Connect with us

ព័ត៌មានជាតិ

មេភូមិស្រែស្តៅ ផ្ដល់ដីផ្ទាល់ខ្លួនដល់ពលរដ្ឋក្រីក្រចំនួន៣០គ្រួសារ

បានផុស

នៅ

លោក ទូច បូរ៉ា មេភូមិស្រែស្តៅ និង​ក្រុមគ្រួសារ បានសម្រេចចិត្តផ្តល់​ដី​ឡូ​ត៍ចំនួន ៣០ឡូត៍ជូនដល់ពលរដ្ឋក្រីក្រចំនួន ៣០គ្រួសារ ដែលរស់នៅក្នុងភូមិស្រែស្តៅ សង្កាត់អូរប្ញស្សី ក្រុងក្រចេះ​ ខេត្តក្រចេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពិធីផ្ដល់ដីឡូត៍ជូនពលរដ្ឋក្រីក្រទាំង៣០គ្រួសារខាងលើនេះ ក៏មានការចូលរួមដឹងលឺពីលោក ឈឺន រិទ្ធ ចៅសង្កាត់អូរប្ញស្សី និង​ក្រុមការងារ ព្រមទាំងសមាជិកក្រុមប្រឹក្សាឃុំដារ កាលថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៦។

លោក ឈឺន រិទ្ធ ចៅសង្កាត់អូរប្ញស្សី បានឱ្យដឹងថា នៅថ្ងៃទី៣ ខែកុម្ភៈ នេះថា ទីតាំងដីដែលផ្ដល់ជូនគ្រួសារក្រីក្រទាំង ៣០គ្រួសារ ស្ថិតនៅចំនុចផ្លូវចូលកោះសុក្រំ ក្នុងឃុំដារ ស្រុកចិត្របុរី ប៉ុន្តែប្រជាពលរដ្ឋ ដែលទទួលបានដីឡូត៍ទាំងនោះ ជាពលរដ្ឋរស់នៅភូមិស្រែស្ដៅ ក្នុងសង្កាត់អូរឫស្សី ក្នុងក្រុងក្រចេះ សុទ្ធសឹងជាអ្នកគ្មានដី និងទីទល់ក្រីក្រ។

លោកបានបញ្ជាក់ថា ដីអំណោយខាងលើនេះ ជាកម្មសិទ្ធិឯកជនរបស់លោក ទូច បូរ៉ា មេភូមិស្រែស្ដៅ និងក្រុមគ្រួសារ ដោយពួកគាត់បានសម្រេចចិត្តបរិច្ចាកដីនោះដល់ពលរដ្ឋគ្មានដីចំនួន ៣០គ្រួសារ ក្នុងនោះ ២៣គ្រួសារ ទទួលបានដីនៅភូមិស្រែស្ដៅ និង៧គ្រួសារទៀតទទួលបានដីនៅឃុំដារ។ គ្រួសារនីមួយៗ ទទួលបានដីក្នុងមួយឡូត៍ទំហំ ៦ម៉ែត្រ គុណនឹង ២០ម៉ែត្រ។ ចំពោះទីតាំងដីឡូត៍ ដែលបានផ្ដល់ឱ្យពលរដ្ឋទាំង ៣០គ្រួសារ គឺមានផ្លូវ និងភ្លើងប្រើប្រាស់រួចហើយ ដោយឡែកសម្រាប់ទឹកប្រើប្រាស់ ប្រហែលជាលោក ទូច បូរ៉ា មេភូមិស្រែស្ដៅ គាត់នឹងបុកអណ្តូងទឹកជូននៅពេលប្រហែលជា ៤ទៅ៥ថ្ងៃ ខាងមុខទៀតនេះ៕

អត្ថបទ៖ ប្រុញ វិធិន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម