Connect with us

ព័ត៌មានជាតិ

ជាង ៦ ខែ មន្ទីរបរិស្ថានរាជធានី-ខេត្ត បណ្តុះកូនឈើបានជាង ៦១​ ម៉ឺនដើម

បានផុស

នៅ

ក្នុង​រយៈ​ពេល​ជាង ៦​ខែ មន្ទីរ​បរិស្ថាន​រាជធានី-ខេត្ត បណ្តុះ​កូន​ឈើ​បាន​ជាង ៦១​ម៉ឺន​ដើម (៦១០ ២១៥ ដើម) សម្រាប់​យុទ្ធនាការ​ចែក​កូន​ឈើ​យ៉ាង​តិច​ ១ លានដើម​ក្នុង​មួយ​ឆ្នាំ ជូន​ប្រជាពលរដ្ឋ​ដាំដុះ​ដោយ​ឥតគិតថ្លៃ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដើម្បី​ជំរុញ​យុទ្ធសាស្ត្រ​ភាព​បៃតង​របស់កម្ពុជា ដែលបាន​ដាក់​ចេញ​ដោយ​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣ កន្លង​ទៅ​​ ក្រសួងបរិស្ថាន​ និង​មន្ត្រី​ចំណុះ​ក្រសួង បានរៀបចំបណ្តុះកូនឈើ​នៅតាមបណ្តាមន្ទីរបរិស្ថានរាជធានី-ខេត្ត សម្រាប់​យុទ្ធនាកាចែកកូនឈើយ៉ាងតិច ១លានដើម ជូន​ប្រជាពលរដ្ឋ​ដោយឥតគិតថ្លៃ ដើម្បី​ដាំស្តារព្រៃ ដាំនៅតាមគេហដ្ឋាន និងតាមមូលដ្ឋាន ចាប់ពីដើមរដូវវស្សា ឆ្នាំ២០២៤ តទៅ។

​គិតត្រឹមថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៤​នេះ កូន​ឈើសរុប​ជាង ៦១​ម៉ឺន​ដើម​( ៦១០,២១៥ ដើម) ត្រូវបានបណ្តុះ​ និងបានចែកជូនប្រជាពលរដ្ឋ​បាន​ជាង ២០​ម៉ឺន​ដើម​(២០៥,៤៨៨ ដើម) ទៅ​តាមបណ្តា​ស្នាក់ការឧទ្យានុរក្ស សាលារៀន វត្តអារាម អង្គការ ប៉ុសិ៍រដ្ឋបាល ចំការឈើប្រណិត ក្រុមយុវជន និង​តាមតំបន់មួយចំនួនទៀត នៅ​ទូទាំង​កម្ពុជា។

យុទ្ធសាស្ត្រភាព​បៃតង​របស់កម្ពុជា ត្រូវបានរៀបចំឡើងស្របតាមយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ដែល​បានដាក់ចេញអនុលោម​តាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ នៃរាជរដ្ឋាភិបាល នីតិកាលទី៧ ក្រោមការដឹក​នាំ​របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី​កម្ពុជា ដើម្បី​ឈាន​ឆ្ពោះទៅ សម្រេច​ទស្សនវិស័យ បង្កើន​គម្រប​ព្រៃ​ចំនួន ៦០% នាឆ្នាំ២០៥០៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម