Connect with us

ព័ត៌មានជាតិ

អង្គការ BirdLife ​បន្តអនុវត្តគម្រោង ​ស្រូវមិត្តភាពសង្គ្រោះសត្វព្រៃ​

បានផុស

នៅ

អង្គការជីវិតសត្វស្លាបអន្តរជាតិប្រចាំកម្ពុជា (BirdLife) បានអនុវត្តគម្រោងស្រូវមិត្តភាពសង្គ្រោះសត្វព្រៃ (ស្រូវត្រយ៉ង) ដើម្បីទទួលបានជោគជ័យលើការងារអភិរក្សសត្វព្រៃនៅស្រុកសៀមប៉ាង ដោយអង្គការបានដាក់បញ្ចូលភូមិចំនួន៣ បន្ថែមទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ម៉ាក សុភាព ប្រធានគម្រោងនេះបានបញ្ជាក់ថា៖ ឆ្នាំ២០២៤នេះ អង្គការជីវិតសត្វស្លាបអន្តរជាតិប្រចាំកម្ពុជា ជ្រើសរើសយកភូមិដនឡូត ភូមិបានហួយ និងភូមិកញ្ចាញគោគ ដាក់បញ្ចូលជាភូមិគោលដៅបន្ថែម ខណៈនៅ ឆ្នាំ​២០២៣ អង្គការមានភូមិចំនួន១៥ រួចទៅហើយដែលកំពុងអនុវត្តការងារបង្កបង្កើនផលស្រូវត្រយ៉ង ហើយឆ្នាំនេះក៏ត្រូវបន្ថែម ពូជស្រូវរំដួលក្រហមមួយប្រភេទទៀត។

លោកបន្តថា៖ នៅឆ្នាំ២០២៣ នេះមានកសិករ ៩៤៩ គ្រួសារចូលរួម ក្នុងនោះ៨០៧គ្រួសារ បានយកស្រូវមកលក់ សរុបបាន ១.៣៤៨ តោន ហើយគម្រោងបង្កើនតម្លៃទិញ ក្នុងមួយគីឡូក្រាមរហូតដល់ទៅ ១.៩៥០ រៀល លើសឆ្នាំ២០២២ ចំនួន១០០ រៀលក្នុងមួយគីឡូក្រាម។

លោក ផាន់ យុត អភិបាលស្រុកបានបញ្ជាក់ថា៖ នៅស្រុកសៀមប៉ាងមានភូមិចំនួន ១៥ ភូមិកំពុងអនុវត្តគម្រោងស្រូវមិត្តភាពសង្គ្រោះសត្វព្រៃ (ត្រយ៉ង) ក្នុងនោះនៅ ឃុំព្រែកមាសមាន៤ភូមិរួមមាន៖ ថ្មកែវ៣ភូមិ ស្រែសំបូរ២ភូមិ និងឃុំសេកុងចំនួន៦ភូមិ។

លោកស្នើឱ្យបងប្អូនប្រជាពលរដ្ឋស្រឡាញ់ធនធានធម្មជាតិដែលមាននៅក្នុងភូមិឃុំរបស់ខ្លួនហើយរួមគ្នាថែរក្សា ឈប់ប្រើប្រាស់អាវុធកែច្នៃបរបាញ់សត្វ ឈប់ដាក់អន្ទាក់សត្វព្រៃ និងងាកមកប្រឹងប្រែងបង្កបង្កើនផលស្រូវត្រយ៉ង និងស្រូវរំដួលក្រហម ដែលគម្រោងស្រូវមិត្តភាពសង្គ្រោះសត្វព្រៃផ្តល់ពូជឱ្យ និងទទួលទិញតម្លៃ ២០៥០ រៀល នៅឆ្នាំ២០២៤នេះ។

លោក ចៅ មុន្នីរ៉ា អភិបាលរង ខេត្តស្ទឹងត្រែង សូមឱ្យកិច្ចសហការ នេះដំណើរការទៅកាន់តែល្អឡើង ហើយបងប្អូនប្រជាពលរដ្ឋដែលមិនស្ថិតនៅក្នុងគម្រោងក៍ដោយ សូមនាំគ្នាំបង្កបង្កើនផលស្រូវត្រយ៉ងឱ្យបានច្រើន។   

លោកបន្តថា៖ ទិន្នផលស្រូវនេះ យើងមានទីផ្សាទិញត្រឹមត្រូវ តាមរយៈគម្រោងស្រូវមិត្តភាពសង្គ្រោះសត្វព្រៃរបស់អង្គការជីវិតសត្វស្លាបអន្តរជាតិប្រចាំកម្ពុជា។

សូមបញ្ជាក់ថា៖ កិច្ចប្រជុំពិគ្រោះយោបល់ជាមួយអាជ្ញាធរមូលដ្ឋាន និងអ្នកពាក់ព័ន្ធស្ដីពីការងារប្រចាំឆ្នាំ២០២៣របស់អនុវត្តគណៈកម្មការកិច្ចគាំទ្រគម្រោងស្រូវមិត្តភាពសង្គ្រោះសត្វព្រៃបានធ្វើឡើងកាលពីថ្ងៃ ២២ ខែមករា ឆ្នាំ ២០២៤ អង្គការជីវិតស្លាបអន្តរជាតិប្រចាំកម្ពុជា ជាអង្គការអភិរក្សធនធានធម្មជាតិ ដែលបានបង្កើតគម្រោងស្រូវមិត្តភាពសង្គ្រោះសត្វព្រៃ(ស្រូវត្រយ៉ង)នេះ ក្នុងគោលបំណងអភិរក្សសត្វស្លាបជិតផុតពូជដូចជា សត្វត្រយ៉ងយក្ស -ត្រយ៉ងចង្កំកស -សត្វត្មាតភ្លើង- ត្មាតផេះ -ត្មាតត្នោត និងសត្វត្រដក់ និងសត្វព្រៃគ្រប់ប្រភេទផ្សេងៗទៀត ដែលមានក្នុងតំបន់ព្រៃឈើសៀមប៉ាង ក្នុងស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង លើមានផ្ទៃដីជាង ១៣ ម៉ឺនហិកតា៕

អត្ថបទ៖ ងិនលីម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២១ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១៨ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ១៦ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១៨ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ១៨ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម