ព័ត៌មានជាតិ
ម្ចាស់ដីឡូត៍កំពុងចាក់ដីលុបប្រឡាយផ្លូវទឹកត្រៀមពុះឡូត៍លក់
ឈ្មួញរកស៊ីពុះដីឡូត៍លក់ឈ្មោះ រូត សារុំ កំពុងចាក់ដីរំលោភប្រឡាយសាធារណៈបម្រុងពុះដីឡូតិ៍លក់ត្រង់ចំណុចអង់តែន៣ដើម ថែមទាំងបាននិយាយថា បើមានលុយហើយមិនចាំបាច់ធ្វើតាមច្បាប់ក៏បានដែរ។

ប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិតឺន ឃុំតាអង ស្រុកកូនមុំ ខេត្តរតនគិរី និងអ្នកធ្វើដំណើរតាមដងផ្លូវជាតិលេខ៧៨ បានហួសចិត្តនឹងម្ចាស់ដីឡូតិ៍ឈ្មោះ រូត សារុំ ដែលបានជួលគ្រឿងចក្រ និងទិញអាចម៍ដីជាច្រើនឡានមកចាក់លុបប្រឡាយបង្ហូរទឹក និងរំដោះទឹកភ្លៀងដើម្បីកុំឲ្យខូចផ្លូវ របស់មន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តរតនគីរី ចាប់ពីផ្លូវជាតិលេខ៧៨ ឆ្ពោះទៅកាន់ភូមិតឺន ឃុំតាអង ស្រុកកូនមុំខេត្តរតនគិរី និងឈួសឆាយពង្រាបដីបម្រុងពុះឡូត៍លក់របស់ខ្លួនដោយពុំធ្វើតាមច្បាប់ឬក៏សុំច្បាប់អនុញ្ញាតពីអាជ្ញាធរពាក់ព័ន្ធឡើយ។

លោក សេក ហៃ អភិបាលនៃគណៈអភិបាលស្រុកកូនមុំ បានប្រាប់កម្ពុជាថ្មីតាមទូរស័ព្ទថា លោកមិនបានដឹងរឿងនេះនៅឡើយទេ លោកនឹងឲ្យមេឃុំ និងប៉ូលិសប៉ុស្តិ៍តាអងទៅត្រួតពិនិត្យមើលសិន។
សូមបញ្ជាក់ថា នៅពេលលោកមេឃុំនឹងសមត្ថកិច្ចប៉ុស្តិ៍ចុះទៅពិនិត្យ បានត្រឹមធ្វើការណែនាំឲ្យម្ចាស់ដីឡូត៍ឈ្មោះ រូត សារុំ ទៅរត់ការច្បាប់ឲ្យបានត្រឹមត្រូវតែប៉ុណ្ណោះ តែមិនបានបញ្ឈប់សកម្មភាពចាក់ដី និងឈូសឆាយឡើយ៕
អត្ថបទ ៖ វុទ្ធឦសាន







-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


