Connect with us

ព័ត៌មានជាតិ

លោក ហេង សួរ ជំរុញសិស្ស-និស្សិត ប្រើវេទិកាការងារ ជាមូលដ្ឋានសម្រេចក្តីស្រមៃ

បានផុស

នៅ

លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃអង្គារ ទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ នេះ បានជំរុញឱ្យសិស្សនិស្សិតដែលកំពុងត្រៀមខ្លួនចូលទីផ្សារការងារក្នុងយុគសម័យឌីជីថល ត្រូវស្គាល់ពីតម្រូវការទីផ្សារច្បាស់លាស់ និងស្គាល់នូវក្តីស្រមៃរបស់ខ្លួនក្នុងការជ្រើសរើសការសិក្សាមួយ ដែលត្រឹមត្រូវ និងនាំមកនូវជោគជ័យផ្ទាល់ខ្លួន សង្គមគ្រួសារ និងសង្គមជាតិ ដែលនេះគឺជាអ្វីដែលរាជរដ្ឋាភិបាល សម្តេចធិបតី ហ៊ុន ម៉ាណែត ចង់បាន។  

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការលើកឡើងខាងលើ ធ្វើឡើងខណៈលោកអញ្ជើញជាអធិបតីក្នុង វេទិកាការងារ និងសិក្ខាសាលាចែករំលែកចំណេះដឹង និងបទពិសោធន៍ ស្តីពី ការត្រៀមខ្លួនចូលទីផ្សារការងារក្នុងយុគសម័យឌីជីថល ដែលធ្វើឡើងនៅ សាកលវិទ្យាល័យពាណិជ្ជសាស្ត្រអេស៊ីលីដា នៅរាជធានីភ្នំពេញ ដែលត្រូវបានរៀបចំរួមគ្នារវាង ទីភ្នាក់ងារជាតិមុខរបរ និងការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហភាពសហព័ន្ធយុវជនកម្ពុជាវិស័យការងារ និងធនាគារអេស៊ីលីដា និងវិស័យឯកជនចំនួន ២០ ក្រុមហ៊ុន។

លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ទៅកាន់សិក្ខាកាមទាំងអស់ថា សិក្ខាសាលានឹងផ្តល់ធាតុចូលសម្រាប់សិក្ខាកាមក្នុងការត្រិះរិះពិចារណា លើការជ្រើសរើសវិថីជីវិតនាពេលអនាគតដើម្បីសម្រេចក្តីស្រមៃ ដោយឈរលើមូលដ្ឋានបទពិសោធន៍របស់អ្នកជំនាញ និងតម្រូវការងារទីផ្សារជាក់ស្តែងពីវិស័យឯកជន។

ការធ្វើយ៉ាងដូចនេះ នឹងជំរុញឱ្យកម្លាំងពលកម្មវ័យក្មេងកម្ពុជា សម្រេចក្តីស្រមៃរបស់ខ្លួន ហើយក៏ស្របទៅនឹងផែនការយុទ្ធសាស្ត្ររយៈពេល ៥ ឆ្នាំ របស់ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លើវិស័យការងារ សន្តិសុខ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដោយអនុវត្តតាមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧ នេះដែលមានទិសដៅផ្តល់នូវព័ត៌មានគ្រប់គ្រាន់ ទូលំទូលាយ និងច្រើនជម្រើសសម្រាប់ប្រជាពលរដ្ឋ និងយុវជន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៨ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម