ព័ត៌មានជាតិ
វត្តមានដើមផ្កាអង្គារសីលបង្ហាញខ្លួនស្ទើរគ្រប់កន្លែងមុនថ្ងៃចូលឆ្នាំចិន-វៀតណាមចូលមកដល់
វត្តមានដើមផ្កាអង្គារសីលកំពុងបង្ហាញខ្លួនស្ទើគ្រប់ទីកន្លែងនៅក្នុងប្រទេសកម្ពុជា មុនពេលនេះពិធីបុណ្យចូលឆ្នាំចិន-វៀតណាមមកដល់នៅប៉ុន្មានថ្ងៃខាងមុខឆាបៗនេះ។
ប្រជាជនជនជាតិចិន និងអ្នកជាប់សែស្រឡាយចិន មានជំនឿថាដើមផ្កាអង្គារសីល តំណាងឲ្យសិរី សួស្តី និងទ្រព្យសម្បត្តិ ដែលជាទីពេញនិយមពី សំណាក់ បងប្អូន ខ្មែរ កាត់ សែស្រឡាយ ចិននិងវៀតណាម។
នៅតាមបណ្តា ផ្សារ និងទីតាំង លក់ ផ្កា មួយចំនួនក្នុង រាជធានី ភ្នំពេញ ត្រូវបាន គេសងេ្កតឃើញមាន ដាក់តាំង លក់ផ្កាអង្គាសីល ផ្កាស្បៃរឿងជាដើម ដែលជា តម្រូវការ របស់ពលរដ្ឋ ដែល និយម មានជំនឿនិងយកទៅ តាំង លម្អរ ដើម្បី ទទួល ទេវតា ឆ្នាំ ថ្មីរបស់ចិន វៀតណាម ឲ្យ ពួកគេ មាន សិរី សួស្តី រកស៊ី មានបាន ជាដើម តាមទំនៀមទម្លាប់របស់សាសនារបស់គេ។

អ្នកលក់ផ្កាអង្គាសីល លោក ចុន សារិន រស់នៅឃុំវិហារសួរ៌ ស្រុកខ្សាច់កណ្តាល បានប្រាប់អ្នកយកព័ត៌មានកម្ពុជាថ្មីថា
លោក លក់ដើមអង្គាសីលតម្លៃចាប់ពី ៥ ឬ ១០ ដុល្លារ ទៅ ៣០ ដុល្លារក្នុង១ដើមអាស្រ័យទៅលើដើមផ្កាច្រើន។ លោកបើមានផ្កាកាន់តែច្រើន អាចនឹងលក់បានជិត ១០០ ដុល្លារ។
លោកថា ខ្លួនរូបលោកបានចេញទៅកាប់ដើម ផ្កាអង្គាសីលយកមកលក់មុនថ្ងៃចូលឆ្នាំចិនប្រហែលជា១ខែមុន ហើយដើមផ្កាអង្គាសីលច្រើនតែដុះនៅលើភ្នំ អូរ និងនៅកន្លែងត្រជាក់ ពេលទៅដល់កន្លែងដើមផ្កាអង្គាសីលយើងត្រូវមើលថាដើមមានចេញក្តិបផ្កាឬនៅ ខ្លាចក្រែងយកមកលក់វាចេញផ្កាមិនទាន់ ហើយដើមផ្កាអង្គាសីលនេះគាត់ទៅកាប់ពីភ្នំនៅខេត្តក្រចេះ ដឹកយកមកលក់នៅភ្នំពេញ គាត់កាប់ខ្លួនឯងផង និងជួលគេកាប់ផង។

