ព័ត៌មានជាតិ
មន្រ្តីក្រសួងសាធារណការចុះប្រមូលព័ត៌មានទីតាំងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប
កាលពីថ្ងៃទី២៥ ដល់២៦ ខែមករា ឆ្នាំ២០២៤ លោក ឡេង ធនយុទ្ធា រដ្ឋលេខាធិការនិងជានាយកគម្រោងបានដឹកនាំប្រតិភូចុះពិនិត្យនិងស្វែងយល់ទីតាំងនៃគម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប-ប៉ោយប៉ែត ដោយមានការចូលរួមពីមន្រ្តីក្រសួងនិងតំណាងក្រុមហ៊ុនសាងសង់ CRBC ។
បេសកកម្មនេះរៀបចំឡើងដើម្បីប្រមូលព័ត៏មាន និងផ្តល់អនុសាសន៍បន្ថែមជូនក្រុមហ៊ុនពិនិត្យកែសម្រួលជាពិសេសកំណាត់ផ្លូវដំណាក់កាលទី ១ ភ្នំពេញ – សៀមរាប បន្ទាប់ពីក្រសួងទទួលរបាយការណ៍សិក្សាសមិទ្ធិលទ្ធភាព បច្ចេកទេសប្លង់វិស្វកម្មគម្រោងពីក្រុមហ៊ុន។


ត្រង់ចំណុចច្រកចូលភ្នំពេញពីផ្លូវជាតិ ៦A មន្រ្តីជំនាញបានណែនាំដល់ក្រុមហ៊ុនពិនិត្យឡើងវិញធ្វើយ៉ាងណាកំណត់ទីតាំងដែលមានផលប៉ះពាល់តិចនិងមិនកកស្ទះចរាចរណ៍ រួមទាំងចំណុចប្តូរទិសចរាចណ៍ផងដែរ។
ដោយឡែកដំណាក់កាលទី ២ កំណាត់ផ្លូវ សៀមរាប-ប៉ោយប៉ែត នឹងមានកិច្ចប្រជុំជាមួយស្ថាប័ន អាជ្ញាធរពាក់ព័ន្ធ ជាពិសេសអាជ្ញាធរអប្សរាដើម្បីពិនិ្យផ្តល់យោបល់លើកំណាត់ផ្លូវវាងក្រុង។ ប្រតិភូបានស្នើឱ្យមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីខេត្ត បន្តផ្តល់ទិន្នន័យព័ត៏មានជាក់លាក់បន្ថែមទៀតដល់ក្រុមហ៊ុន ដើម្បីបំពញបន្ថែមការសិក្សា។

បើតាមប្រភពពីក្រុមហ៊ុនអះអាងថា នឹងបញ្ចប់សេចក្តីព្រាងគម្រោងសិក្សាសមិទ្ធិលទ្ធភាពប្លង់វិស្វកម្មសំណង់នៅខែកុម្ភៈ ២០២៤ និងសមិទ្ធិលទ្ធភាពគម្រោង (FS ) អាចនឹងដាក់ជូនរាជរដ្ឋាភិបាលនាពេលនាដើមខែមិថុនា ឆ្នាំ២០២៤។
សម្រាប់ដំណាក់ទី២៖ សៀមរាប-ប៉ោយប៉ែត នឹងបញ្ចប់ការងារសិក្សានៅការដ្ឋានខែមីនា ២០២៤ និងបញ្ចប់សេចក្តីព្រាងគម្រោងសិក្សាសមិទ្ធិលទ្ធភាព បច្ចេកទេសប្លង់វិស្វកម្ម និងដាក់ជូនមកក្រសួង ពិនិត្យ កែសម្រួល ឈានទៅបញ្ចប់នៅខែឧសភា ២០២៤ខាងមុខ៕
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


