ព័ត៌មានជាតិ
មន្ត្រីជលផលកំពង់ចាម បន្តចុះបង្ក្រាបឧបករណ៍នេសាទខុសច្បាប់ នៅភូមិសាស្ត្រស្រុកព្រៃឈរ
ដើម្បីចូលរួមទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទខុសច្បាប់ នៅតាមព្រែក បឹង និងទន្លេ ក្នុងភូមិសាស្ត្រខេត្តកំពង់ចាម មន្ត្រីខណ្ឌរដ្ឋបាលជលផលកំពង់ចាម បានបន្តចុះបង្ក្រាបឧបករណ៍នេសាទខុសច្បាប់នៅភូមិសាស្ត្រស្រុកស្រុកព្រៃឈរ និងសហគមន៍នេសាទឃុំមៀន។

កាលពីថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ ២០២៥ ម្សិលមិញ ខណ្ឌរដ្ឋបាលជលផលកំពង់ចាម សហការជាមួយអាជ្ញាធរស្រុកព្រៃឈរ និងសហគមន៍សាមគ្គីឃុំមៀន និងដោយមានការសម្របសម្រួលពី លោក វង្ស ប៊ុនវិសុទ្ធ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម បានចុះប្រតិបត្តិការត្រួតពិនិត្យ និងបង្ក្រាបបទល្មើសជលផល បាន ៣ ករណី ក្នុងនោះ មន្ត្រីជំនាញ បានកសាងសំណុំរឿងតាមនីតិវិធីច្បាប់ស្ដីពីជលផល និងរុះរើកាប់បំផ្លាញចោលវត្ថុតាង នៃបទល្មើសជលផលនៅនឹងកន្លែង។

លោក លី ស្រ៊ី នាយខណ្ឌស្ដីទីជលផលកំពង់ចាម បានឲ្យដឹងថា ជាលទ្ធផល ប្រតិបត្តិការចុះបង្ក្រាបបទល្មើសជលផលនេះដែរ ក្រុមការងារបានរុះរើកាប់បំផ្លាញចោលវត្ថុតាងនៅចំណុចស្រុកព្រៃឈរ និងសហគមន៍នេសាទសាមគ្គីឃុំមៀន។ ចំពោះឧបករណ៍ដែលបំផ្លាញចោលរួមមាន ៖ ឧបករណ៍លូស្បៃមុងចំនួន ៣៣ មាត់ , របាំងស្បៃមុងប្រវែង ១ ៧៥៥ ម៉ែត្រ , បង្គោលចម្រឹងចំនួន ៨៨០ ដើម , និងចាក់លែងត្រីចម្រុះទម្ងន់ ៦២ គីឡូក្រាម ចាក់ចូលបឹងធម្មជាតិវិញផងដែរ។

ទន្ទឹមនេះ លោក លី ស្រ៊ី ក៏បានបន្តចុះអប់រំផ្សព្វផ្សាយដល់ប្រជានេសាទ កុំប្រើប្រាស់ឧបករណ៍ល្មើសច្បាប់ និងស្នើសុំឲ្យអាជ្ញាធរមូលដ្ឋានចូលរួមសហការរាយការណ៍ និងបង្ក្រាប។ បន្ថែមនោះ អ្វីដែលមន្ត្រីជំនាញស្នើសុំទៀតនោះ គឺសូមឲ្យប្រជាពលរដ្ឋចូលរួមសហការទប់ស្កាត់ការនេសាទខុសច្បាប់ ដើម្បីរក្សាពូជត្រីបានច្រើន៕
អត្ថបទ និង រូបភាព ៖ ឡេក ចាន់ពេជ្រ




-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៦ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា២ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


