Connect with us

សន្តិសុខសង្គម

បញ្ជូនជនសង្ស័យ ០២ នាក់ ឆក់ទូរស័ព្ទដៃ និងជាមុខសញ្ញាចាស់សកម្មធ្លាប់ជាប់ពន្ធនាគារ ទៅតុលាការ

បានផុស

នៅ

សមត្ថកិច្ចព្រហ្មទណ្ឌក្រុង បញ្ជូនជនសង្ស័យ ០២ នាក់ ដែលធ្វើសកម្មភាពឆក់យ៉ាងសកម្ម និងជាមុខសញ្ញាចាស់ ធ្លាប់ជាប់ពន្ធនាគារ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមការបញ្ជាក់ពីលោកស្នងការរង ប៊ុន សត្យា ទទួលផែនការងារព្រហ្មទណ្ឌរាជធានីភ្នំពេញ លោកប្រធានការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ និងលោកវរសេនីយ៍ឯក ម៉ម សាវន បានដឹកនាំកម្លាំង ចុះស្រាវជ្រាវ ករណីឆក់ទូរសព្ទ័ដៃ IPhone 17promax ពីស្រ្តីជនជាតិខ្មែរ នៅចំណុចផ្លូវលេខ ៣១២ កែង ២១ បាសាក់លេន ភូមិ ០៥ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ វេលាម៉ោង ០៧ ព្រឹក ថ្ងៃទី ០២ ខែឧសភា ឆ្នាំ ២០២៦ ដើម្បីកំណត់មុខសញ្ញាជនសង្ស័យខាងលើ។

លោកស្នងការរង បានបន្តថា លុះមកដល់ថ្ងៃទី ០៣ ខែឧសភា ឆ្នាំ ២០២៦ សមត្ថកិច្ចបានស្រាវជ្រាវ និងប្រទះឃើញជនសង្ស័យទាំង ០២ នាក់ កំពុងចាក់សាំងនៅស្ថានីយប្រេងឥន្ធនៈ ០១ កន្លែង លើបណ្តោយផ្លូវព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ដោយឃាត់បញ្ជូនទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញតែម្តង។

បច្ចុប្បន្ន ជនសង្ស័យ រួមទាំងវត្ថុតាង ត្រូវបានកម្លាំងជំនាញការិយាល័យកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី៕
អត្ថបទ ៖ រដ្ឋា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម