Connect with us

ព័ត៌មានជាតិ

ឯកឧត្ដម ហ៊ុន ម៉ានី ៖ តួនាទីឧបនាយករដ្ឋមន្ត្រីមិនត្រឹមជាតំណែងទេ តែជាភារកិច្ច សម្រេចឲ្យបាននូវចក្ខុវិស័យ សម្ដេចធិបតី

បានផុស

នៅ

ឯកឧត្ដម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មុខងារ​សាធារណៈ សង្កត់ធ្ងន់​ថា «តួនាទី​ដែល​ខ្ញុំ​ទទួល​បាន​នេះ មិន​គ្រាន់តែ​ជា​តំណែង​ប៉ុណ្ណោះ​ទេ តែ​ក៏​ជា​ទំនួល​ខុស​ត្រូវ ទំនុក​ចិត្ត និង​ភារកិច្ច​ក្នុង​ការ​សម្រេច​ឲ្យ​បាន​នូវ​ចក្ខុវិស័យ​របស់ សម្ដេច​ធិបតី ក្នុង​ការ​គ្រប់គ្រង ធ្វើ​កំណែទម្រង់ និង​ទំនើបកម្ម​រដ្ឋបាល​សាធារណៈ»។

នៅ​ព្រឹក​ថ្ងៃ​ទី ២៦ ខែ​កុម្ភៈ ឆ្នាំ ២០២៤ នេះ តាមរយៈ​ទំព័រ​ហ្វេសប៊ុក ឯកឧត្ដម ហ៊ុន ម៉ានី បាន​សរសេរ​ថា រយៈពេល​ប៉ុន្មាន​ថ្ងៃនេះ ឯកឧត្ដម បាន​ទទួល​សារ​អបអរ និង​ជូនពរ​ជាច្រើន ក្នុង​ឱកាស​ដែល ឯកឧត្ដម ត្រូវ​បាន​តែងតាំង​តួនាទី​ជា​ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មុខងារ​សាធារណៈ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឯកឧត្ដម ហ៊ុន ម៉ានី សរសេរ​បន្ត​ថា តួនាទី​នេះ មិន​ត្រឹមតែ​ជា​កិត្តិយស​ដ៏​ធំធេង​សម្រាប់ ឯកឧត្ដម ប៉ុណ្ណោះ​ទេ ប៉ុន្តែ​គឺជា​ការ​ទទួល​ស្គាល់​នូវ​កិច្ច​ខិតខំ​ប្រឹងប្រែង​លះបង់​ឥត​ឈប់ឈរ​របស់​ថ្នាក់ដឹកនាំ មន្ត្រីរាជការ ដែល​ទទួល​បន្ទុក​ការងារ​ប្រចាំថ្ងៃ ក៏​ដូចជា​ការ​ទទួល​ស្គាល់​នូវ​សារៈសំខាន់ នៃ​ទំនួល​ខុសត្រូវ​របស់​ក្រសួង​មុខងារ​សាធារណៈ ក្នុង​ការ​គ្រប់គ្រង​វិស័យ​មុខងារ​សាធារណៈ និង​ដឹកនាំ​ការងារ​កែទម្រង់​ឲ្យ​កាន់តែ​ល្អ​ប្រសើរ​ឡើង​នូវ រដ្ឋបាល​សាធារណៈ នៅ​ព្រះរាជាណាចក្រ​កម្ពុជា។

ក្នុង​ឱកាស​នេះ ឯកឧត្ដម ហ៊ុន ម៉ានី បាន​ថ្លែង​អំណរ​ព្រះរាជ​គុណ ថ្វាយ​ព្រះករុណា​ជា​អម្ចាស់​ជីវិត​លើ​ត្បូង ដែល​ព្រះអង្គ​សព្វព្រះរាជហឫទ័យ ប្រោស​ព្រះរាជទាន​តែងតាំង ឯកឧត្ដម និង​ក្រាប​ថ្វាយ​អំណរ​ព្រះរាជ​គុណ ថ្វាយ​ព្រះ​វររាជ​មាតា​ជាតិ​ខ្មែរ (សម្ដេច​យាយ) ដែល​សព្វព្រះរាជហឫទ័យ ប្រោស​ព្រះរាជទាន​ព្រះរាជសារ​អបអរសាទរ​ដោយ​ផ្ទាល់ ដែល​នេះ​ជា​មហា​កិត្តិយស​ដ៏​ក្រៃលែង​បំផុត​សម្រាប់ ឯកឧត្ដម។

ជាមួយ​នេះ ឯកឧត្ដម ហ៊ុន ម៉ានី បាន​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ដល់ សម្ដេច​មហា​បវរ​ធិបតី នាយករដ្ឋមន្ត្រី ដែល​ផ្ដល់​សេចក្ដី​ទុកចិត្ត និង​ការ​ជឿជាក់​ដល់​ក្រសួង​មុខងារ​សាធារណៈ​ក្នុង​ភារកិច្ច​ដ៏​មាន​សារៈសំខាន់​មួយ​នេះ ព្រមទាំង​អរគុណ​ដល់​អង្គ​រដ្ឋសភា​ដ៏​ឧត្តុង្គ​ឧត្ដម ដែល​បោះឆ្នោត​ផ្ដល់​សេចក្ដី​ទុក​ចិត្ត​ផ្ដល់​តួនាទី​បន្ថែម​មក​ដល់ ឯកឧត្ដម។

ទន្ទឹម​នេះ ឯកឧត្ដម ហ៊ុន ម៉ានី ក៏​សូម​ថ្លែងអំណរគុណ​ជូន​ចំពោះ សម្ដេច ឯកឧត្ដម លោ​កជំទាវ ឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី ឥស្សរ​ជនជាតិ អង្គទូត វិស័យ​ឯកជន សហការី និង​មិត្តភ័ក្ដិ​ទាំងអស់ ចំពោះ​ពាក្យពេចន៍​អបអរសាទរ និង​ជូនពរ​ប្រកប​ដោយ​ក្ដី​រំភើប​ដល់​រូប ឯកឧត្ដម ។

ឯកឧត្ដម ហ៊ុន ម៉ានី សរសេរ​បន្ថែម​ថា ឯកឧត្ដម ក៏​មាន​ក្ដី​រំភើប​ចំពោះ​សារ និង​កាយវិការ​ដ៏​ស្និទ្ធ​ស្នាល​ពី សមាជិក សមាជិកា នៃ​មហា​គ្រួសារ ស​.​ស​.​យ​.​ក ទូទាំង​ប្រទេស និង​ពី​អ្នក​ស្ម័គ្រចិត្ត ព្រម​ទាំង​យុវជន ដែល ឯកឧត្ដម បាន​ជួប និង​ស្គាល់​ជាច្រើន​ឆ្នាំ​កន្លង​មក​នេះ។ ទាំង​សារ​ជូនពរ ទាំង​ការ​បង្ហោះ អម​ជាមួយ​រូបភាព​អនុស្សាវរីយ៍​ច្រើន​រាប់មិនអស់ បាន​ធ្វើ​ឲ្យ ឯកឧត្ដម នឹក​ដល់​ការ​ចងចាំ​មិន​អាច​បំភ្លេច​បាន​ក្នុង​ព្រឹត្តិការណ៍​ជាច្រើន​កន្លងមក ដែល​នាំ​ឲ្យ​បាន​ស្គាល់​គ្នា ធ្វើការ និង​រៀន​សូត្រ​ពី​គ្នា​ទៅវិញទៅមក គួបផ្សំ​នឹង​ភាព​សប្បាយ ក៏ដូចជា​ការ​តស៊ូ​ជម្នះ​ការ​លំបាក​ជាមួយគ្នា ដើម្បី​ទទួល​បាន​ជោគជ័យ​ក្នុង​ព្រឹត្តិការណ៍​នានា។ រូបភាព​ទាំងអស់ គឺជា​អនុស្សាវរីយ៍​ដ៏​មាន​តម្លៃ​កាត់ថ្លៃ​ពុំបាន​ដែល​ស្ដែង​ឲ្យ​ឃើញ​ពី​មិត្តភាព និង​ការ​ចងចាំ​ល្អៗ មិន​អាច​បំភ្លេច​បាន។ ឯកឧត្ដម សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចេញពី​ចិត្ត​ចំពោះ​ការ​រាប់អាន​ដ៏​ស្ម័គ្រស្មោះ​នេះ។ ឆ្លើយតប​នឹង​ទំនួល​ខុសត្រូវ​នេះ​ដែរ ថ្នាក់ដឹកនាំ​ទាំងអស់ ទាំង​ក្នុង​មុខងារ​នយោបាយ និង​បច្ចេកទេស របស់​ក្រសួង​មុខងារ​សាធារណៈ ដឹង​ច្បាស់​ពី​តួនាទី និង​ត្រៀមខ្លួន​ឲ្យ​សក្ដិសម​នឹង​ទំនុក​ចិត្ត និង​ការ​ជឿជាក់​ដែល​ត្រូវ​បាន​ប្រគល់​ជូន។ ក្នុង​ន័យ​នេះ ឯកឧត្ដម ប្ដេជ្ញា​នឹង​ខិតខំ​ប្រឹងប្រែង យក​អស់​កម្លាំងកាយ ចិត្ត ដើម្បី​សម្រេច​ឲ្យ​បាន​នូវ​ផែនការ​ដែល​បាន​ដាក់​ចេញ ហើយ ឯកឧត្ដម សង្ឃឹម​យ៉ាង​មុតមាំ​ថា មន្ត្រី​ក្រសួង​មុខងារ​សាធារណៈ នឹង​ចូលរួម​គាំទ្រ​កិច្ចការ​នេះ​រហូត​ទាល់តែ​បាន​ជោគជ័យ។

ឯកឧត្ដម​សរសេរ​បញ្ជាក់​ថា ក្នុង​តួនាទី​ជា ឧបនាយករដ្ឋមន្ត្រី មិន​គ្រាន់តែ​ជា​តំណែង ឬ ឋានៈ​ប៉ុណ្ណោះ​ទេ តែ​លើស​ពី​នោះ គឺជា​ទំនួល​ខុសត្រូវ​មួយ​ដែល​ត្រូវ​រែកពុន​ឲ្យ​បាន ក្នុង​បុព្វហេតុ​ជាតិ និង​ប្រជាជន​កម្ពុជា។ នោះ គឺជា​ការ​រួម​គ្នា​សម្រេច​នូវ​ភាព​ប្រសើរ​បន្ថែម និង​សម្រួច​អនាគត នៃ​វិស័យ​រដ្ឋបាល​សាធារណៈ សម្រាប់​កូនចៅ​ជំនាន់​ក្រោយ ក្រោម​ចក្ខុវិស័យ និង​មាគ៌ា​ដឹកនាំ​ដ៏​ត្រឹមត្រូវ​របស់ សម្ដេច​ធិបតី នាយករដ្ឋមន្ត្រី។

សូម​ជម្រាប​ថា ឯកឧត្ដម ហ៊ុន ម៉ានី ត្រូវ​បាន សម្ដេច​ធីបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ​កម្ពុជា ស្នើ​សុំ​ទៅ រដ្ឋសភា បោះឆ្នោត​ផ្ដល់​សេចក្ដី​ទុកចិត្ត ដំឡើង​ជា ឧបនាយករដ្ឋមន្ត្រី បន្ថែម​លើ​តំណែង​បច្ចុប្បន្ន។ នៅ​ថ្ងៃ​ទី ២១ ខែ​កុម្ភៈ ឆ្នាំ ២០២៤ ឯកឧត្ដម ហ៊ុន ម៉ានី ត្រូវ​បាន​សមាជិក-សមាជិកា រដ្ឋសភា ចំនួន ១២០ រូប បោះឆ្នោត​ផ្ដល់​សេចក្ដី​ទុកចិត្ត ជា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​មុខងារ​សាធារណៈ ហើយ​នៅ​ថ្ងៃ​ដដែល​នេះ ព្រះករុណា ព្រះមហាក្សត្រ ក៏បាន​ចេញ​ព្រះរាជក្រឹត្យ ត្រាស់បង្គាប់​តែងតាំង ឯកឧត្ដម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​មុខងារ​សាធារណៈ ផង​ដែរ៕

អត្ថបទ ៖ ពិសី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៤ នាទី មុន

តំបន់​អា​រ៉ែ​ង ផ្តើម​មាន​ទំនប់​បង្ហៀរ​ឆ្លង​ដងស្ទឹង​ប្រវែង​ជិត​១០០​ម៉ែត្រ

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួងការងារ និងGIZ ចុះអនុស្សរណៈលើការអនុវត្តគម្រោងបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ អាស៊ាន ស្វីស

សេចក្ដីជូនដំណឹង៣ ម៉ោង មុន

គុណភាព​ល្អឥតខ្ចោះ​! ខុន​ដូ​ប្រណិត​រំដួល​ស៊ី​ធី​លំដាប់​ខ្ពស់​ដំបូង​នៅ​ភ្នំពេញ​ត្រូវបាន​ប្រគល់ជូន​ជា​ផ្លូវការ​

សេចក្ដីជូនដំណឹង៣ ម៉ោង មុន

សេចក្ដីជូនដំណឹងស្ដីពីការអញ្ជើញចូលរួមដេញថ្លៃគម្រោងទិញឧបករណ៍បញ្ជូនស៊ីញ៉ាល់ប្រចាំឆ្នាំ២០២៤

ព័ត៌មានជាតិ៤ ម៉ោង មុន

សារមន្ទីរព្រះស្រីឦសានវរ្ម័ន ចាប់ដៃគ្នាជាមួយសមាគមធនាគារនៅកម្ពុជា ដើម្បីលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុយុវជន

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៤ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម