ព័ត៌មានជាតិ
Update៖ តុលាការ ចេញដីការបញ្ជាឱ្យជនសង្ស័យដែលបង្កគ្រោះថ្នាក់ចរាចរណ៍ចូលមកកាន់ស្ថាប័នអយ្យការ
ក្រោយការណែនាំរបស់លោករដ្ឋមន្ត្រីក្រសួងយុត្តិធម៌ នៅរសៀលថ្ងៃទី១៩ ខែធ្នូនេះ ស្ថាប័នអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាបញ្ជាឱ្យនាំខ្លួនជនសង្ស័យដែលបង្កគ្រោះថ្នាក់ចរាចរណ៍ឈ្មោះ ព្រហ្ម វិចិត្រសុសក្តា មកកាន់ស្ថាប័នអយ្យការ ឱ្យបានមុនថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤។ នេះបើតាមការឱ្យដឹងរបស់អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន។

លោក ជិន ម៉ាលីន បានរៀបរាប់នៅលើបណ្ដាញសង្គមរបស់លោកដូច្នេះថា៖ «ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍នេះ ថ្ងៃនេះ ស្ថាប័នអយ្យការបានចេញដីកាបញ្ជាឱ្យចូលខ្លួន បង្គាប់ឱ្យជនសង្ស័យបង្ហាញខ្លូននៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ឱ្យបានមុនថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤»។ អ្នកនាំពាក្យរូបនេះ បានបន្តថា ដីកាបញ្ជាឱ្យចូលខ្លួននេះ ក៏មានអនុភាពបញ្ជាឱ្យកម្លាំងសមត្ថកិច្ចស្វែងរក និងនាំខ្លួនជនសង្ស័យមកកាន់អយ្យការផងដែរ ក្នុងករណីដែលមិនព្រមចូលមកបង្ហាញខ្លួនតាមដីការបញ្ជានេះ។

នាពេលថ្មីៗកន្លងទៅនេះ មានករណីគ្រោះថ្នាក់ចរាចរណ៍ដែលបង្កឡើងដោយរថយន្តមួយគ្រឿង ម៉ាក Jeep overland ពាក់ស្លាកលេខ ភ្នំពេញ 2CB-9963 បានបើកបុកជនរងគ្រោះជាបុរសម្នាក់ដែលជិះម៉ូតូ បណ្ដាលឱ្យស្លាប់ នៅចំណុចខណ្ឌទួលគោក កាលពីយប់ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣។ បើតាមប្រភពសមត្ថកិច្ច ម្ចាស់រថយន្តឈ្មោះ សុខ លីណា និងអ្នកបើកបររថយន្តពេលនោះ ត្រូវបានគេសង្ស័យថា ជាកូនប្រុសរបស់លោកស្រី សុខ លីណា ដែលមានឈ្មោះ ព្រហ្ម វិចិត្រសុសក្ដា។ ក្រោយការកើតហេតុនេះ គ្រួសារជនបង្កបានទៅចូលបុណ្យសពជនរងគ្រោះថវិកាមួយចំនួន ដើម្បីសម្របសម្រួលឱ្យដកពាក្យបណ្ដឹងនេះវិញ ប៉ុន្តែយ៉ាងណា គ្រួសារជនរងគ្រោះ មិនយល់ព្រមដកពាក្យបណ្ដឹងឡើយ ដោយបានស្នើឱ្យមានការអនុវត្តតាមនីតិវិធីច្បាប់។
ជុំវិញករណីនេះ ក៏ត្រូវបានលោកឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ណែនាំឱ្យព្រះរាជអាជ្ញាពិនិត្យ ស្រាវជ្រាវយ៉ាងហ្មត់ចត់បំផុត ដើម្បីដោះស្រាយទៅតាមនីតិវិធីច្បាប់ជាធរមាន។ អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន នៅព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣នេះ បានអះអាងដូច្នេះថា៖ «ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍នេះ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានណែនាំឱ្យព្រះរាជអាជ្ញារាជធានីភ្នំពេញ ធ្វើការពិនិត្យ ស្រាវជ្រាវ និងធ្វើការដោះស្រាយឱ្យបានត្រឹមត្រូវ និងម៉ឹងម៉ាត់តាមផ្លូវច្បាប់´»៕
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


