ព័ត៌មានជាតិ
ក្រសួងការងារ នឹងនាំយកឱកាសការងារជូនដល់អតីតពលករ និងពលរដ្ឋក្នុងខេត្តត្បូងឃ្មុំនៅចុងសប្ដាហ៍នេះ
ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងបើកវេទិកាការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅខេត្តត្បូងឃ្មុំ ដើម្បីផ្តល់ឱកាសការងារប្រមាណជាង ៩ម៉ឺនកន្លែង រួមទាំងអត្ថប្រយោជន៍នៃរបបសន្តិសុខសង្គម (ប.ស.ស.) និងវគ្គបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋ ជាពិសេសអតីតពលករដែលត្រឡប់មកពីប្រទេសថៃនៅថ្ងៃទី ២៦-២៧ ខែមិថុនា ឆ្នាំ២០២៦ខាងមុខនេះ។

បើតាមក្រសួងការងារបានឱ្យដឹងថា វេទិកាការងារនេះ នឹងត្រូវរៀបចំនៅថ្ងៃទី២៦ ខែមិថុនា នៅក្នុងបរិវេណវត្តអម្ពវនារាម ហៅវត្តស្វាយមីង និងនៅថ្ងៃទី២៧ មិថុនា នៅក្នុងបរិវេណវត្តសិរីមង្គល ហៅវត្តចុងជាច ខេត្ដត្បូងឃ្មុំ។ ប្រជាពលរដ្ឋដែលចូលរួមនឹងមានឱកាសស្វែងយល់ដោយផ្ទាល់អំពីឱកាសការងាររាប់ម៉ឺនកន្លែងពីក្រុមហ៊ុន និងរោងចក្រធំៗជាច្រើន ក៏ដូចជាអាចដាក់ពាក្យសម្ភាសការងារភ្លាមៗនៅទីតាំងកម្មវិធីផងដែរ។

ក្រៅពីឱកាសការងារ អ្នកចូលរួមក៏នឹងទទួលបានព័ត៌មានលម្អិតអំពីអត្ថប្រយោជន៍នៃរបបសន្តិសុខសង្គម ដែលផ្ដល់ដោយ ប.ស.ស. និងព័ត៌មានអំពីវគ្គសិក្សាជំនាញដោយឥតគិតថ្លៃ ក្រោមកម្មវិធីរបស់រាជរដ្ឋាភិបាល ដែលអាចជួយឱ្យយុវជន និងប្រជាពលរដ្ឋបង្កើនជំនាញវិជ្ជាជីវៈ និងបង្កើនឱកាសទទួលបានការងារល្អនៅក្នុងប្រទេស។ បន្ថែមពីលើនេះ អ្នកចូលរួមនឹងទទួលបាននូវអាហារ ភេសជ្ជៈ ការដឹកជញ្ជូនទៅចូលរួមវេទិកាដោយឥតគិតថ្លៃថែមទៀតផង។

លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅតែបន្តអំពាវនាវសាជាថ្មីម្តងទៀតទៅដល់អតីតពលករដែលមកពីប្រទេសថៃ និងប្រជាពលរដ្ឋនៅមូលដ្ឋានជាពិសេសខេត្តជាប់ព្រំដែនដែលមានបំណងស្វែងរកការងារធ្វើ សូមទាក់ទងមកលេខ ១២៩៧ ដើម្បីទទួលបានឱកាសការងារក្នុងស្រុកដែលមានប្រាក់ឈ្នួលប្រហាក់ប្រហែលគ្នា អត្ថប្រយោជន៍សង្គមច្រើនជាង សុវត្ថិភាព និងចូលរួមក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិរបស់ខ្លួន៕




-
ព័ត៌មានជាតិ៧ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សន្តិសុខសង្គម៥ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoគម្រោងស្តារផ្លូវជាតិលេខ ៤ ប្រវែងជិត ២០០ គីឡូម៉ែត្រ ចាយថវិកាជាង ១០០ លានដុល្លារ សម្រេចបញ្ចប់ ១០០%
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?
-
សន្តិសុខសង្គម១ សប្តាហ៍ agoបុរសម្នាក់ត្រូវផ្ទាំថ្មបាក់សង្កត់ស្លាប់ ក្រោយព្យាយាមចុះរណ្ដៅរុករករ៉ែមាស


