ព័ត៌មានជាតិ
សមណសិស្ស ៣៦០ អង្គនាក់ ប្រឡងយកវិញ្ញាបនបត្រពុទ្ធិកបឋមសិក្សា
ព្រឹកថ្ងៃទី២០ និង២១ ខែមករា ឆ្នាំ ២០២៤ នេះ មានសមណសិស្សចំនួន ៣៦០ អង្គនាក់ បានចូលរួមប្រឡងយកវិញ្ញាបនបត្រពុទ្ធិកបឋមសិក្សា ឆ្នាំ២០២៣ ឆ្នាំ២០២៤ ស្ថិតនៅសាលាពុទ្ធិកវិទ្យាល័យ សម្តេចជាសុីម ក្នុងវត្តស្វាយ ភូមិ១ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាមានជ័យ។

ពិធីប្រឡងយកវិញ្ញាបនបត្រពុទ្ធិកបឋមសិក្សានេះ ដោយមានការចូលរួម លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ព្រះឧត្តមសីលញ្ញាណ ធុល សុធា រាជាគណៈថ្នាក់កិត្តិយស និងជាព្រះមេគណខេត្តបន្ទាយមានជ័យ លោក បៀវ ថាន ប្រធានធម្មការសាសនាខេត្តបន្ទាយមានជ័យ និងក្រុមការងារជាច្រើននាក់ទៀត។

លោក បៀវ ថាន មានប្រសាសន៍ថា ការប្រឡងយកវិញ្ញាបនបត្រពុទ្ធិកបឋមសិក្សា ឆ្នាំ២០២៣-២០២៤ នេះមានសមណសិស្សចូលរួមប្រឡងចំនួន ៣៦០អង្គ នាក់មកពី ក្រុង ស្រុក ទាំង៩ ក្នុងខេត្តបន្ទាយមានជ័យ ក្នុងនោះមានចំនួន ១៥ បន្ទប់ ក្នុង ១ បន្ទប់ មានសមណសិស្ស ២៤ រូប។ វិញ្ញាសាប្រឡងមានចំនួន៦ មុខវិទ្យា ១. វិញ្ញាបាលី ២. វិញ្ញាសាតែងសេចក្តី ៣. វិញ្ញាប្រវត្ត និងភូមិ វិទ្យាសាស្ត្រអនុវត្ត ៤. វិញ្ញាសា ពុទ្ជវិន័យ ពុទ្ធប្រវត្តិ ពុទ្ធសាសនា ៥. វិញ្ញាសាសរសេរតាមអាន ៦.វិញ្ញាសាគណិតវិទ្យា។

លោក បៀវ ថាន បានបញ្ជាក់ទៀតថា សមណសិស្សដែលបានមកប្រឡងនេះត្រូវគោរពតាមគោលការណ៍មួយចំនួនដែលក្រសួងធម្មការបានកំណត់ ដូចជាហាមយកថង់យាម ទូរស័ព្ទដៃ ព្រមទាំងសំណៅឯកសារពាក់ព័ន្ធផ្សេងៗ មិនអនុញ្ញាតយកចូលក្នុងបន្ទប់ប្រឡងជាដាច់ខាត។

លោក អ៊ុំ រាត្រី បានកោតសរសើរដល់ព្រះមន្ត្រីសង្ឃ សាលាគណខេត្ត សាលាអនុគណគ្រប់ស្រុកក្រុង ជាពិសេសមន្ត្រី មន្ទីរធម្មការទាំងអស់ ដែលបានខិតខំយកចិត្តទុកដាក់ជួយធនធានព្រះសង្ឃ ដែលស្របតាមគោលនយោបាយអប់រំរបស់ រាជរដ្ឋាភិបាលរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីកម្ពុជា និងក្រោមម្លប់ដ៏ត្រជាក់នៃអង្គព្រះមហាក្សត្រ។

ក្នុងនោះ លោក អ៊ុំ រាត្រី បានបញ្ជាក់បន្តថា ការលើកតម្កើង សាលាបាលីឱ្យរីកដុះដាលបន្ថែម ដែលស្របជាមួយរដ្ឋធម្មនុញ្ញបានបន្តលើកស្ទួយវិស័យពុទ្ធសិក្សានៅក្នុងប្រទេសកម្ពុជាឱ្យមានការរីកចម្រើន ត្រង់មាត្រា ៦៨ បានចែងថា រដ្ឋបានធ្វើការផ្សព្វផ្សាយសាលាបាលី និងពុទ្ធិសិក្សា ក្នុងន័យនេះបានបង្ហាញនូវការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលក្នុងការជំរុញ និងការអភិវឌ្ឍន៍ វិស័យពុទ្ធិសិក្សា។ រួមវិស័យចាប់ពីកម្រិត បឋម មធ្យម ឧត្តម និងក្រោមឧត្ត ជាឆ្អឹងខ្នងដ៏រឹងមាំរបស់ព្រះពុទ្ធសាសនា នៃយើង។

គួរបញ្ជាក់ថា ការប្រឡងយកវិញ្ញាបនបត្រពុទ្ធិកបឋមសិក្សា ឆ្នាំ២០២៣-២០២៤ នេះ មានសារៈសំខាន់ណាស់ដើម្បីវាស់ស្ទង់ និងបង្ហាញពីសមត្ថភាពប្រកបដោយគុណភាពខ្ពស់ ដែលកើតចេញពីឆន្ទៈ និងការព្យាយាមសិក្សារបស់ព្រះតេជគុណគ្រប់អង្គនាក់ សមតាមពាក្យទូន្មានរបស់ព្រះពុទ្ធជាម្ចាស់ ដែលបានបង្រៀនបរស័ទព្យាយាមមោះមុតដើម្បីឆ្លងផុតភាពអវិជ្ជា៕
អត្ថបទ៖ វ៉ាន់ ណាង


-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពលរដ្ឋថៃ រាប់ពាន់នាក់រត់ភៀសខ្លួន បន្ទាប់ពីយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកនៅព្រំដែន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ផែថងថាន លើកយកជម្លោះព្រំដែនកម្ពុជា-ថៃនិងឧក្រិដ្ឋកម្មអនឡាញ ពិភាក្សាជាមួយ ម៉ាក្រុង
-
សន្តិសុខសង្គម២ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារ ដុតកម្ទេចចោលដូងក្រអូប១៥០០គីឡូក្រាម ដែលលួចនាំចេញពីថៃ ឆ្លងកាត់ប្រទេសឡាវចូលមកកម្ពុជាដោយខុសច្បាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រុស្ស៊ី អះអាងថា ប្រទេសមួយចំនួន ត្រៀមបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរ ឲ្យអ៊ីរ៉ង់ ដោយផ្ទាល់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា ទទួលរងឥទ្ធិពលពីព្យុះមួយទៀត គឺព្យុះទី២ ឈ្មោះ សេពផេត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជប៉ុន ប្រកាសពង្រឹងទំនាក់ទំនងកងទ័ពជាមួយកម្ពុជាឱ្យកាន់តែរឹងមាំ
-
នយោបាយ៦ ថ្ងៃ ago
ក្រោយបិទនាំចូលឥន្ធនៈនាយករដ្ឋមន្ត្រីថានៅអាចឆ្លើយតបថែមទៀតបើថៃចង់លេង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
PTT៖ ការផ្អាកនាំចូលប្រេងថៃរបស់កម្ពុជា មិនប៉ះពាល់ធ្ងន់ធ្ងរដល់ចំណូលក្រុមហ៊ុនទេ