ព័ត៌មានជាតិ
ឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នើសុំគោលការណ៍តេស្តរកសារធាតុញៀនដល់មន្ត្រីនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង
លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការនគរបាលខេត្តព្រៃវែង កាលពីថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ ២០២៣កន្លងទៅនេះ បានស្នើសុំគោលការណ៍លោកនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ធ្វើតេស្តរកសារធាតុញៀនដល់មន្ត្រីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង។

តាមរយៈលិខិតគោរពជូនអគ្គស្នងការនគរបាលជាតិ លោកស្នងការនគរបាលខេត្តព្រៃវែង បានឲ្យដឹងដែរថា ក្នុងរយៈពេល ៥ខែកន្លងមកនេះ កម្លាំងចំណុះឱ្យស្នងការដ្ឋាននគរបាលខេត្តព្រៃវែង បានចុះបង្ក្រាបករណ៍ប្រើប្រាស់ និងជួញដូរគ្រឿងញៀនទាំងតូច ទាំងធំបានចំនួន ១០៩ករណី ដោយឃាត់ខ្លួនជនសង្ស័យបាន ១៦៧នាក់ និងរឹបអូសគ្រឿងញៀនបានចំនួន ១៨៧៥១,៩៩ក្រាម។ សមិទ្ធិផលទាំងនេះ គឺជាការខិតខំប្រឹងប្រែងរួមគ្នាទាំងកម្លាំងនគរបាលខេត្ត អធិការដ្ឋាន នគរបាលក្រុង-ស្រុកទាំង ១៣ ក៏ដូចជាប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង ១១៦។
ទន្ទឹមទទួលបានលទ្ធផលដូចខាងលើ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀន ដែលនគរបាលបានធ្វើកន្លងមក ក៏ទទួលការរិះគន់ពីសំណាក់ប្រជាពលរដ្ឋជាហូរហែរផងដែរ។ ដើម្បីឲ្យយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀន កាន់តែទទួលបានជោគជ័យ និងមានទំនុកចិត្តពីប្រជាពលរដ្ឋ ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង បានស្នើសុំគោលការណ៍ពីនាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ អនុវត្តដូចជា៖
១. ធ្វើការត្រួតពិនិត្យតេស្តរកសារធាតុញៀន ដល់មន្ត្រីនគរបាលដែលមានក្របខណ្ឌពេញសិទ្ធិ ក្នុង ខេត្តព្រៃវែងទាំងមូលជាប្រចាំ ធ្វើជាគំរូដល់ប្រជាពលរដ្ឋក្នុងនាមជាមន្ត្រីអនុវត្តច្បាប់។
២. ករណីមន្ត្រីគេចវេសមិនចូលរួម ពិនិត្យស្វែងរកសារធាតុញៀនតាមការកំណត់របស់ ស្នងការដ្ឋាននរគបាលខេត្ត គោរពស្នើសុំអនុវត្តវិន័យកងកម្លាំងនគរបាលជាតិ (០០៦ ប.ប.ជ)។
៣. ករណីរកឃើញមន្ត្រីមានការប្រើប្រាស់គ្រឿងញៀន គោរពស្នើសុំអនុវត្តវិន័យកងកម្លាំងនគរបាល ជាតិ (០០៦ ប.ប.ជ) បណ្តញចេញពីក្របខណ្ឌនគរបាលជាតិ។
៤. យុទ្ធនាការតេស្តរកសារធាតុញៀននេះ គោរពសុំការអនុញ្ញាតផ្សព្វផ្សាយឱ្យបានទូលំទូលាយ៕
អត្ថបទ៖ សួស សិត

-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


