ព័ត៌មានជាតិ
រាជរដ្ឋាភិបាលកម្ពុជា ដាក់ចេញយន្តការ ៥ ចំណុច ពង្រឹងការគ្រប់គ្រង និងគាំពារពលករទេសន្តរប្រវេសន៍
រាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី ៧ ដែលមាន ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ជាសេនាធិការ បានដាក់ចេញនូវការពង្រឹងយន្តការគ្រប់គ្រង និងសេវាគាំពារនៅតាមប្រទេសទទួលពលករទេសន្តរប្រវេសន៍កម្ពុជា ចំនួន ៥ ចំណុច។ នេះបើតាមសៀវភៅផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យការងារ សន្តិសុខសង្គម និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ២០២៤-២០២៨ របស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។

បើតាមសៀវភៅផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យការងារ សន្តិសុខសង្គម និងបណ្ដុះបណ្ដាលវិជ្ជាជីវៈរបស់ក្រសួងការងារ បង្ហាញថា យន្តការគ្រប់គ្រង និងសេវាគាំពារនៅតាមប្រទេសទទួលពលករទេសន្តរប្រវេសន៍កម្ពុជាចំនួន ៥ ចំណុចនេះ រួមមាន ៖ ទី១.ប្រព័ន្ធគ្រប់គ្រងពលករទេសន្តរប្រវេសន៍កម្ពុជា នឹងត្រូវបានកែលម្អ និងពង្រីកមុខងាររួមមានមុខងារតាមដានដំណើរការឯកសារ (Tracking System) និងមុខងារស្វែងរកឈ្មោះទីភ្នាក់ងារជ្រើសរើសឯកជនស្របច្បាប់។ ទី២. រៀបចំយន្តការបង្ការហានិភ័យ នីតិវិធីសម្រាប់ជូនដំណឹង ឆ្លើយតបបន្ទាន់ និងគាំពារដល់ពលករទេសន្តរប្រវេសន៍កម្ពុជានៅពេលមានអាសន្ន នឹងត្រូវបានសិក្សារៀបចំ និងអនុវត្តពេញលេញត្រឹមឆ្នាំ ២០២៥។ ទី៣.របាយការណ៍ស្ដីពីការវាយតម្លៃស្ថានភាពសិទ្ធិ ផលប្រយោជន៍ សេចក្ដីថ្លៃថ្នូរ និងការទទួលបានឱកាសអភិវឌ្ឍន៍ខ្លួន និងគ្រួសារនៅប្រទេសទទួល ត្រូវបានផលិត និងផ្សព្វផ្សាយ ជាភាសាខ្មែរ និងភាសាអង់គ្លេស។ ទី៤.អត្រាពលករទេសន្តរប្រវេសន៍កម្ពុជា ចេញដំណើរទៅធ្វើការនៅប្រទេសដែលមានគណនីធនាគារកើនឡើង និង ទី៥.អត្រា នៃពាក្យបណ្ដឹងរបស់ពលករ ត្រូវបានទទួល និងអន្តរាគមន៍ដោះស្រាយដោយអនុព័ន្ធការងារនៅប្រទេសទទួល ក្នុងរយៈពេល ៤៨ ម៉ោង។

នៅក្នុងសៀវភៅផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យការងារ សន្តិសុខសង្គម និងបណ្ដុះបណ្ដាលវិជ្ជាជីវៈរបស់ក្រសួងការងារ បានគូសបញ្ជាក់ថា ដើម្បីសម្រេចបាននូវសូចនាករកម្មវិធីចំនួន ៥ នោះ ក្រសួង បានកំណត់នូវចង្កោមសកម្មភាពអាទិភាពដូចជា ធ្វើបច្ចុប្បន្នភាព និងពង្រីកមុខងារប្រព័ន្ធគ្រប់គ្រងពលករទេសន្តរប្រវេសន៍កម្ពុជា និងប្រមូលចងក្រង និងផ្សព្វផ្សាយរបាយការណ៍ស្ថិតិ ឧត្តមានុវត្តន៍ បទពិសោធន៍ ព្រមទាំងបញ្ហាប្រឈមពាក់ព័ន្ធពលករទេសន្តរប្រវេសន៍កម្ពុជា។

ក្នុងនោះរៀបចំប្រព័ន្ធផ្សព្វផ្សាយសង្គមសម្រាប់ជូនដំណឹងដល់ពលករទេសន្តរប្រវេសន៍កម្ពុជានៅពេលមានអាសន្ន ត្រូវបានរៀបចំ និងដំណើរការពេញលេញត្រឹមឆ្នាំ ២០២៤ និងយន្តការបង្ការហានិភ័យឆ្លើយតបបន្ទាន់ និងគាំពារដល់ពលករទេសន្តរប្រវេសន៍កម្ពុជាពេលមានអាសន្ន និងមូលនិធិសម្រាប់គាំទ្រដល់ពលករទេសន្តរប្រវេសន៍កម្ពុជានៅពេលអាសន្ន និងដាក់ឱ្យអនុវត្តត្រឹមឆ្នាំ ២០២៤។

លើសពីនេះទៅទៀត ក្រសួងការងារ នឹងការពារ លើកកម្ពស់សិទ្ធិ ផលប្រយោជន៍ និងសេចក្ដីថ្លៃថ្នូររបស់ពលករទេសន្តរប្រវេសន៍កម្ពុជា និងគ្រួសារ ព្រមទាំងផ្តល់ឱកាសទទួលបានការអប់រំសមរម្យដល់កូនចៅរបស់ពលករនៅប្រទេសទទួល។ ក្នុងនោះ ក្រសួង នឹងជួបសំណេះសំណាល និងសួរសុខទុក្ខស្វែងយល់អំពីការរស់នៅ និងលក្ខខណ្ឌការងាររបស់ពលករទេសន្តរប្រវេសន៍កម្ពុជានៅប្រទេសទទួល ក៏ដូចការបង្រៀនភាសាខ្មែរមូលដ្ឋានដល់កូនចៅពលករផងដែរ។
ក្រសួងការងារ នឹងចាត់តាំង ឬ បន្ថែមអនុព័ន្ធការងារអមស្ថានឯកអគ្គរាជទូត ស្ថានអគ្គកុងស៊ុល ស្ថានកុងស៊ុល និងតំណាងអចិន្ត្រៃយ៍របស់ទីភ្នាក់ងារបញ្ជូនពលករ រួមជាមួយតំណាងសមាគមទីភ្នាក់ងារជ្រើសរើសឯកជនកម្ពុជា និងបង្កើតមជ្ឈមណ្ឌលគាំពារពលករទេសន្តរប្រវេសន៍ នៅតាមបណ្ដាប្រទេសទទួលទៅតាមការចាំបាច់៕
-
ព័ត៌មានជាតិ៧ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
កីឡា១៧ ម៉ោង agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៦ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច៣ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