អ្នកលក់ផ្កាម្នាក់ទៀត គឺលោក វ៉ុន ណុប អាយុ៥៧ឆ្នាំ ជាអ្នករស់នៅខណ្ឌទួលគោក រាជធានីភ្នំពេញ បានប្រាប់ថាលោកត្រូវចំណាយអស់ប្រាក់ច្រើនទើបបានផ្កាយកមកលក់ ដោយរូបលោកលក់ក្នុងដើមតូចថ្លៃពី២មឺុនរៀលឡើងទៅ ដើមខ្លះធំល្មមលក់បានពី២០ដុល្លារទៅ៣០ដុល្លារ មានដើមខ្លះធំអាចលក់បានជាង១០០ដុល្លារ សំរាប់ទីតាំងលក់គាត់ជួលដីលក់គឺមួយរដូវចូលឆ្នាំចិន។
អតិថិជន និងក្រុមហុ៑ននានា ដែលមានសែស្រឡាយកាត់ចិន និងវៀតណាម តែងតែ ចាប់ផ្តើម ទិញ ផ្កា អង្គាសីល នេះ យកទៅ តុបតែងភ្លើងពណ៌ ចងអាំងប៉ាវ លម្អរយ៉ាងស្រស់ស្អាត តាំង ក្នុង លំនៅឋាន តាម ហាង និង ក្រុមហ៊ុន ផ្សេងៗ ចាប់ ពីមួយសប្តាហ៍ ទៅពីរសប្តាហ៍ មុនថ្ងៃបុណ្យ ចូលឆ្នាំប្រពៃណី ចិន-រៀតណាម ចូលមក ដល់ ដោយមិនគិតពីតម្លៃថ្លៃឬថោកនោះទេ។

បើតាមឯកសារមួយចំនួនសរសេរថាប្រជាជនចិនច្រើននិយមហៅផ្កាអង្គារសីលនេះថា ជាផ្កាមើយហួរ គឺបង្ហាញពីភាពស្រស់ស្អាត និងអាយុយឺនយូរ ព្រមទាំងភាពទន់ភ្លន់ផងដែរ ហើយម្យ៉ាងទៀតប្រជាជនចិនគេច្រើនតែប្រៀបធៀបទៅ
នឹងស្រ្តី ព្រោះដើមផ្កាអង្គាសីលធន់នឹងកម្តៅថ្ងៃ ធន់នឹងអាកាសធាតុត្រជាក់ មិនតែប៉ុណ្ណោះក៏ជាផ្កាដែលរីកនៅពេលដើមឆ្នាំទៀត បើមានកម្មវិធីឡើងផ្ទះបើកហាង ឬកម្មវិធីផ្សេងៗទៀតដែលទើបនឹងចាប់ផ្តើមគេច្រើនតែយកដើមឬស្សី និងផ្កាអង្គាសីលជាតំណាងនៃកម្មវិធីនោះ ព្រោះអត្ថន័យរបស់គេគ្រប់គ្រាន់នូវនិមិត្តសញ្ញា ដូចជាដើមឬស្សីគឺជាការប្រមូលផល
ប្រយោជន៍ និងភាពរីកចម្រើន ឯផ្កាអង្គាសីលគឺជាការអត់ធ្មត់នឹងភាពទន់ភ្លន់ស្រស់ថ្លា និងទាក់ទាញចំណាប់អារម្មណ៍អ្នកដើរទៅដើរមក៕

អត្ថបទ៖ ឌីរៀ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoផ្លូវជាតិថ្មីកាត់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប និង ផ្លូវជាតិលេខ ៦០បេ កំពុងជំរុញឈានទៅបើកការដ្ឋានសាងសង់នៅពេលខាងមុខ
-
សន្តិសុខសង្គម២ ថ្ងៃ agoនគរបាលព្រហ្មទណ្ឌ សហការជាមួយនគរបាលខេត្តព្រះសីហនុ ឃាត់ខ្លួនជនសង្ស័យ២នាក់ ករណីឃាតកម្ម នៅវៀតណាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoសុខភាពបុត្រីស្ដេចថៃ ធ្លាក់ចុះដុនដាបខ្លាំង ដោយសារការឆ្លងមេរោគធ្ងន់ធ្ងរ
-
ចរាចរណ៍៦ ថ្ងៃ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអគារប្រណីតពន្ធដារថ្មី ដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក ជំរុញឱ្យសម្ព័ន្ធមិត្តណាតូ ជួយរួមដៃគ្នាបញ្ចប់សង្គ្រាមអ៊ីរ៉ង់
-
កីឡា៤ ថ្ងៃ agoBreaking News! Cristian នឹងចាកចេញពី ព្រះខ័នរាជស្វាយរៀង ចុងរដូវកាលនេះ


