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ស្អែកនេះ នាទីស្តីការក្រសួងយុត្តិធម៌ នឹងមានរៀបចំកិច្ចប្រជុំពិនិត្យរបស់គណៈកម្មការថ្នាក់ជាតិពិនិត្យ និងវាយតម្លៃបញ្ជីឈ្មោះទណ្ឌិតស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោស ដើម្បីពិនិត្យលើសំណើរសុំបន្ធូរបន្ថយទោស និងលើកលែងទោសសម្រាប់ឱកាសនៃពិធីបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា និងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុកខាងមុខនេះ។
គណៈកម្មការជាតិពិនិត្យ និងវាយតម្លៃបញ្ជីឈ្មោះទណ្ឌិតស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោស បានទទួលសំណើរពីគណៈកម្មការរាជធានី-ខេត្ត គឺពន្ធនាគាររាជធានី-ខេត្ត ចំនួន២៣ និងពីគណៈកម្មការក្រសួងមហាផ្ទៃ គឺមណ្ឌលអប់រំកែប្រែទាំង៤ បានស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោសដល់ទណ្ឌិតនាឱកាសនៃពិធីបុណ្យទាំងពីរនេះសរុបចំនួន ៩០២ នាក់ (ស្រី ៦១នាក់)។ នៅក្នុងនោះ ពិធីបុណ្យឯករាជ្យជាតិ (៩ វិច្ឆិកា) មានទណ្ឌិតចំនួន ៤៦៤ នាក់ (ស្រី ៣៤ នាក់) ដោយស្នើសុំបន្ធូរបន្ថយទោសចំនួន ៤៣២ នាក់ (ស្រី ២៩ នាក់) និងស្នើសុំលើកលែងទោស ចំនួន ៣២ នាក់ (ស្រី ០៥ នាក់) ។
ចំណែក ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក មានបញ្ជីទណ្ឌិតចំនួន ៤៣៨ នាក់ (ស្រី ២៧ នាក់) ដោយស្នើសុំបន្ធូរបន្ថយទោស ចំនួន ៤១៨ នាក់ ( ស្រី ២៦ នាក់) និងស្នើសុំលើកលែងទោស ចំនួន ២០ នាក់ ( ស្រី ០១ នាក់)៕

-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


