ព័ត៌មានជាតិ
ព្រះអង្គម្ចាស់ ចក្រាវុធ៖ តំណែងប្រធានព្រឹទ្ធសភា ជាសក្ខីភាពនៃការលះបង់បម្រើជាតិរបស់សម្តេច តេជោ កន្លងមក
ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ សម្ដែងហឫទ័យអបអរសាទរចំពោះសម្ដេចតេជោ ហ៊ុន សែន ដែលជាប់ឆ្នោតជាប្រធានព្រឹទ្ធសភាកម្ពុជា។ ព្រះអង្គម្ចាស់ ចក្រាវុធ មានបន្ទូលថា តំណែងប្រធានព្រឹទ្ធសភានេះ ជាសក្ខីភាពនៃភាពជាអ្នកដឹកនាំ និងការលះបង់ក្នុងបុព្វហេតុបម្រើជាតិ និងប្រជាជនកម្ពុជារបស់សម្តេចតេជោ នាពេលកន្លងមក។

តាមរយៈសារលិខិតផ្ញើជូនសម្ដេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៤ ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ព្រះប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិច និងជាសមាជិករដ្ឋសភា បានបង្ហាញហឫទ័យយ៉ាងដូច្នេះថា៖ «ក្មួយ មានហឫទ័យសោមនស្សរីករាយ សូមចូលរួមអបអរសាទរយ៉ាងកក់ក្តៅបំផុតចំពោះសម្តេចមា ដែលត្រូវបានសម័យប្រជុំលើកដំបូងនៃព្រឹទ្ធសភា នីតិកាលទី៥ បានបោះឆ្នោតជ្រើសតាំងជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា សម្រាប់នីតិកាលទី៥ ។ មុខតំណែងដ៏មានកិត្យានុភាពនេះ គឺជាសក្ខីភាពនៃភាពជាអ្នក ដឹកនាំ ការលះបង់ និងការប្តេជ្ញាចិត្តក្នុងការបម្រើប្រជាពលរដ្ឋកម្ពុជារបស់ សម្តេចមា នាពេលកន្លងមក»។

ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ មានបន្ទូលថា ភាពសម្បូរបែបនៃបទពិសោធន៍ ប្រាជ្ញា ស្មារតី និងភាពស្មោះត្រង់ចំពោះជាតិមាតុភូមិរបស់សម្តេចតេជោ ហ៊ុន សែន ប្រាកដជាដឹកនាំស្ថាប័នព្រឹទ្ធសភាក្នុងការបំពេញតួនាទីដ៏សំខាន់របស់ខ្លួន ដើម្បីជំរុញ អភិបាលកិច្ចល្អ និងវិបុលភាពនៅកម្ពុជា។ ព្រះអង្គម្ចាស់ បានសង្កត់ធ្ងន់ថា៖ «ក្មួយមានទំនុកចិត្តថា ក្រោមការគ្រប់គ្រងដោយផ្ទាល់របស់សម្តេចមា ព្រឹទ្ធសភា នឹងបន្តរួមចំណែកយ៉ាងសំខាន់ឆ្ពោះទៅរកភាពប្រសើរឡើងនៃប្រទេសជាតិ និងប្រជាពលរដ្ឋយើង»។
សារលិខិតរបស់ព្រះអង្គម្ចាស់ ចក្រាវុធ ដដែលនេះ ក៏បានបង្ហាញក្ដីរំពឹង និងទន្ទឹងរង់ចាំសមិទ្ធិផលដ៏អស្ចារ្យដែលសម្តេច តេជោ និងស្ថាប័នព្រឹទ្ធសភាកម្ពុជា សម្រេចបាននៅថ្ងៃខាងមុខនេះ ហើយព្រះអង្គម្ចាស់ បានជូនពរសម្តេចតេជោ ទទួលបានជោគជ័យក្នុងតួនាទីជាប្រវត្តិសាស្ត្រថ្មី ជាប្រធានព្រឹទ្ធសភានេះ។ ជាមួយគ្នានេះ ព្រះអង្គម្ចាស់ ចក្រាវុធ ក៏បានគូសបញ្ជាក់ពីការយកអស់លទ្ធភាពដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់សម្តេចតេជោ ប្រធានព្រឹទ្ធសភា តាមរយៈការចូលរួមជួយគ្រប់បែបយ៉ាងដល់សម្តេចតេជោ តាមដែលអាចធ្វើទៅបាន៕

-
ព័ត៌មានជាតិ២ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម១ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត
-
កីឡា៦ ថ្ងៃ agoBreaking News! Cristian នឹងចាកចេញពី ព្រះខ័នរាជស្វាយរៀង ចុងរដូវកាលនេះ


