Connect with us

ព័ត៌មានជាតិ

នគរបាលស្រុកពាមរក៍ អប់រំណែនាំ និងធ្វើកិច្ចសន្យាសិស្ស៤នាក់ ដែលគេចសាលាមិនចូលរៀន

បានផុស

នៅ

សិស្សគេចសាលាត្រូវបានកម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលស្រុកពាមរក៍ ខេត្តព្រៃវែង ហៅមកអប់រំណែនាំ ធ្វើកិច្ចសន្យា និងអញ្ជើញអាណាព្យាបាលមកធានាទើបអនុញ្ញាតឱ្យយកទៅអប់រំបន្តនៅផ្ទះវិញ។ នេះបើយោងតាមការបង្ហោះក្នុងផេកហ្វេសប៊ុករបស់ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការអនុវត្តវិធានការប្រមូលសិស្សានុសិស្សគេចសាលាមិនចូលរៀននេះ ធ្វើឡើងនៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ ខណៈកម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលស្រុកពាមរក៍ កំពុងល្បាត និងធ្វើរដ្ឋបាលចំហនៅក្នុងភូមិសាស្ត្រស្រុកពាមរក៍ ទើបប្រទះឃើញ និងហៅមកធ្វើការអប់រំ ធ្វើកិច្ចសន្យា និងអញ្ជើញអាណាព្យាបាលមកធានាទើបអនុញ្ញាតឱ្យយកទៅអប់រំបន្តនៅផ្ទះវិញ ។

គួរបញ្ជាក់ថា កន្លងមកដោយមានការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការនគរបាលខេត្តព្រៃវែង បានដាក់ចេញបទបញ្ជាឱ្យគ្រប់បណ្ដាអធិការដ្ឋាននគរបាលស្រុកទាំងអស់ ចំណុះឱ្យស្នងការនគរបាលខេត្តព្រៃវែង ចុះបង្ក្រាបក្រុមបក្សពួកក្មេងទំនើង និងសិស្សគេចសាលា ដែលមិនចូលរៀនជាបន្តបន្ទាប់រួចមកហើយ៕

អត្ថបទ ៖ សួស សិត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម