ព័ត៌មានជាតិ
ថ្នាក់ដឹកនាំក្រសួងការងារ នាំយកអំណោយរបស់ សម្ដេចធិបតី និង លោកជំទាវបណ្ឌិត ជូនកម្មកររងគ្រោះថ្នាក់ចរាចរណ៍នៅខេត្តស្វាយរៀង
កាលពីរសៀលថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦ ថ្នាក់ដឹកនាំក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ រួមជាមួយមន្ត្រីពាក់ព័ន្ធ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយដ៏ថ្លៃថ្លារបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ព្រមទាំងអំណោយរបស់លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និង បណ្ដុះបណ្ដាលវិជ្ជាជីវៈ ជូនដល់កម្មករនិយោជិតដែលបានជួបគ្រោះថ្នាក់ចរាចរណ៍កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦ កន្លងទៅ នៅលើកំណាត់ផ្លូវជាតិលេខ១ ក្នុងខេត្តស្វាយរៀង។

ក្នុងឱកាសចុះសួរសុខទុក្ខនេះ គណៈប្រតិភូបានអញ្ជើញជួបសំណេះសំណាលជាមួយកម្មករនិយោជិតចំនួន ៣២នាក់ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង និងគ្រួសារកងទ័ពទិសព្រះវិហារចំនួន ១នាក់ ដែលសរុបមានចំនួន ៣៣នាក់ ក្នុងនោះមានអ្នករងគ្រោះម្នាក់ត្រូវបានបញ្ជូនទៅព្យាបាលបន្តនៅប្រទេសវៀតណាម។ ក្រុមការងារបានប្រគល់ថវិកាឧបត្ថម្ភរបស់សម្ដេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត រួមជាមួយគ្រឿងឧបភោគបរិភោគរបស់លោករដ្ឋមន្ត្រី ដើម្បីរួមចំណែកសម្រាលទុក្ខលំបាក និងការចំណាយផ្សេងៗក្នុងអំឡុងពេលសម្រាកព្យាបាល។


បច្ចុប្បន្នស្ថានភាពសុខភាពជារួមរបស់កម្មករភាគច្រើនមានសភាពធូរស្រាលជាបណ្ដើរៗ ដោយក្នុងនោះមានកម្មករចំនួន ៥នាក់ ត្រូវបានក្រុមគ្រូពេទ្យអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យ និងវិលត្រឡប់ទៅលំនៅឋានវិញជាបន្តបន្ទាប់។
ជាចុងក្រោយថ្នាក់ដឹកនាំក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ជូនពរឱ្យកម្មករនិយោជិតទាំងអស់ឆាប់បានជាសះស្បើយ និងវិលត្រឡប់មកប្រកបការងារវិញដោយសុវត្ថិភាព៕




-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


