ព័ត៌មានជាតិ
កន្លែងទេសចរណ៍ល្បីៗ ២៤ កន្លែងនៅខេត្តក្រចេះ ត្រៀមស្វាគមន៍ភ្ញៀវទេសចរថ្ងៃបុណ្យឆ្លងឆ្នាំសកល
រមណីយដ្ឋាននិងសហគមន៍អេកូទេសចរណ៍ធម្មជាតិជាច្រើនកន្លែងនៅក្នុងខេត្តក្រចេះ បានរៀបចំតុបតែងដើម្បីស្វាគមន៍ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ក្នុងឱកាសបុណ្យឆ្លងឆ្នាំសកលខាងមុខនេះ។
លោក ចាន់ សុគន្ធី ប្រធានមន្ធីរទេសចរណ៍ខេត្តក្រចេះបានឲ្យដឹងថា រដ្ឋបាលខេត្តក្រចេះមានមន្ទីរទេសចរខេត្ត ជាសេនាធិការ បានកំពុងតែរៀបចំរមណីយដ្ឋានក៏ដូចជា សហគមន៍ទេសចរទាំងអស់នៅក្នុងខេត្តក្រចេះដើម្បីត្រៀមសម្រាប់ ទទួលភ្ញៀវទេសចរជាតិអន្តរជាតិ ក្នុងឱកាសបុណ្យឆ្លងឆ្នាំសកលខាងមុខនេះ។



លោកប្រធានមន្ទីរទេសចរខេត្តរំពឹងថា នៅឆ្នាំ២០២៤ ខេត្តក្រចេះនឹងទទួលបានភ្ញៀវទេសចរច្រើនជាងឆ្នាំមុន ដោយផ្អែកលើមូលដ្ឋាន រមណីយដ្ឋានអេកូទេសចរណ៍ធម្មជាតិ និងសហគមន៍ទេសចរទាំងរដ្ឋនិងឯកជនមានចំនួន ២៤ កន្លែង ក្នុងនោះរមណីយដ្ឋាននិងសហគមន៍ទេសចរដែលមានប្រជាប្រិយមានភ្ញៀវទេសចរស្គាល់និងចង់ទៅលេងកំសាន្តចាប់ពីផ្នែកខាងលើនៃដងទន្លេមេគង្គរហូតដល់ខាងក្រោម រួមមានសហគមន៍ទេសចរកោះសាមសិប ព្រះវិហារធំសសរ ១០០ រមណីយដ្ឋានទឹកជួរកាំពី រមណីយដ្ឋានអន្លង់ផ្សោត រមណីយដ្ឋានភ្នំសំបុក សហគមន៍កោះទ្រង់ ព្រះវិហារបុរាណនិងផ្ទះបុរាណសសរ ១១ រកាកណ្ដាល រមណីយដ្ឋានភ្នំសុពណ៌កាឡី និងរមណីយដ្ឋានឆ្នេរខ្សាច់សុណ៍គិរី។
លោកបានប្តថា កន្លងទៅថ្មីៗនេះលោកអភិបាលនៃគណៈអភិបាលខេត្តក្រចេះ បានដឹកនាំក្រុមការងារបច្ចេកទេសនៃមន្ទីរ ចុះណែនាំដល់បងប្អូនអាជីវករដែលប្រកបរបរសេវាកម្មទេសចរណ៍នៅក្នុងខេត្តក្រចេះ ដោយផ្ដោតសំខាន់ទៅលើ តម្លៃ សេវាកម្ម គុណភាព អនាម័យ បរិស្ថាន និងសណ្ដាប់ធ្នាប់ដើម្បីឲ្យតំបន់ទេសចររបស់ខេត្តកាន់តែល្អនិងមានភាពទាក់ទាញ អ្នកបម្រើសេវាកម្មគឺធ្វើយ៉ាងត្រូវម៉េចយកចិត្តទុកដាក់ តាមការណែនាំរបស់អាជ្ញាធរ តម្លៃកុំឱ្យថ្លៃពេកឱ្យសមរម្យអាចទទួលយកបានទាំងអ្នកទិញ ក៏ដូចជាអ្នកលក់។



បន្ថែមពីនេះសេវាកម្ម គឺត្រូវធ្វើម៉េចឱ្យលឿនរហ័សទាន់ចិត្ត រីឯអនាម័យវិញធ្វើយ៉ាងណាត្រូវកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិច ត្រូវដាក់កន្ត្រកសំរាម និងប្រមូលសំរាមទុកដាក់ឲ្យបានត្រឹមត្រូវ ទាំងមុនពេលភ្ញៀវចូល និងជោគជ័យទៅវិញ។ ជៀសវាងការចោលសំរាមនៅក្នុងទឹក ដែលអាចបណ្ដាលឲ្យហូរតាមទឹកទៅខាងក្រោម ដែលជាហេតុបណ្ដាលប៉ះពាល់ដល់តំបន់អន្លង់ផ្សោត។
ដោយឡែក បញ្ហាសន្តិសុខស្ដាប់ធ្នាប់ គឺចាំបាច់បន្ទាប់ពីភ្ញៀវមកលេងកំសាន្ត គឺត្រូវចង់មានសន្តិសុខសណ្ដាប់ធ្នាប់ល្អ ការកំសាន្តការលំហែ គឺត្រូវតែមានសុវត្ថិភាពជូនភ្ញៀវ។ ដូច្នេះ អាជ្ញាធរនៅទីនោះបានរៀបចំការការពារផ្ញើរថយន្ត ម៉ូតូ និងត្រួតពិនិត្យការចេញចូលជូនភ្ញៀវផងដែរ៕
អត្ថបទ៖ ប្រុញ វិធិន

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អ៊ីរ៉ង់ ថា ប៉ាគីស្ថាន ចេញមុខធានាទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ លើអ៊ីស្រាអែល ក្នុងលក្ខខណ្ឌមួយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រី៨រូបដាក់ពាក្យលាឈប់ពីរដ្ឋាភិបាលចម្រុះ ដឹកនាំដោយគណបក្សភឿថៃ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ក្រោយពីភ្លើងឆេះហាង ពេជ្រ ចរណៃ ត្រូវជួសជុលសងម្ចាស់ដើមវិញខ្ទង់ ៥០ ទៅ៦០ម៉ឺនដុល្លារ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ផែថងថាន រក្សាភាពស្ងប់ស្ងាត់ និង គ្មានការលាលែងពីអំណាច រហូតពេលនេះ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
យន្តហោះចម្បាំងអាមេរិក ចាកចេញពីមូលដ្ឋាននៅអង់គ្លេសហើយ ដើម្បីទៅជួយអ៊ីស្រាអែល ប្រយុទ្ធជាមួយអ៊ីរ៉ង់
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង ago
រុស្ស៊ី អះអាងថា ប្រទេសមួយចំនួន ត្រៀមបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរ ឲ្យអ៊ីរ៉ង់ ដោយផ្ទាល់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ក្រោយធ្លាយសារសំឡេង ផែថងថាន ប្រឈមរឿងសំខាន់៣ លំបាករើខ្លួនរួច
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
គណបក្ស Bhumjaithai ដកខ្លួនចេញពីរដ្ឋាភិបាលចម្រុះដឹកនាំដោយបក្សភឿថៃ