ព័ត៌មានជាតិ
រថយន្ត និងម៉ូតូសណ្តោងលួចដឹកជ្រូក១៩ក្បាលចេញពីស្រុកថៃត្រូវកម្លាំងសមត្ថកិច្ចចំរុះឃាត់
បន្ទាយមានជ័យ ៖ រថយន្តនិងម៉ូតូសណ្តោងលួចដឹកជ្រូក១៩ក្បាលចេញពីថៃតាមច្រករបៀងត្រូវ លោក តាន់ផាន់ណារ៉ា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វសហការជាមួយក្រុមការងារអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វ នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ សហការជាមួយការិយាល័យផលិតកម្ម និងបសុព្យាបាលនៃមន្ទីរកសិកម្មខេត្តបន្ទាយមានជ័យ និងកម្លាំងយោធាទំនាក់ទំនងព្រំដែនច្រកបឹងត្រកួន ស្រុកថ្មពួក បានចុះស្ទាក់ចាប់បាន។

សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា ករណីទី១នៅវេលាម៉ោង១និង៣១នាទីយប់ ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១ មានរថយន្តម៉ាកTOYOTA CAMARY ពណ៌ឈាមជ្រូក ពាក់ស្លាកលេខភ្នំពេញ2B-1715លួចដឹកជ្រូករស់ចំនួន៨ក្បាលចេញពីប្រទេសថៃតាមច្រកអូរកំបុត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ឆ្ពោះយកមកចែកចាយនៅស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ដោយគ្មានលិខិតអនុញ្ញាតអ្វីទាំងអស់ ក្រុមការងារបានឃាត់នៅភូមិថ្មី ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។ ចំណែកករណីទី២ នៅវេលាម៉ោង៣ និង៦នាទី ទៀបភ្លឺ ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១ ឃាត់បានម៉ូតូសណ្ដោងរ៉ឺម៉កមួយគ្រឿង ម៉ាកHONDA WAVE ពណ៌ខ្មៅលាយបៃតង ដឹកសត្វជ្រូករស់ចំនួន១១ក្បាល។

ម៉ូតូខាងលើដឹកជ្រូករស់មកពីប្រទេសថៃតាមច្រកអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យយកមកចែកចាយនៅ ខេត្តបាត់ដំបង ដោយគ្មានលិខិតអនុញ្ញាតអ្វីទាំងអស់ក្រុមការងារបានឃាត់នៅភូមិស្នួលទ្រេត ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ វត្ថុតាងទាំង២មានរថយន្តនិងម៉ូតូសណ្តោងលួចដឹកជ្រូក១៩ក្បាលនោះត្រូវសមត្ថកិច្ចចំរុះយកមករក្សាទុកនៅទីតាំងចត្តាឡីស័កសត្វរបស់ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់៕
ដោយ ៖ វ៉ាន់ ណាង






-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
សេដ្ឋកិច្ច៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?


