ព័ត៌មានជាតិ
ជាងក្រឡឹងម្នាក់ ល្បួងក្មេងស្រី នៅមណ្ឌលកុមារកំព្រារំលោភ ត្រូវនគរបាលឃាត់ខ្លួន
សមត្ថកិច្ចបានឲ្យដឹងថា ជាងក្រឡឹងរថយន្តម្នាក់ល្បួងក្មេងស្រី នៅមណ្ឌលកុមារកំព្រារំលោភ បានសម្រេចរួចគេចខ្លួន ត្រូវកម្លាំងនគរបាលក្រុងសៀមរាប ស្រាវជ្រាវឃាត់ខ្លួនទៅតាមបណ្តឹងរបស់គ្រួសារជនរងគ្រោះ។
លោកវរសេនីយ៍ទោ ដា ចំរើន អធិការនគរបាលក្រុងសៀមរាប បានឲ្យដឹងថ្ងៃទី១៧ ខែកុម្ភៈនេះថា ករណីនេះកម្លាំងនគរបាលមូលដ្ឋាននៃក្រុងឃាត់ខ្លួនជនសង្ស័យចំនួនម្នាក់ឈ្មោះ គង់ សំអឿន ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងក្រឡឹងគ្រឿងរថយន្ត មានទីលំនៅបច្ចុប្បន្ន ភូមិសាលាកំរើក សង្កាត់សាលាកំរើក ខេត្តសៀមរាប ពាក់ព័ន្ធករណី រំលោភសេពសន្ថវៈ លើអនីតិជន។ សូមរម្លឹកថា នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង១៧និង០០នាទី នៅចំណុច ក្នុងព្រៃចំរាក់ភ្នំក្រោម ស្ថិតនៅភូមិភ្នំក្រោម សង្កាត់សៀមរាប(កន្លែងកើតហេតុមិនច្បាស់លាស់ព្រោះយប់ងងឹត) ក្រុង-ខេត្តសៀមរាប ជនសង្ស័យ បានបើកម៉ូតូ១គ្រឿង ឌុបជនរងគ្រោះឈ្មោះ ង.ស.ជ ភេទស្រី អាយុ១២ ឆ្នាំ មុខរបរសិស្ស ស្នាក់នៅក្នុងមណ្ឌលកុមារកំព្រា នៅសង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។

ជនសង្ស័យ បានឌុបជនរងគ្រោះទៅដល់ចំណុចខាងលើក្នុងព្រៃ ក៏បានធ្វើសកម្មភាព ចាប់បង្ខំនិងទះកំផ្លៀង ទៅលើជនរងគ្រោះជាច្រើនដៃ រួចធ្វើសកម្មភាពចាប់ស្រាតខោរបស់ជនរងគ្រោះ រួចហើយក៏រំលោភ សេពសន្ថវៈទៅលើជនរងគ្រោះ បានសម្រេចចំនួន០១ដង ដោយពេលនោះជនសង្ស័យ បាននិយាយគំរាមជនរងគ្រោះ មិនឲ្យស្រែក។ ក្រោយពីធ្វើសកម្មភាពរួមភេទ ទៅលើជនរងគ្រោះរួចហើយ ជនសង្ស័យបើកម៉ូតូឌុបជនរងគ្រោះមកផ្ទះរបស់គេ រួចហើយជនសង្ស័យ បានជិះម៉ូតូគេចខ្លួនបាត់។ បន្ទាប់មកនៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង៧និង៣០ នាទីព្រឹក ក្រោយពីទទួលបណ្ដឹងពីក្រុមគ្រួសាររបស់ជនរងគ្រោះរួចហើយ សមត្ថកិច្ចបានធ្វើការស្រាវជ្រាវ និងនាំខ្លួនជនសង្ស័យឈ្មោះ គង់ សំអឿន មកធ្វើការសួរនាំ។
ក្រោយពីការសួរនាំជនសង្ស័យរូបនេះ បានឆ្លើយសារភាពថា រូបគេពិតជាបានធ្វើសកម្មភាព ចាប់បង្ខំជនរងគ្រោះរួមភេទ បានសម្រេចចំនួន០១ដង ពិតប្រាកដមែន ហើយក្រោយពេលកើតហេតុ ជនសង្ស័យ បាននិយាយលួងលោមជនរងគ្រោះជិះម៉ូតូមកដល់ផ្ទះរបស់ខ្លួន នឹងបានឲ្យជនរងគ្រោះដោះប្តូរខោអាវ រួចយកខោអាវប្រពន្ធរបស់ខ្លួនមកឲ្យជនរងគ្រោះស្លៀកពាក់ ដោយយកខោអាវរបស់ជនរងគ្រោះលាក់ ទុកនៅក្នុងផ្ទះរបស់គេ។ បច្ចុប្បន្នកម្លាំងនគរបាលព្រហ្មទណ្ឌក្រុងសៀមរាប កំពុងកសាងសំណុំរឿងដើម្បីចាត់ការទៅតាមនីតិវិធី៕
អត្ថបទ៖ កុសល
សូមចុចអាន៖ ដកបញ្ឈរជើងមេគយតំបន់៥ ព្រោះហេតុផលមួយ

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី