Connect with us

ព័ត៌មានជាតិ

​មន្ត្រី៖ ឧបករណ៍នេសាទរាង ​«សញ្ញាព្រួញ»​ មានតាំងពីបុរាណកាល​

បានផុស

នៅ

លោក ពុំ សុថា ប្រធានរដ្ឋបាលជលផល បានបញ្ជាក់ឱ្យដឹងថា ​ឧបករណ៍នេសាទរបាំងសាច់អួន​រូបរាងសញ្ញាព្រួញ មានតាំងពីបុរាណកាលយូរណាស់មកហើយ។ ​

​ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន ស្ដីពីស្ថានភាពនេសាទនៅតំបន់ឃុំផាត់សណ្ដាយ ​ស្រុកកំពង់​ស្វាយ ខេត្តកំពង់ធំ ​នៅរសៀលថ្ងៃទី ​២៨ ខែកុម្ភៈ ឆ្នាំ ២០២៤ លោក ពុំ សុថា រំលឹកថា ពីដើមប្រជានេសាទ​ប្រើប្រភេទព្រួល ដែលធ្វើពីឬស្សី ដើមត្រែង ឬកូនឈើតូចៗ ពួកគាត់រែង ហើយដាក់ជាផែនៗតភ្ជាប់គ្នាធ្វើជារបាំង ក្នុងរបាំងនោះមានស៊ង ​ដែលស៊ងនោះមានពីរគឺស៊ង​សម្លាប់ និងស៊ងបញ្ឆោត ហើយមានលបនៅពីក្រោយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្មរូបនេះ ​បានបញ្ជាក់ឱ្យដឹងថា ​បច្ចុប្បន្ន ដោយសារវិទ្យាសាស្ត្រទំនើប​ ការប្រើព្រូលឬស្សីមានការលំបាក​ ទាំងការរែង ​និងលើកដាក់​ ប្រជានេសាទបានងាក​ប្ដូរមកប្រើ​សាច់អួនធ្វើជារបាំងវិញ​។

​លោកបញ្ជាក់ថា៖ «​ក្បាលព្រួញនេះ គឺជាស៊ង ​មានពីរប្រភេទ គឺស៊ងបញ្ឆោត ​និងស៊ងសម្លាប់​។ ខាងក្រៅដែលធំ គឺជា​ស៊ងបញ្ឆោត ​បានន័យថា គេបញ្ឆោតត្រីឱ្យចូលសិន​ ដល់ស៊ងទី២ គេហៅថា ស៊ងសម្លាប់​ បានន័យថា ចូលហើយចេញអត់រួចទេ​ ហើយចូលទៅក្នុងលបតែម្ដង»។

លោក ពុំ សុថា បញ្ជាក់ថា ឥឡូវនេះកន្ទុយខាងក្រោយ ប្រជានេសាទគាត់ដាក់ជាលូ​បានន័យថា ​គាត់ប្រើជាកង ឬលបដែរ ដែលសាច់អួនដូចគ្នាទាំងអស់​គាត់លែងប្រើឬស្សី ឬកូនឈើ និងដើមត្រែងទៀតហើយ។

​បើតាមលោក ពុំ សុថា ឧបករណ៍នេះ មិនមែនជាឧបករណ៍ខុសច្បាប់នោះទេពោលគឺស្របច្បាប់ ​ប៉ុន្តែអាស្រ័យ​លើក្រឡា បើក្រឡាតូចបានខុសច្បាប់ ហើយក៏អាស្រ័យលើប្រវែងផងដែរ ​ដែលតាមច្បាប់​ក្រសួងកំណត់ប្រវែងតែ ២០០ ម៉ែត្រ។

ក្រោយឆ្នាំ ២០១០ រដ្ឋាភិបាលបានកាត់ឡូនេសាទឱ្យសហគមន៍ និងកន្លែងអភិរក្ស ឧបករណ៍របាំងសាច់អួនប្រភេទនេះ បានកើនឡើងច្រើន។

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៩ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១៦ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ១៤ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១៥ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម