ព័ត៌មានជាតិ
អាជ្ញាធរស្រុកល្វាឯម ចុះចាប់ឧបករណ៍នេសាទខុសច្បាប់ នារដូវបិទនេសាទ
កាលពីរសៀលថ្ងៃទី ០១ ខែសីហា ឆ្នាំ ២០២៤ ដោយអនុវត្តតាមប្រសាសន៍ណែនាំ និងបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់ លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល លោក កន សុខកាយ អភិបាល នៃគណៈអភិបាលស្រុក និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកល្វាឯម បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក ធ្វើការចុះបង្ក្រាបបទល្មើសនេសាទខុសច្បាប់ ការលួចដាក់ស្បៃមុងយកកូនត្រី នៅចំណុចស្ពានថ្ម ស្ថិតនៅព្រំប្រទល់រវាងភូមិព្រែករៃ ឃុំព្រែករៃ ស្រុកល្វាឯម និងសង្កាត់ព្រែកក្មេង ក្រុងអរិយក្សត្រ។

ក្នុងសកម្មភាពចុះបង្ក្រាបនេះដែរ កម្លាំង នៃគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក បង្ក្រាបបានវត្ថុតាង និងឧបករណ៍នេសាទខុសច្បាប់មួយចំនួន រួមមាន ៖ លូស្បៃមុង ចំនួន ៥ មាត់, របាំងស្បៃមុង ៣០០ ម៉ែត្រ, បង្គោលឫស្សី ចំនួន ២០០ ដើម។ បន្ថែមពីនោះ ឧបករណ៍នេសាទខុសច្បាប់ដែលបង្ក្រាបបាន ត្រូវធ្វើការដុតបំផ្លាញចោលនៅនឹងកន្លែង។
សូមរំលឹកថា កាលពីថ្ងៃទី ២០ ខែឧសភា ឆ្នាំ ២០២៤ កន្លងទៅ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រដ្ឋបាលជលផល បានចេញសេចក្ដីជូនដំណឹងពីរដូវបិទនេសាទ ឆ្នាំ ២០២៤ មានដូចខាងក្រោម ៖
-ចាប់ពីថ្ងៃទី ១ ខែមិថុនា ដល់ថ្ងៃទី ៣០ ខែកញ្ញា ចំពោះដែននេសាទទឹកសាប រួមមាន ខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ ឧត្តរមានជ័យ សៀមរាប កំពង់ធំ ព្រះវិហារ រតនគិរី មណ្ឌលគិរី ក្រចេះ ត្បូងឃ្មុំ កំពង់ចាម និងមួយផ្នែក នៃរាជធានីភ្នំពេញ និងខេត្តកណ្តាល ដែលស្ថិតនៅខាងជើងខ្សែស្របទន្លេចតុមុខ។
-ចាប់ពីថ្ងៃទី ១ ខែកក្កដា ដល់ថ្ងៃទី ៣១ ខែតុលា រួមមាន ខេត្តព្រៃវែង ស្វាយរៀង តាកែវ ខេត្តកំពង់ស្ពឺ និង មួយផ្នែក នៃរាជធានីភ្នំពេញ និងខេត្តកណ្ដាល ដែលស្ថិតនៅខាងត្បូងខ្សែស្របទន្លេចតុមុខ។
នៅក្នុងរយៈពេលបិទនេសាទនេះ អ្នកនេសាទទាំងអស់ ត្រូវប្រើតែឧបករណ៍នេសាទគ្រួសារ ដែលមានចែងក្នុងប្រកាសលេខ ៤៥៨ ប្រក.កសក ចុះថ្ងៃទី ២២ ខែតុលា ឆ្នាំ ២០១២៕
អត្ថបទ ៖ សំណាង








-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


