ព័ត៌មានជាតិ
ក្រៀលសត្វកម្រ កើនដល់ជាង ១០០ ក្បាល នៅតំបន់ការពារទេសភាព អន្លង់ព្រីង
មន្ត្រីជំនាញបានឱ្យដឹងថា កាលពីឆ្នាំ២០២២ ចំនួនសត្វក្រៀលនៅ តំបន់ការពារទេសភាពអន្លង់ព្រីង មានវត្តមានប្រមាណ ៩០ ក្បាលខណៈឆ្នាំ២០២៣ មានការកេីនឡេីងរហូតដល់ ១០៣ ក្បាល នៅក្នុងស្រុកកំពង់ត្រាច ខេត្តកំពត។

លោក ឈឹម ម៉េង នាយក តំបន់ការពារទេសភាពអន្លង់ព្រីង បានឱ្យដឹងថា សម្រាប់ឆ្នាំ២០២៤ ចំនួនសត្វក្រៀលដែលមករកចំណី និងស្នាក់នៅតំបន់ការពារទេសភាពអន្លង់ព្រីង ស្ថិតនៅក្នុងស្រុកកំពង់ត្រាច ខេត្តកំពត អាចនឹងមានការកេីនឡេីង ក្រោយពីក្រុមការងារអភិរក្ស បានឃេីញមានវត្តមានសត្វក្រៀលវ័យជំទង់ចំនួន ៨ ក្បាល ក្នុងចំណោមសត្វក្រៀល ៣០ ក្បាល។

លោក ឈឹម ម៉េង បានបញ្ជាក់បន្ថែមថា បើគិតចាប់ពីថ្ងៃទី៦ រហូតដល់ថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤ ម្សិលមិញ វត្តមានសត្វក្រៀលនៅបឹងធម្មជាតិអន្លង់ព្រីង មានចំនួន ២៦ ក្បាល ដែលបានផ្លាស់ទីពី តំបន់អភិរក្សបឹងព្រែកល្ពៅ ខេត្តតាកែវ មករកចំណី និងស្នាក់នៅតំបន់អន្លង់ព្រី នេះ។

លោក ឈឹម ម៉េង បានឱ្យដឹងបន្ថែមថា បើតាមការសន្និដ្ឋាន តំបន់ការពារទេសភាពអន្លង់ព្រីង ជាតំបន់ដែលមានសុវត្តិភាពសម្រាប់សត្វក្រៀលដ៏កម្រនេះ ក៏ដូចជាសត្វស្លាបជាច្រេីនប្រភេទទៀត ដេីម្បីមកស្នាក់នៅ និងរកចំណី។

គួរបញ្ជាក់ថា ក្រៀលជាសត្វស្លាបត្រូវបានគេចាត់ទុកងាយរងគ្រោះ និងជិតផុតពូជ។ ក្រៀលជាសត្វស្លាបមានកម្ពស់ខ្ពស់ជាងគេលេីលោក ដែលជាទូទៅមានកម្ពស់ ១,៧៦ ម៉ែត្រ មានទម្ងន់ ៥ ដល់ ១២ គីឡូក្រាម និងមានប្រវែងស្លាបទាំងសងខាង ២,៥ ម៉ែត្រ។ សូមប្រជាពលរដ្ឋទាំងអស់ដែលរស់នៅក្បែរៗបឹង ចូលរួមថែរក្សា និងការពារសត្វក្រៀលដ៏កំម្រនេះ៕

អត្ថបទ៖ សឹង រ៉ាត់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
កីឡា២ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សន្តិសុខសង្គម៧ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច៤ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


