ព័ត៌មានជាតិ
រដ្ឋបាលសាលាខេត្តកំពង់ចាម ប្រារព្ធខួបអនុស្សាវរីយ៍លើកទី ៧២ នៃទិវាបុណ្យឯករាជ្យជាតិ
រដ្ឋបាលសាលាខេត្តកំពង់ចាមនៅថ្ងៃទី ០៩ ខែវិច្ឆិកា ឆ្នាំ ២០២៥ បានប្រារព្ធខួបអនុស្សាវរីយ៍លើកទី ៧២ នៃទិវាបុណ្យឯករាជ្យជាតិ (១៩៥៣-២០២៥) ដែលមានការចូលរួមពីប្រជាពលរដ្ឋ មន្ត្រីរាជការ និងព្រះសង្ឃ យ៉ាងច្រេីនកុះកករ។

លោក ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ចាម និង លោក អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម នៅថ្ងៃទី ០៩ ខែវិច្ឆិកា បានប្រារព្ធខួបអនុស្សាវរីយ៍លើកទី ៧២ នៃទិវាបុណ្យឯករាជ្យជាតិ។
ពិធីបុណ្យឯករាជ្យជាតិខួបលើកទី ៧២ ដែលប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ ជាថ្ងៃមួយដែលប្រជាពលរដ្ឋខ្មែរទូទៅចង់ចាំមិនភ្លេចទេនូវ ព្រះរាជបូជនីយកិច្ច និងស្នាព្រះហស្តរបស់ព្រះករុណាមហាវីរក្សត្រព្រះបាទ សម្ដេច នរោត្ដម សីហនុ ព្រះវរាជបីតា ឯករាជ្យ បូរណភាពដែនដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ទាមទារឯករាជ្យពីអាណានិគមបារាំងក្នុងឆ្នាំ១៩៥៣។

លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម មានប្រសាសន៍ថា យេីងរួមគ្នាថែរក្សាសុខសន្តិភាព និងចង់ចាំនូវគុណតម្លៃនៃថ្ងៃទី ០៩ វិច្ឆិកា ដែលព្រះបាទ នរោត្ដម សីហនុ ទ្រង់ខិតខំលះបង់អាយុជីវិត និងកម្លាំងកាយចិត្ត ដើម្បីទាមទារឯករាជ្យជូនកម្ពុជាវិញ និងបានដឹកនាំកម្ពុជាឆ្ពោះទៅរកការរីចម្រើនបន្តទៀត។
ប្រទេសមួយមានរីកចម្រើន មានសិទ្ធិសេរីភាព ដើរហើរដូច្នេះ គឺមានមោនទភាពណាស់ចំពោះពលរដ្ឋកម្ពុជាទូទាំងដែលមានសិទ្ធិសព្វបែបយ៉ាង ក្នុងវិស័យពុទ្ធិចក្រ និងអាណាចក្រ ហើយរួមគ្នាថែរក្សានូវអ្វីដែលមានស្រាប់កុំឱ្យបាត់បង់ ជាពិសេសរក្សានូវសមិទ្ធផលជាច្រើនដែលមាន និងកំពុងបន្តបង្កើតថ្មីៗបន្ថែមទៀត ក្រោមដំបូងសុខសន្តិភាព។
ក្នុងនាមជាពលរដ្ឋកម្ពុជា ត្រូវព្យាយាម និងពង្រឹងសមត្ថភាពខ្លួនឯង ដោយមិនត្រូវពឹងលើកម្លាំងចំណេះដឹងរបស់ប្រទេសណាមួយឡើយ៕



អត្ថបទ៖ ឡេក ចាន់ពេជ្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៨ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


