ព័ត៌មានជាតិ
ស៊ីម៉ាក់រកឃើញគ្រាប់មីនមិនទាន់ផ្ទុះជាង ១០០ គ្រាប់ នៅភ្នំស្វាយ
ព្រះសង្ឃមួយអង្គបាននិមន្តដើរជាន់គ្រាប់មីន បន្សល់តាំងពីសម័យសង្រ្គាម បណ្តាលឲ្យផ្ទុះរងរបួសធ្ងន់ ក្រោយកើតហេតុ មន្ត្រីអាជ្ញាធរមូលដ្ឋានបានរាយការណ៍ឲ្យមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) ចុះមករាវរកដោះគ្រាប់មុីនបានជាង ១០០គ្រាប់បន្ថែមទៀត។
ហេតុការណ៍នេះ បានកើតឡើងនៅម៉ោង ១១ ព្រឹកថ្ងៃទី ២៩ ខែកុម្ភៈ ២០២៤ ស្ថិតនៅលើបរិវេណភ្នំស្វាយ ក្នុងភូមិ អូរអំបិល សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

ប្រភពព័ត៌មានពីមន្ត្រីមូលដ្ឋានបានឱ្យដឹងថា មុនពេលកើតហេតុនោះមានព្រះសង្ឃ១អង្គបាននិមន្តដើរចេញពីកុដិ ក្នុងបរិវេណវត្តបរមបូរព្រឹក្ស ភ្នំស្វាយ ដូចធម្មតា ស្រាប់តែបានដើរប៉ះចំគ្រាប់មីនដែលបន្សល់តាំងពីសម័យសង្គ្រាមបណ្តាលឲ្យផ្ទុះរបួសធ្ងន់ ក្រោយពីកើតហេតុហើយត្រូវបានប្រជាពលរដ្ឋបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ ហើយបានរាយការណ៍ទៅស៊ីម៉ាក់ចុះមក ធ្វើប្រតិបត្តិការបោសម្អាតមីនបន្តរុករកឃើញគ្រាប់មីនមិនទាន់ផ្ទុះបានជាង ១០០គ្រាប់បន្ថែមទៀត ចំនួនដ៏ច្រើនសន្ធឹកសន្ធាប់ នេះបង្កឲ្យមានភ័យខ្លាចរបស់ព្រះសង្ឃ មន្ត្រីរាជការ ពិសេស ប្រជាពលរដ្ឋ ដែលរស់នៅចំណុចលើភ្នំនេះព្រោះពួកគាត់ ដើរលុកលុយជាប្រចាំ រាប់ខែ រាប់ឆ្នាំមកហើយ។
ប្រភពដដែលបានឱ្យដឹងថា នៅក្នុងសម័យសាធារណរដ្ឋប្រជាមានិតកម្ពុជា និងសម័យរដ្ឋកម្ពុជា លើភ្នំស្វាយនេះ ជាមូលដ្ឋាកងទ័អាកាសតាំងកាំភ្លើងបាញ់យន្តហោះ និងទ័ពជើងគោកតាំងកំភ្លើងធំ សម្រាប់វាយកម្លាំងសត្រូវនៅជុំវិញកងទ័ពបានដាក់មីន និងទុកគ្រាប់សម្រាប់ប្រើប្រាស់ជាដើម។

ភ្នំស្វាយនេះមានទីតាំងស្ថិតក្នុងចំបេះដូរបស់ខេត្តបន្ទាយមានជ័យតែម្តង សព្វថ្ងៃនេះ លើភ្នំគេដាក់ អង់តែន វិទ្យុ ទូរទស្សន៍ ទូរស័ព្ទ និងមានប្រជាពលរដ្ឋគ្រប់ថ្នាក់ឡើងមកកំពូលភ្នំ លេងមើលទេសភាព ឬហាត់ប្រាណ ជាប្រចាំចំណែកឯជើងភ្នំវិញព័ទ្ធទៅដោយ សាលាខេត្ត តុលាការ មូលដ្ឋានអាវុធហត្ថខេត្ត សង្កាត់ បុស្តិ៍នគបាល ពិសេសមានប្រជាពលរដ្ឋរស់នៅចំរុះ។
ភ្នំស្វាយកន្លងមក ពេលមានករណីភ្លើងរាលឆេះស្មៅ និងព្រៃស្ទើររាល់ឆ្នាំ មន្ត្រីអាជ្ញាធរដែន និងកងកម្លាំងនគរបាល កងទ័ព កងរាជអាវុធហត្ថ និងអ្នកពាក់ព័ន្ធនិងក្រុមជួយពន្លត់បានដើរលុកលុយពន្លត់ភ្លើង ដោយធ្វេសប្រហែស ភ្លេចគិតថាលើភ្នំនេះនៅសេសសល់គ្រាប់មីន និងយុទ្ធភ័ណ្ឌដ៏ច្រើន៕
អត្ថបទ៖ វ៉ាន់ ណាង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៤ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម៣ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


