ព័ត៌មានជាតិ
មកដឹងពីដើមកំណើត និងអត្ថន័យនៃល្បែងទាញព្រ័ត្រ
ល្បែងទាញព្រ័ត្រ គឺជាល្បែងដ៏មានប្រជាប្រិយភាពមួយ ដែលគេនិយមលេងជាទូទៅនៅទូទាំងសកលលោក ពិសេសកម្ពុជា។ ល្បែងប្រជាប្រិយខ្មែរមួយនេះ គឺដកស្រង់ចេញពីទេវកថារបស់ព្រហ្មញ្ញសាសនា រឿង កូរសមុទ្រទឹកដោះ ដែលមានជាតឹកតាង នៅលើសំណង់ប្រាសាទនានា ហើយរឿងនេះ គេក៏ប្រែឱ្យមកជាល្បែងប្រពៃណី សម្រាប់ការកម្សាន្ត ដែលសមស្របទៅតាមបរិបទរបស់កសិករខ្មែរ រហូតដល់បច្ចុប្បន្ន។

ជាទូទៅប្រជាជនខ្មែរ ក្មេងចាស់ ប្រុសស្រី និយមលេងល្បែងប្រជាប្រិយមួយប្រភេទនេះ នារដូវចូលឆ្នាំប្រពៃណីខ្មែរ រួមជាមួយនឹងល្បែងប្រជាប្រិយខ្មែរដទៃទៀត ឬក៏គេលេង នៅក្នុងឱកាសបុណ្យឆ្លងចេត្រ ដែលកិច្ចនេះ ច្រើនតែធ្វើនៅទីខ្ទមអ្នកតាម្ចាស់ទឹកម្ចាស់ដី នៅកណ្តាលភូមិ។ នេះបើតាមសៀវភៅបញ្ជីសារពើភណ្ឌ មរតកវប្បធម៌អរូបីកម្ពុជា ដែលចងក្រងដោយ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បោះពុម្ពផ្សាយក្នុងឆ្នាំ២០១៧។

ល្បែងទាញព្រ័ត្រនេះ មិនត្រឹមតែបង្កលក្ខណៈសប្បាយរីករាយ និងការសាកកម្លាំងគ្នាប៉ុណ្ណោះទេ ប៉ុន្តែថែមទំាងចង់បង្ហាញពីការរឹតចំណងសាមគ្គីភាព ប្រៀបបីដូចទៅនឹងរឿងកូរសមុទ្រទឹកដោះយ៉ាងដូច្នេះដែរ ព្រោះថា ដើម្បីទទួលបានជ័យជម្នះ ភាគីនីមួយៗ គឺត្រូវរួមកម្លាំងគ្នា។
ល្បែងទាញព្រ័ត្រ ត្រូវបានដាក់បញ្ចូលជាបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ របស់អង្គការយូណេស្កូ កាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៥ នៅទីក្រុងវិនឌុក ប្រទេសណាមីប៊ី៕
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម១ សប្តាហ៍ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoពូទីន៖ រុស្ស៊ីតែម្នាក់ឯង ត្រូវប្រយុទ្ធជាមួយ លោកខាងលិចទាំងមូល ក្នុងសង្គ្រាមនៅ អ៊ុយក្រែន


