Connect with us

ព័ត៌មានជាតិ

ដកបញ្ឈរជើងមេគយតំបន់៥ ព្រោះហេតុផលមួយ

បានផុស

នៅ

មេគយចល័តតំបន់៥លោក ឈួន សោភាត្រូវបានដកបញ្ឈរជើងបណ្តោះអាសន្នបន្ទាប់ពីរងការរិះគន់ខ្លាំងៗរឿងចាប់រថយន្តអង្គភាពយោធាការពារព្រំដែនដែលបើកដោយលោក នាង រិទ្ធិឆ័យ អនុសេនីយ៍ត្រីដែលជាទាហានការពារព្រំដែនខេត្តបន្ទាយមានជ័យ ដែលបានធ្វើឲ្យទាហានរូបនេះតូចិត្តរត់ទៅចងកសម្លាប់ខ្លួន។

ប្រភព័ត៌មានពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករបានឲ្យដឹងថាលោក ឈួន សោភាត្រូវបានដកចេញពីតំណែង ដើម្បីស៊ើបស្រាវជ្រាវរករឿងពិត ដោយដាក់ជំនួសឲ្យលោក យឹម ផល្លីធ្វើជាប្រធានស្តីទី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រសួងការពារជាតិបានបញ្ជូនក្រុមការងារចុះស្រាវជ្រាវ ហើយរកឃើញថារថយន្តដែលគយចល័តតំបន់៥ចាប់នោះពិត​ជារថយន្តរបស់អង្គភាពដែលបានចុះបញ្ជីនៅអគ្គនាយកដ្ឋានសំភារៈ បច្ចេកទេសក្រសួងការពារជាតិប្រាកដមែន។

សូមរំឭកថា លោកអនុសេនីយ៍ត្រី នាង រិទ្ធិឆ័យ កាលពីថ្ងៃទី ១០ ខែកុម្ភៈ បានជួបគ្រោះថ្នាក់ចរាចរក្រោយមលោកបានដោះស្រាយរួចរាល់ហើយយករថយន្តទៅជួសជុលដោយខ្ចីលុយគេទៅធ្វើ លុះជួសជុលរថយន្តហើយមកអង្គភាពវិញ មិនបានពាក់ស្លាលេខដោយសាទើបចេញពីកន្លែងជួសជុល ក៏ត្រូវគយចល័តតំបន់៥ចាប់យករថយន្ត ទោះបីជាអង្គភាពបានស្នើសុំធានា នឹងមានឯកសារត្រឹមត្រូវ ក៏ខាងគយចល័តមិនព្រមឲ្យ ធ្វើឲ្យលោកអនុសេនីយ៍ត្រី នាង រិទ្ធិឆ័យ តូចិត្តបានសម្រេចចិត្តចងក សម្លាប់ខ្លួនឯងកាលពីព្រឹកថ្ងៃទី១០​ ខែកុម្ភៈ​ ឆ្នាំ២០២១ កន្លងទៅ​នេះ៕

អត្ថបទ៖ ឡេង ដេត


Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៤ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម