ព័ត៌មានជាតិ
អតីតអភិបាលរាជធានីភ្នំពេញចំនួន២រូប កំពុងកាន់ជាប្រធានគណៈកម្មការជំនាញរបស់រដ្ឋសភា
ក្នុងចំណោមប្រធានគណៈកម្មការជំនាញទាំង១០ របស់រដ្ឋសភា មានប្រធានគណៈកម្មការចំនួន២រូប ធ្លាប់ធ្វើជាអភិបាលរាជធានីភ្នំពេញ។ តើអតីតអភិបាលរាជធានីភ្នំពេញទាំង២រូប ដែលកំពុងកាន់ជាប្រធានគណៈកម្មការជំនាញរបស់រដ្ឋសភា ជានរណា?

ក្រោយការចូលនិវត្តន៍ពីតំណែងជាអភិបាលរាជធានីភ្នំពេញ លោក កែប ជុតិមា បានឈរឈ្មោះជាបេក្ខជនតំណាងរាស្ត្រ ហើយលោក បានជាប់ឆ្នោតជាសមាជិករដ្ឋសភា និងជាអ្នកតំណាងរាស្ត្រ នៃកូតាគណបក្សប្រជាជនកម្ពុជា នៅមណ្ឌលរាជធានីភ្នំពេញ ចាប់តាំងនីតិកាលទី៥ ទី៦ និងក្នុងនីតិកាលទី៧នេះ លោក កែប ជុតិមា ក៏បានបន្តជាប់ជាតំណាងរាស្ត្ររាជធានីភ្នំពេញដដែល។ ក្នុងនីតិកាលទី៧ អតីតអភិបាលរាជធានីភ្នំពេញរូបនេះ ត្រូវបានអង្គរដ្ឋសភា បោះឆ្នោតជ្រើសតាំងជាប្រធានគណៈកម្មការមហាផ្ទៃ ការពារជាតិ មុខងារសាធារណៈ និងកិច្ចការព្រំដែន នៃរដ្ឋសភា (គណៈកម្មការទី៤ )។
រំលឹកថា លោក កែប ជុតិមា បានកាន់តួនាទីជាអភិបាលរាជធានីភ្នំពេញ រយៈពេល១០ឆ្នាំ ពោល គឺពីឆ្នាំ២០០៣ ដល់ឆ្នាំ២០១៣ ខណៈនៅចន្លោះឆ្នាំ១៩៩៥ ដល់ឆ្នាំ១៩៩៩ លោក ក៏ធ្វើជាអភិបាលខេត្តរតនគិរី។ សម្រាប់កិច្ចការគណបក្ស លោក កែប ជុតិមា ជាសមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខណ្ឌដង្កោ។

ឥស្សរជនមួយរូបទៀត ដែលជាអតីតអភិបាលរាជធានីភ្នំពេញ ហើយបច្ចុប្បន្នកំពុងកាន់តួនាទីជាប្រធានគណៈកម្មការជំនាញរបស់រដ្ឋសភានោះ គឺលោក ប៉ា សុជាតិវង្ស។ ក្នុងនីតិកាលទី៧ នេះ លោក ប៉ា សុជាតិវង្ស បានជាប់ឆ្នោតជាតំណាងរាស្ត្រ មណ្ឌលរាជធានីភ្នំពេញ ហើយត្រូវបានជ្រើសតាំងជាប្រធានគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ សាសនា វប្បធម៌ វិចិត្រសិល្បៈ និងទេសចរណ៍ នៃរដ្ឋសភា (គណៈកម្មការទី៧)។ លោក ប៉ា សុជាតិវង្ស ធ្លាប់ធ្វើជាអភិបាលរាជធានីភ្នំពេញ ចាប់ពីឆ្នាំ២០១៣ ដល់ឆ្នាំ២០១៧ ពោល គឺបន្តពីលោក កែប ជុតិមា។

ក្រោយការបញ្ចប់តំណែងពីអភិបាលរាជធានីភ្នំពេញ លោក ប៉ា សុជាតិវង្ស បានឈរឈ្មោះជាបេក្ខជនតំណាងរាស្រ្តម្ដងរួចមក ក្នុងនីតិកាលទី៦ នាឆ្នាំ២០១៨ ហើយនៅពេលនេះ លោក ក៏បានជាប់ឆ្នោតជាសមាជិករដ្ឋសភា និងជាប្រធានគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង អង្កេត និងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា (គណៈកម្មការទី១)។
ប៉ុន្តែ ក្នុងឆ្នាំ២០១៩ លោក ប៉ា សុជាតិវង្ស បានលាលែងតំណែងតំណាងរាស្រ្ត និងប្រធានគណៈកម្មការនេះ ដើម្បីមកកាន់តំណែងជាប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ។ មិនប៉ុន្មាន អតីតអភិបាលរាជធានីភ្នំពេញរូបនេះ ក៏ត្រូវបានដំឡើងជាទេសរដ្ឋមន្ត្រី នៃរាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៦៕

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពលរដ្ឋថៃ រាប់ពាន់នាក់រត់ភៀសខ្លួន បន្ទាប់ពីយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកនៅព្រំដែន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ផែថងថាន លើកយកជម្លោះព្រំដែនកម្ពុជា-ថៃនិងឧក្រិដ្ឋកម្មអនឡាញ ពិភាក្សាជាមួយ ម៉ាក្រុង
-
សន្តិសុខសង្គម២ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារ ដុតកម្ទេចចោលដូងក្រអូប១៥០០គីឡូក្រាម ដែលលួចនាំចេញពីថៃ ឆ្លងកាត់ប្រទេសឡាវចូលមកកម្ពុជាដោយខុសច្បាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រុស្ស៊ី អះអាងថា ប្រទេសមួយចំនួន ត្រៀមបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរ ឲ្យអ៊ីរ៉ង់ ដោយផ្ទាល់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា ទទួលរងឥទ្ធិពលពីព្យុះមួយទៀត គឺព្យុះទី២ ឈ្មោះ សេពផេត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជប៉ុន ប្រកាសពង្រឹងទំនាក់ទំនងកងទ័ពជាមួយកម្ពុជាឱ្យកាន់តែរឹងមាំ
-
នយោបាយ៦ ថ្ងៃ ago
ក្រោយបិទនាំចូលឥន្ធនៈនាយករដ្ឋមន្ត្រីថានៅអាចឆ្លើយតបថែមទៀតបើថៃចង់លេង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
PTT៖ ការផ្អាកនាំចូលប្រេងថៃរបស់កម្ពុជា មិនប៉ះពាល់ធ្ងន់ធ្ងរដល់ចំណូលក្រុមហ៊ុនទេ