ព័ត៌មានជាតិ
ចាប់ឃាតក ប្លន់សម្លាប់បុគ្គលិកផ្ទះសំណាក់នៅក្រុងតាខ្មៅបានហើយ
ជនសង្ស័យដៃដល់ដែលធ្វើសកម្មភាពរឹតកសម្លាប់បុគ្គលិកផ្ទះសំណាក់យីហោ៣៦២ប្លន់យកម៉ូតូនិងទូរស័ព្ទកាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១ ត្រូវបានកម្លាំងអាវុធហត្ថខេត្តកណ្ដាលចាប់ខ្លួនបានហើយកាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១នេះ និងដកហូតសម្ភារៈរបស់ជនរងគ្រោះមួយចំនួន។
សមត្ថកិច្ចបានប្រាប់ថា ជនសង្ស័យទី១ឈ្មោះ ថា ធុល ភេទប្រុស អាយុ៤៣ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិរទាំង ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។ ទី២ឈ្មោះខឹម សំណាង ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិខ្មែរ មុខរបររត់ផាស្អាប់ ស្នាក់នៅភូមិអណ្តូង៦ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

នៅចំពោះមុខសមត្ថកិច្ចកងរាជអាវុធហត្ថខេត្ត ជនសង្ស័យឈ្មោះ ថា ធុល បានឆ្លើយសារភាពថា នៅថ្ងៃកើតហេតុខ្លួនបានទូរសព្ទ័ហៅឈ្មោះ ខឹម សំណាង ឲ្យយកផាស្អាប់ដឹកខ្លួនពីកៀនស្វាយទៅកំពង់ចាម ពេលជិះមកដល់ក្រុងតាខ្មៅ ផាស្អាប់ខូចក៏យកទៅផ្ញើនៅមន្ទីរពេទ្យជ័យជម្នះ រួចក៏ហៅផ្អាប់ជិះទៅដេកផ្ទះសំណាក់កើតហេតុ និងនាំគ្នាជក់គ្រឿងញៀនបណ្ដើររៀបចំផែនការសម្លាប់ជនរងគ្រោះបណ្តើរ ដើម្បីលួចយកម៉ូតូនៅផ្ទះសំណាក់។

បន្ទាប់ពីនិយាយត្រូវរ៉ូវគ្នារួច ជនសង្ស័យក៏ហៅជនរងគ្រោះឲ្យយកស្រាបៀពីរកំប៉ុងចូលក្នុងបន្ទប់ ពេលនោះក៏ច្រានជនរងគ្រោះដួលផ្កាប់មុខលើពូក ហើយទាញកន្សែងពោះគោរឹត ក ជនរងគ្រោះ ថែមទាំងបានស្រែកឲ្យឈ្មោះ ខឹម សំណាង យកខ្នើយសង្កត់លើមុខជនរងគ្រោះរហូតដាច់ខ្យល់ស្លាប់។ ពេលជនរងគ្រោះស្លាប់ខ្លួនបានឲ្យឈ្មោះ ខឹម សំណាង នៅយាមជនរងគ្រោះ ហើយខ្លួនជាអ្នកទៅកាច់សោលួចម៉ូតូ។ ក្រោយពីកាច់សោលួចម៉ូតូបានហើយ ទើបចូលទៅហៅឈ្មោះ ខឹម សំណាង ចេញក្រៅរួចជិះឌុបគ្នាទៅកៀនស្វាយ ដោយបានទូរសព្ទ័ទៅឈ្មោះជាង ម៉ាប់ ហៅចេក ដើម្បីណាត់ជួបគ្នាទិញម៉ូតូនៅក្បែរវត្តនិរោធក្នុងតម្លៃ៤០០ដុល្លារ យកមកចែកគ្នាបានម្នាក់២០០ដុល្លារ។ ចំណែកជនសង្ស័យឈ្មោះ ខឹម សំណាង បានសារភាពថា ខ្លួនជាអ្នកទិញថ្នាំញៀននិងជក់ជាមួយឈ្មោះ ថា ធុល ហើយពិតជាបានចូលរួមធ្វើសកម្មភាពដូចការរៀបរាប់ខាងលើរបស់ឈ្មោះ ថា ធុល ប្រាកដមែន។

សមត្ថកិច្ចបានដកហូតវត្ថុតាងទូរស័ព្ទ ០១គ្រឿង ម៉ាក វីវ៉ូ ពណ៌ខៀវ របស់ជនរងគ្រោះ (សព) និងសម្ភារៈធ្វើសកម្មភាពមួយចំនួន រួមទាំងម៉ូតូផាស្អាប់ ០១គ្រឿង ពណ៌លឿង ផ្លាកលេខ ភ្នំពេញ 1GR-2680។
បច្ចុប្បន្នជនសង្ស័យទាំងពីរនាក់រួមទាំងវត្ថុតាង ជំនាញកងរាជអាវុធហត្ថខេត្តកណ្តាល បានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តកណ្តាល ដើម្បីចាត់ការតាមផ្លូវច្បាប់ និងកំពុងស្រាវជ្រាវស្វែងរកចាប់អ្នកពាក់ព័ន្ធផ្សេងៗទៀត៕
អត្ថបទ ៖ សុខុម



-
ព័ត៌មានជាតិ៣ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៤ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ


