Connect with us

ព័ត៌មានជាតិ

ក្រសួងការងារ ចេញសេចក្ដីប្រកាសឈប់សម្រាកពីការងារដោយមាន​ប្រាក់ឈ្នួល ថ្មីមួយទៀត សម្រាប់ឆ្នាំ ២០២៤

បានផុស

នៅ

នា​ថ្ងៃ​ទី ១៦ ខែ​មករា ឆ្នាំ ២០២៤ នេះ ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​ចេញ​សេចក្ដី​ប្រកាស​ឈប់​សម្រាក​ពី​ការងារ​ថ្មី​មួយ​ទៀត សម្រាប់​ឆ្នាំ ២០២៤ ដោយ​អនុញ្ញាត​ឲ្យ កម្មករ-និយោជិត នៃ​សហគ្រាស គ្រឹះស្ថាន​ទាំងអស់ ឈប់​សម្រាក​ពី​ការងារ​ដោយ​មាន​ប្រាក់ឈ្នួល នៅ​ថ្ងៃ​ទី ២៩ ខែ​ធ្នូ ដែល​ជា «ទិវា​សន្តិភាព នៅ​កម្ពុជា» ជា​រៀងរាល់​ឆ្នាំ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរយៈ​សេចក្ដីប្រកាស​ថ្មី​មួយ​ទៀត​របស់ ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ស្ដីពី«ការ​ឈប់​បុណ្យ​ដែល​មាន​ប្រាក់ឈ្នួល ប្រចាំ​ឆ្នាំ ២០២៤» បាន​ឲ្យ​ដឹង​ថា ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​អនុញ្ញាត​ឲ្យ កម្មករ-និយោជិត នៃ​សហគ្រាស គ្រឹះស្ថាន​ទាំងអស់ ដែល​មាន​ចែង​ក្នុង​មាត្រា ១ នៃ​ច្បាប់ ស្ដីពី​ការងារ បាន​ឈប់​សម្រាក​ពី​ការងារ​ដោយ​មាន​ប្រាក់ឈ្នួល។

ជាមួយ​គ្នា​នោះ​ដែរ បើ​តាម​សេចក្ដីប្រកាស ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ក៏បាន​បន្ថែម​ថ្ងៃ​ឈប់​សម្រាក​ការងារ​ដោយ​មាន​ប្រាក់ឈ្នួល នៅ​ថ្ងៃ​ទី ២៩ ខែ​ធ្នូ ដែល​ជា «ទិវា​សន្តិភាព នៅ​កម្ពុជា» ជា​រៀងរាល់​ឆ្នាំ ផង​ដែរ។ ចំពោះ​សហគ្រាស គ្រឹះស្ថាន​ទាំងឡាយ​ណា ដែល​កម្មវត្ថុ​អាជីវកម្ម​មាន​ចរិតលក្ខណៈ​សកល ត្រូវ​ប្រព្រឹត្ត​ទៅ​ជា​ប្រចាំ និង​មិន​អាច​បញ្ឈប់​សកម្មភាព​បាន ហើយ​ការ​ឈប់​សម្រាក​បុណ្យ នៃ​កម្មករ-និយោជិត ទាំងអស់ ព្រម​គ្នា ក្នុង​ពេល​តែ​មួយ នាំ​ឲ្យ​ខូចប្រយោជន៍​ដល់​សាធារណជន ឬក៏​ខូច​ដំណើរការ​របស់​សហគ្រាស គ្រឹះស្ថាន នោះ ម្ចាស់ ឬ នាយក​សហគ្រាស គ្រឹះស្ថាន ត្រូវ​រៀបចំ​បែងចែក​កម្មករ-និយោជិត បាន​ឈប់​សម្រាក​ទៅ​តាម​ថ្ងៃបុណ្យ​នីមួយៗ ដោយ​ផ្លាស់ប្ដូរ​គ្នា។

ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​បញ្ជាក់​ថា ករណី​មាន​ការ​ព្រមព្រៀងគ្នា​រវាង​កម្មករ-និយោជិត សាមី និង​និយោជក ឬ មាន​ចែង​នៅ​ក្នុង​បទបញ្ជាផ្ទៃក្នុង​របស់​សហគ្រាស គ្រឹះស្ថាន ឬ អនុសញ្ញា​រួម ការ​ឈប់​សម្រាក​របស់​កម្មករ-និយោជិត អាច​អនុវត្ត​នៅ​ពេល​ណាមួយ​ផ្សេងទៀត ដែល​ខុស​ពី​ថ្ងៃ​ឈប់សម្រាក​បុណ្យ​ដូច​មាន​កំណត់​ក្នុង​ប្រកាស​នេះ។ ចំណែក ម្ចាស់ ឬ នាយក​សហគ្រាស គ្រឹះស្ថាន ត្រូវ​រៀបចំ​បញ្ជី​ឈ្មោះ​កម្មករ-និយោជិត ដែល​ត្រូវ​ផ្លាស់ប្ដូរ​គ្នា​ឈប់​សម្រាក នៅ​ថ្ងៃបុណ្យ​នីមួយៗ ហើយ​រក្សាទុក​ជាប្រចាំ​សម្រាប់​ការ​ត្រួតពិនិត្យ​របស់​អធិការ​ការងារ។ ក្នុង​អំឡុង​ពេល នៃ​ការ​ឈប់​សម្រាក​ដោយ​ផ្លាស់ប្ដូរ​គ្នា​នេះ ម្ចាស់ ឬ នាយក​សហគ្រាស គ្រឹះស្ថាន អាច​ប្រើប្រាស់ កម្មករ-និយោជិត ផ្សេង ជា​បណ្ដោះអាសន្ន មក​ជំនួស​កម្មករ-និយោជិត ដែល​បាន​ឈប់សម្រាក។

គួរ​ជម្រាប​ថា កាលពី​ថ្ងៃ​ទី ០១ ខែ​មករា ឆ្នាំ ២០២៤ រាជរដ្ឋាភិបាល​កម្ពុជា បាន​ចេញ​អនុក្រឹត្យ​ដោយ​កំណត់​យក​ថ្ងៃ​ទី ២៩ ខែ​ធ្នូ រៀងរាល់​ឆ្នាំ ជា «ទិវា​សន្តិភាព​នៅ​កម្ពុជា» ដែល​ជា​ថ្ងៃ​បុណ្យជាតិ​ផ្លូវការ​មួយ​នៅ​កម្ពុជា ហើយ​ត្រូវ​បាន​កំណត់​ជា​ថ្ងៃ​ឈប់សម្រាក​សាធារណៈ៕

អត្ថបទ ៖ ពិសី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ៣៨ នាទីutes មុន

ក្នុងពេល២០ឆ្នាំដែលសន្លប់ ព្រះអង្គម្ចាស់អារ៉ាប៊ី សាអូឌីត ទទួលការព្យាបាលអ្វីខ្លះទើបអាចរក្សាព្រះជន្មបាន?

ព័ត៌មានជាតិ៤៧ នាទីutes មុន

មន្ត្រីជាន់ខ្ពស់ក្រសួងការងារ អំពាវនាវឲ្យពលរដ្ឋបន្តស្មារតីជាតិនិយម ដើម្បីបង្ហាញពីទឹក​ចិត្ត​មោះមុត​​ក្នុងការទប់​ស្កាត់រាល់​សកម្ម​ភាព​ឈ្លាន​ពានរបស់សត្រូវ

ព័ត៌មានជាតិ១ ម៉ោង មុន

រដ្ឋបាលខេត្តតាកែវ ចាប់ផ្តើមផ្តល់ពាក្យ និងទទួលពាក្យស្នើសុំប្រឡងចូលក្របខ័ណ្ឌមន្រ្តីពន្ធនាគារ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ថៃ កំពុងភ័យថា បើតុលាការអន្តរជាតិមិនទទួលយកសំណុំរឿងទាហានខ្លួនជាន់មីនទេនោះ កម្ពុជាអាចវាយបកវិញ

កីឡា១ ម៉ោង មុន

កីឡាការិនី យ៉ុន យ៉ើន បង្កើត​ប្រវត្តិផ្ទាល់​ខ្លួនទៅ​លេង​​ប្រទេស​ទី​៣​ក្នុង​អាជីព

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋា​ភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ហួសចិត្ត! ថៃ រកឃើញមីនថ្មីថែមទៀតលើដីខ្លួនឯង តែបែរជាស្នើឲ្យអាស៊ានមកថ្កោលទោសកម្ពុជា ទៅវិញ

ទាហានថៃជាន់មីន
អត្ថាធិប្បាយ៣ ម៉ោង មុន

លិខិតមិត្តអ្នកអាន៖ ការនាំយកសំណុំរឿងទាហានថៃជាន់មីននៅតំបន់មុំ៣ទៅប្តឹងអង្គការ សហប្រជាជាតិគឺជាឱកាសមាសសម្រាប់កម្ពុជា

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ថៃ ក្រពុលមុខ រឿង​ចៅអធិការ​វត្តនិងស្រីស្នេហ៍​ ទើបពន្លឿន​ការ​ស៊ើបអង្កេត​ កុំឲ្យកាន់តែអាម៉ាស់

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

អ្នកស្លាប់​ព្រោះភ្លៀង​ធ្លាក់​ខ្លាំង​៥ថ្ងៃជាប់គ្នានៅ​កូរ៉េ​ខាង​ត្បូង កើនដល់ ១៤​នាក់ និង​បាត់ខ្លួន ១២នាក់

Sokha Hotels

ព័ត៌មានពេញនិយម